សន្តិសុខក្រុមហ៊ុន​ឯកជន​​មួយ​ លោក ប្រាក់ សាបាន រស់នៅ​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ​​​រាជធានីភ្នំពេញ​ បាន​ទិញ​ស្រាបៀរ​កម្ពុជា​តែ​មួយ​កំប៉ុងប៉ុណ្ណោះ​​ ហើយ​មិន​ត្រជាក់​ទៀត​​ យក​ទៅ​ពិសា​​ក្រោយ​បម្រើ​ការងារ​ បែរ​​ជា​​មាន​​សំណាង​ត្រូវ​រង្វាន់​​​​​៤០​​​លាន​​​រៀល។

លោក សាបាន រៀប​រាប់​ថា​៖ «ខ្ញុំ​មិននឹកស្មានថា ស្រាបៀរកម្ពុជា​ ដែល​ខ្ញុំទិញ គឺ​ត្រូវ​រង្វាន់​ធំ​បែប​នេះ​សោះ​ ព្រោះពេលទៅទិញនោះគឺ​​អស់អា​​ត្រជាក់​​ពី​ធុងក្លា​សេ​បាត់​ទៅ​ហើយ​ អញ្ចឹង​ខ្ញុំ​​​ក៏​​សម្រេច​ទិញ​​អា​កំប៉ុង​ ដែល​មិនត្រជាក់ទៅ។ មិន​ដឹង​ថា ជា​រឿងចៃដន្យ ឬ​ជា​សំណាង​​ទេ​​ ព្រោះ​​ត្រឹមតែមួយកំប៉ុងសោះ ខ្ញុំ​​បាន​ត្រូវ​រង្វាន់​​ធំ​​បែប​​នេះ»៕​