នៅប៉ុន្មានឆ្នាំនេះ ខ្យងចង្រៃបានស៊ីបំផ្លិចបំផ្លាញស្រូវកសិករជាខ្លាំង ធ្វើឲ្យការទទួលផលមិនបានល្អប្រសើរ ហើយកសិករខ្លះបានប្រើថ្នាំគីមីដើម្បីសម្លាប់វា តែឥឡូវនេះប្រជាកសិករ លែងបារម្មណ៏ពីបញ្ហានេះទៀតហើយ​ ដោយយើងគ្រាន់តែប្រើប្រាស់រូបមន្ដធម្មជាតិដើម្បីកម្ចាត់វា។

/. ធាតុផ្សំ
– ស្រាស ១លីត្រ
– កំបោរស ២គីឡូក្រាម
– ក្រូចសើច ៤០ផ្លែ
– ទឹកខ្មេះ ១ដប
– មេថ្នាំបណ្តេញសត្វល្អិត ២លីត្រ ( អាចរកទិញបាននៅកន្លែងលក់ជី EM)
– ស្កររងូ ២លីត្រ ( អាចរកទិញបាននៅកន្លែងលក់ជី EM)
– ទឹកស្អាត ៥លីត្រ។


/. របៀបធ្វើ
– យកក្រូចសើចចិញ្ច្រាំឲ្យល្អិតដាក់ចូលក្នុងធុង
– យកទឹកស្អាតចាក់ចូលធុង ចាក់ស្រាស ទឹកខ្មេះ កំបោរស ស្កររងូ និងមេថ្នាំ ចូលក្នុងធុងហើយកូរឲ្យសព្វ
– រក្សាទុកក្នុងម្លប់ រយៈពេល១៥ថ្ងៃឡើងទៅអាចប្រើបាន។


/. វិធីប្រើ
– យកទឹកថ្នាំ១លីត្រ លាយទឹកធម្មតា ២០០ ទៅ ៥០០លីត្របាញ់ទៅក្នុងស្រែ ១ហិកតា ៕