ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នេះ បានបង្កឲ្យមានមនុស្សស្លាប់៣នាក់ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល៣៥នាក់។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៣៨នាក់ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១៥លើក ។

សូមបញ្ជាក់ថា ក្នុងរយ:ពេល១៤ថ្ងៃ នៃដើមខែតុលានេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុប៥៧នាក់ បង្ករបួសធ្ងន់-ស្រាល ចំនួន២៤២នាក់ ក្នុងហេតុការណ៍កើតឡើង ១២៥លើក ៕