ខេត្តសៀមរាប ៖ ស្រ្តីជាប្រធានក្រុមហ៊ុនរើសបុគ្គលិកឲ្យធ្វើការងារម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ធ្វើការចាប់ខ្លួននាំមកចាត់ការតាមផ្លូវ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ យោងតាមបណ្តឹងជនរងគ្រោះពីបទឆបោក។
ជនត្រូវចោទដែលសមត្ថកិច្ចធ្វើការចាប់ខ្លួន មានឈ្មោះ ពីថង ម៉ានិច្ច ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរប្រធានក្រុមហ៊ុន ម៉ានិច្ច ម៉ានី ហ្គោលចប ដែលជាក្រុមហ៊ុនសេវាកម្ម ជួយជ្រើសរើសបុគ្គលិក ។


បច្ចុប្បន្នជនត្រូវចោទ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។
ជុំវិញនឹងការចាប់ខ្លួនស្រ្តីជាប់ចោទខាងលើនេះ «KBN» មិនទាន់រកប្រភពផ្សេងទៀតមកបញ្ជាក់បន្ថែមបានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕