ក្នុងអំឡុងពេលខែធ្នូនេះ សង្កេតឃើញថាអាកាសធាតុនៅប្រទេសកម្ពុជាចាប់ផ្ដើមចុះត្រជាក់គួរឲ្យកត់សម្គាល់ ប្រជាពលរដ្ឋទូទៅបានសម្រុកនាំគ្នាទិញអាវរងារ ដើម្បីទប់ទល់នឹងការធ្លាក់ខ្យល់ត្រជាក់។ ប៉ុន្តៃបើយើងក្រលេកទៅមើលអ្នកដែលខ្សត់ខ្សោយគ្មានលទ្ធភាពទិញអាវរងារ វាពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ដូច្នេះហើយមានសប្បុរសមួយចំនួន បានចាប់ផ្ដើមចែកជូននូវអាវរងារ ក៏ដូចជាយុវជនសំរាមបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងយុទ្ធនាការចែកជូនអាវរងារផងដែរ។

ដោយយោងតាមផេកយុវជនសំរាមបានធ្វើការបង្ហោះនូវរូបភាពមួយចំនួនដោយភ្ជាប់ ជាមួយនឹងសំនេរថា “ខ្ញុំនឹងធ្វើយុទ្ធនាការចុះចែកអាវរងារដែលខ្ញុំឈប់ប្រើទៅឱ្យទុរគតជនចាស់ៗតាមផ្លូវនៅថ្ងៃទី ១៥ ខែ១២ នេះ
តើនៅក្នុងទូខោអាវរបស់អ្នកមានដែរទេ? សូមចូលរួមបរិច្ចាគ និង ចូលរួមគ្នាចែកក្នុងថ្ងៃនោះជាមួយគ្នាបាន”។

https://1.bp.blogspot.com/-QaKqsvnjrEM/Xe4bn5vbqJI/AAAAAAAAImE/njp3ma-jIDoUrUfCQsUwHGHUXXoEl3hTACLcBGAsYHQ/s1600/%25E1%259E%2590%25E1%259E%258A%25E1%259E%259F%25E1%259E%2590%25E1%259E%259F.JPG

អាស្រ័យហេតុនេះហើយប្រសិនជាបងប្អូនណាមានបំណងចង់បរិច្ចាគខោអាវរងារចាស់ៗ អាចទាក់ទងទៅយុជនសំរាមបាន ខ្មែរដូចគ្នាយើងត្រូវតែចេះចែករំលែកគ្នា ៕