ខេត្តឧត្តរមានជ័យ ៖ ព័ត៌បឋមពីសមត្ថកិច្ចបានឲ្យដឹងថា នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនព្រះចៅអធិការវត្តមួយអង្គពាក់ព័ន្ធករណីសម្លាប់អ្នករត់ម៉ូតូឌុប ចោលសាកសពនៅគុម្ពោធព្រៃជិតស្ពានអង្លង់វែង មូលហេតុដោយសារតែខឹងជនរងគ្រោះទារប្រាក់ជំពាក់ចំនួន៤៥០០ដុល្លារអាមេរិក និងដឹងរឿងព្រះចៅអធិការវត្តអង្គនោះមានស្រីញី។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំព្រះចៅអធិការវត្តជាឃាតករអង្គនោះ ទៅបង្ហាញកន្លែងកើតហេតុ និងធ្វើត្រាប់អំពីសកម្មភាពដែលខ្លួនបានប្រព្រឹត្ត។
ព័ត៌មានពិស្ដារ kbn នឹងផ្សាយជូនបន្តទៀត នៅពេលក្រោយ ៕