ខ្សែភាពយន្ត IT វគ្គទី 2 ជាខ្សែភាពយន្តអាមេរិកបែបភ័យរន្ធត់ ហើយក៏ជាសាច់រឿងបន្តពីវគ្គមុននៅឆ្នាំ២០១៧ ដែលខ្សែភាពយន្តនេះផ្អែកលើប្រលោមលោកឆ្នាំ ១៩៨៦ របស់លោក Stephen King ។ ខ្សែភាពយន្តនេះដឹកនាំដោយ Andy Muschietti និងនិពន្ធដោយ Gary Dauberman ។ ដោយសាច់រឿងវគ្គនេះបានបន្តរយៈពេល ២៧ឆ្នាំក្រោយមកដោយបិសាចត្លុកបានបង្ហាញខ្លួនជាថ្មី និងបានដើរសម្លាប់មនុស្សលោកជាច្រើននាក់។

ហើយក្រុម loser មានទាំង៧នាក់ ក៏បានជួបជុំគ្នាជាថ្មីបន្ទាប់ពីបែកគ្នារយៈពេល២៧ឆ្នាំ ដោយការត្រឡប់មកវិញក៏ជាការជាប់នូវពាក្យសន្យាថាមិនបោះបង់ចោលគ្នា។ ជាការពិតការត្រឡប់មកវិញរបស់ ត្លុក Pennywise កាន់តែសាហាវជាងមុន ជាហេតុធ្វើឲ្យក្រុមអន់ទាំង៧ត្រូវប្រឈមមុខកាន់តែយ៉ាប់ជាង២៧ឆ្នាំមុន ចង់ដឹងថាតើក្រុម loser អាចកម្ចាត់ Pennywise ចេញពីពិភពលោកនេះតាមវិធីណា កុំភ្លេចណាមកទស្សនាខ្សែភាពយន្ត IT វគ្គទី 2 ដែលនឹងចាក់បញ្ជាំងចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ៕