ភ្នំពេញ៖ បុរសម្នាក់ព្រោះតែ ចេញល្បែងធ្លាក់ខ្លួន ពិបាក់ចិត្តខ្លាំពេក ទើបដាច់ក សម្លាប់ខ្លួន  បង្កឲ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងតូបជួលក្នុងផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

សពជនរងគ្រោះ មានឈ្មោះ គុណ ភក្តី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ បើកបររថយន្ត  ស្នាក់ក្នុងផ្សារដីថ្មី  តូបលេខ៥ ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិទួលបារាយ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ងៀប វណ្ណា មុខរបរ លក់បញ្ឆែវ  និងមានកូនបីនាក់ ជាកូនប្រពន្ធមុន   ។ 

បើតាមការរៀបរាប់ របស់ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្តីរបស់ខ្លួនដោយសារតែ លង់នឹងល្បែង ទើបធ្លាក់ខ្លួនពិបាក់ចិត្ត លែងគិតអ្វីទាំងអស់ ហើយប្តីរបស់គាត់ ទើបតែមកស្នាក់នៅ ជាមួយគាត់បានរយៈពេលតែ២ថ្ងៃតែប៉ុណ្ណោះ ទើបចង់កសម្លាប់ខ្លួន ។ 

ប្រភពបានបន្តទៀតថា លុះមកដល់កើតហេតុ រូបគាត់ជាប្រពន្ធ បានចុះទៅលក់ដូរនៅជាន់ក្រោមដូចសព្វដង ដោយបុរសជាប្តី បានដេកនៅខាងលើ  ហើយរហូតដល់ម៉ោង៨ជាង រូបគាត់ជាប្រពន្ធ បានឡើងទៅជានលលើ ក៏ស្រាប់ឃើញប្តីបានចង់សម្លាប់ខ្លួន ជាមួយក្រមាជាប់នឹងធ្នឹមផ្ទះ មិនដឹងស្លាប់តាំងពីពេលណានោះទេ  បន្ទាប់ពីឃើញហេតុការណ៍បែបនេះហើយ  រូបគាត់ជាប្រពន្ធបានស្រែកឆោឡោឲ្យគេជួយផ្អើលអស់មនុស្សពេញផ្សារ  តែជួយមិនបានព្រោះប្តីរបស់គាត់បានស្លាប់បាត់ទៅហើយ  ។ 

ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមកដំណឹងនេះ បានឮដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យកន្លែងកើតហេតុរួចហើយ ក៏បានទំនាក់ទំនងទៅខាង  ជំនាញនគរបាលកោសល្យវិច័យ ខណ្ឌមានជ័យចុះទៅពិនិត្យសាកសពឃើញថា សពជនរងគ្រោះ ពិតជាបានស្លាប់ដោយសារ ចង់កសម្លាប់ខ្លួនពិតប្រាកដមែន  ។ 

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសាររៀបចំ ដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តកំពង់ស្ពឺតាមប្រពៃណី  ៕