សាវម៉ាវជាប្រភេទដើមឈើហូបផ្លែ សមស្របនឹងតំបន់ទាំង ឡាយដែលមានអាកាសធាតុក្តៅ​ ហើយ​សើម ចូលចិត្តដីស្អិត ល្បាយដីខ្សាច់លាយដីឥដ្ឋ ស្រទាប់ដាំដុះក្រាស់ សម្បូរសារធាតុបំប៉ននិងជ្រាបទឹក​ល្អ។ ដើម សាវម៉ាវ ដាំនៅដើមរដូវ​វស្សាគឺល្អបំផុត (ខ្ទង់ពីខែ មេសា ដល់ ខែ មិថុនា)។

១- ​ការជ្រើសរើសពូជ៖

បច្ចុប្បន្នមានពូជដើម សាវម៉ាវ យ៉ាងច្រើនដូចជា៖ ដើមសាវម៉ាវ Java ដើមសាវម៉ាវមៀន សាវម៉ាវ​ស្ករ…។ ពង្រីកពូជសាវម៉ាវ​ដោយគ្រាប់ ដោយសាកមែកឬដាំដោយបំបៅ។

២- ការរៀបចំដី៖

ដើមសាវម៉ាវត្រូវបានដាំនៅលើរង។ រងមានទទឹងពី ៧ – ១០ ម៉ែត្រ កម្ពស់របស់រងអាស្រ័យទៅតាម​កំរិត​​កម្ពស់នៃតំបន់នីមួយៗ។ ប្រសិនបើដីទ្រុឌទាបគឺត្រូវពូនដីជាពំនូកនៅពេលដាំ។ ដីពំនូកនោះ​ត្រូវបានច្របល់​នឹង​ជីលាមក​សត្វដែលផុយរលួយឬជីត្រីនិងជីស៊ុបពែរ ហ្វូសហ្វាត ០,៣ គីឡូក្រាម។

-​ របៀបដាំ៖

ដាក់ដើមសាវម៉ាវទៅក្នុងរណ្ដៅនៅចំកណ្តាលពំនូកដែលពូនឡើង រួចលុបដីអោយស្មើ​នឹងមុខនៃ​ថង់កូន​ពូជ​ ​ កុំបង្ហាប់ដីណែនពេកនឹងធ្វើអោយដាច់ឫសដើម។ ចន្លោះល្អបំផុតពីដើមមួយទៅដើមមួយ​​ គឺ​ ៦ម x ៨ម ឬ ពី ៦ម x ៦ម ។ ក្រោយពេលដាំ ត្រូវស្រោចទឹកអោយជោកសព្វ បាំងអោយត្រជាក់និងដាំដើមឈើរាំងខ្យល់អោយ ចម្ការ សាវម៉ាវ ។ បោះជន្លង់ ចងភ្ជាប់ដើមសាវម៉ាវទើបដាំដើម្បីចៀសវាងកុំអោយដួលរលំ។

៤-​ ជំរះស្មៅ រក្សាសំណើមអោយគល់ ដាក់បន្ថែមដីអោយពំនូកជុំវិញគល់៖

ជំរះស្មៅជារឿយៗ គួបផ្សំនឹងការដាក់ចំបើង ឬស្លឹកចេកនៅគល់​ដើម្បី​រក្សាសំណើមអោយដើម។ ​ក្រោយ​ពេល​ដាំបាន៦ខែ ពូនដីបន្ថែមអោយពំនូកនៅជុំវិញគល់។ ជារៀងរាល់ឆ្នាំត្រូវពូនពំនូកនេះអោយធំទូលាយជាង។

-​ ស្រោចស្រព៖

ចាំបាច់ត្រូវផ្គត់ផ្គង់ទឹកគ្រប់គ្រាន់អោយដើមក្នុងតំណាក់កាលដើមនៅតូច ដើមកំពុងចេញស្លឹក ​ចេញ​ផ្កា​ចេញផ្លែនិងពេលដែលផ្លែរីកលូតលាស់។ ជៀសវាងកុំទុកអោយលិច ដក់ទឹកនៅក្នុងចំការវានឹងបណ្ដាល​អោយ​សាវ​​ម៉ាវ​រលួយឫស។

– កាត់មែក៖

បង្កើតស្រទាប់ម្លប់ពេលកូនឈើនៅតូច។ ក្រោយពេលប្រមូលផលរួចកាត់ចោលមែកទាំងឡាយណា​ដែល​​​បាន​​ផ្តល់ផ្លែរួច មែកដែលមិនផ្ដល់ផ្លែ មែកដែលត្រូវរងជម្ងឺ…។

៧​ -ដាក់ជី៖

សាវម៉ាវគឺប្រភេទឈើត្រូវការអ៊ុយរ៉េនិងប៉ូតាស្យូមយ៉ាងច្រើន។ ឆ្នាំដំបូងដាក់ជីអ៊ុយរ៉េ ០,២ គឺឡូក្រាមនិង ជីប៉ូតាស្យូមក្លរួ (KCL) ០,១ គីឡូក្រាម សំរាប់ឈើមួយដើម ចែកចេញជាពីរលើក។ ឆ្នាំទី​ ១ និង​ឆ្នាំ​ទី ២៖ ដាក់ជី អ៊ុយរ៉េពី ០,៣ – ០,៤ គីឡូក្រាម និងជីប៉ូតាស្យូមក្លរួ (KCL) ០,៣ គីឡូក្រាម សំរាប់​ឈើ​មួយដើម។  ក្រៅពីនេះ ប្រើប្រាស់ប្រភេទជីទាំងឡាយបាញ់តាមស្លឹក ដើម្បីផ្គត់ផ្គង់មីក្រូសារធាតុ​​​​​​នានា ​នៅ​បណ្ដាដំណាក់កាល​ក្រោយ ពេលកាត់មែកនិងដាក់ផ្លែ​ ៕