ខេត្តកណ្តាល៖ បុរសម្នាក់ផឹកស្រាស្រវឹង បង្កហិង្សាក្នុងគ្រួសារ ធាក់ប្រពន្ធមួយជើង ត្រូវចំថ្ពាល់ខាងឆ្វេង ព្រមទាំងបានយកខ្សែគោវាយកូនស្រីបណ្តាលឲ្យជាំខ្នង និងបានយកកណ្តៀវគំរាម អារ.កប្រពន្ធ និងកូនថែមទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នវបានកើតឡើងនៅក្នុងភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង មានករណីហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ជនសង្ស័យឈ្មោះ ឌួង រ៉ាដីន ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំខាងលើ។
ជនរងគ្រោះជាប្រពន្ធឈ្មោះ យូ ប៊ុនលី ភេទស្រីអាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំខាងលើ ជាំថ្ពាល់ខាងឆ្វេង ។
និងកូនស្រី ឈ្មោះ ឌួង សុខា ភេទស្រី អាយុ១៥ឆ្នាំ មានស្នាមជាំខ្នង ។

មុនពេលកើតហេតុ ជនបង្កឈ្មោះឌួង រ៉ាដីន បានផឹកស្រាស្រវឹង រួចបានជេរឡូឡាពេញផ្ទះ ហើយបានធាក់ប្រពន្ធមួយជើង ត្រូវចំថ្ពាល់ខាងឆ្វេង ព្រមទាំងបានយកខ្សែគោវាយកូនស្រីបណ្តាលឲ្យជាំខ្នង និងបានយកកណ្តៀវគំរាម អារ.កប្រពន្ធ និងកូនថែមទៀត។

ក្រោយពេលកើតហេតុ បានចុះមកចាប់ខ្លួនជនសង្ស័យ ជាមួយវត្ថុតាង រួមមាន៖ កណ្តៀវដងឫស្សីប្រវែង២៥សង់ទីម៉ែត្រ ផ្លែដែកប្រវែង២៥សង់ទីម៉ែត្រ ចំនួន១, ខ្សែគោ ពណ៌ខ្មៅ ប្រវែង១៧០សង់ទីម៉ែត្រ។
ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕