ការជួបជុំ គឺពេញនិយមបំផុតនៅបច្ចុប្បន្ននេះ តែងតែមានការសេពគ្រឿងស្រវឹងច្រើនរឺតិច ទៅតាមលក្ខណះនៃការជួបជុំ។ ពួកអ្នកជំនាញការខាងជីវជាតិបានឲ្យដឹងថា មានអាហារជាច្រើន អាចបរិភោគមុនពេលទទួលទានស្រា ដើម្បីប្រឆាំងការស្រវឹង ប៉ុន្តែការបរិភោគហ្វ្រូម៉ា ទឹកដោះគោស្រស់ និងនំប៉័ង មានប្រសិទ្ធភាពខ្ពស់ជាងគេក្នុងការបញ្ចៀសការស្រវឹង ពេលទទួលទានស្រា ។
ហ្វ្រូម៉ា


ហ្វ្រូម៉ាមានប្រសិទ្ធភាពល្អជាងគេទាំងអស់ ។ ហ្វ្រូម៉ាផ្ទុកបរិមាណកាល់ស្យូមខ្ពស់ជាងច្រើនដងលើសទឹកដោះគោ, ក្រៅពីនេះនៅមានប្រូតេអ៊ីន, វីតាមីន D ជួយសរីរាង្គស្រូបយកកាល់ស្យូម, រួមជាមួយអាស៊ីតហ្វូលិក, សង្ក័សី, ហ្វូសហ្វ័រ និងវីតាមីន A, B2, B12 និង K2 ។
ការបរិភោគហ្វ្រូម៉ា ជួយស្រូបអស់ជាតិអាល់កុល ចូលក្នុងសរីរាង្គ អ្នកនឹងមិនស្រវឹង ទោះបីទទួលទានស្រា ឫ ស្រាបៀរច្រើន ។
ទឹកដោះគោស្រស់


ក៏ដូចជាហ្វ្រូម៉ា ទឹកោះគោ ផ្ទុកជាតិខ្លាញ់ បង្កើតជាស្រទាប់មួយការពារក្រពះជួយទប់ ស្កាត់ការបំប្លែង acetaldehyde ដែលជសារជាតិពុលមួយមានក្នុងសមាសធាតុរបស់ អាល់កុល, ជាមូលហេតុមួយក្នុងចំណោមមូលហេតុបង្កការស្រវឹង ។ ទឹកដោះគោ ក៏ទប់ស្កាត់ការស្រូបយកស្រាចូលក្នុងឈាម, ការពារ និងបន្ថយកម្រិតរំញោចរបស់ស្រា ចំពោះក្រពះ ។
នំប៉័ង


នំប៉័ងផ្ទុកបរិមាណកាបោនយ៉ាងច្រើន មានប្រសិទ្ធភាពដូចជាប្រដាប់ច្រោះមួយ ក្នុងសរីរាង្គ ជួយស្រូបយកអស់ជាតិអាល់កុល, ទប់ស្កាត់ប្រសិទ្ធភាពស្ថានភាព ស្រវឹងស្រា ៕
កុំភ្លេចញ៉ាំអាហារទាំង៣មុខនេះណា បើចង់សប្បាយបានយូរ តែកុំភ្លេចញ៉ាំដោយការទទួលខុសត្រូវ ចៀសវាងប៉ះពាល់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទែ ៕