ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនរហូតដល់សាកសពធំស្អុយ ទើបមានអ្នកដឹង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ ឌុក វណ្ណ: រស់នៅភូមិ-សង្កាត់កើតហេតុ។

ជនរងគ្រោះបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនរយ:ពេលមួយយប់មួយថ្ងៃទៅហើយ រហូតដល់សាកសពធំស្អុយ ទើបមានអ្នកដឹង។

ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕