រាជធានីភ្នំពេញ៖ កាលពីវេលាយប់ម្សិលមិញដែលត្រូវ នឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោកឧញ៉ាឌួង ឆាយ ព្រមទាំងភរិយារបស់លោក បានធ្វើការចែកជូនភួយ នឹងអាហារកញ្ចាប់ ដល់ចាស់ៗដែលកំពុងប្រកបលក់ដូរ ធាក់ស៊ីក្លូ នឹងបោសសម្រាមតាមផ្លូវ ដើម្បីឲ្យពួកគាត់សប្បាយចិត្ត និងបំបាត់ភាពរងារដោយក្ដីអានិតអាសូរ។

ដោយយោងតាមផេករបស់លោកឧញ៉ាឌួង ឆាយផ្ទាល់បានបង្ហោះរូបភាពព្រមទាំងភ្ជាប់ជាមួយ នឹងសំណេរមួយចំនួនថា “ទឹកភ្នែកខ្ញុំបានស្រក់ អាណិតពួកគាត់ណាស់ គ្មានអ្នកណាចង់គេងតាមចិញ្ចឹមផ្លូវសាធារណៈនោះទេ ទឹកចិត្តបន្តិចបន្ទួចរបស់ពួកខ្ញុំបានផ្លាស់ប្តូរស្នាមញញឹម និងរាត្រីដ៏រងាត្រជាក់របស់ពួកគាត់។ សូមចូលរួមជួយពួកគាត់ផងណាពូមីងបងប្អូនទាំងអស់គ្នា សង្គមមួយដ៏ល្អគួរអោយរស់នៅគឺចាប់ផ្តើមពីយើងទាំងអស់គ្នាណា” ៕

https://1.bp.blogspot.com/-f2IDUSb5610/Xe8GiRCDqTI/AAAAAAAAIos/sMpnXDcy_WEcux4TbFkczQGQnKsX1-M3QCLcBGAsYHQ/s1600/%25E1%259E%2590%25E1%259E%259F%25E1%259E%258A%25E1%259E%259F%25E1%259E%2590.JPG