Home តារាជាតិ Goofy រងនូវមតិវែ.កញែកក្រោយបកស្រាយបទ «Fly» នៅក្នុងការប្រកួត

Goofy រងនូវមតិវែ.កញែកក្រោយបកស្រាយបទ «Fly» នៅក្នុងការប្រកួត

334
0

អ្នកចម្រៀងរ៉េប Goofy ត្រូវរងនូវមតិវែកញែកពីទឹកដមសំឡេងនិងគុណភាពចម្រៀងបន្ទាប់ពីចូលរួមប្រកួតនៅក្នុងកម្មវិធី «សំឡេងល្អឯកនៃកម្ពុជា»។ មុនការប្រកួត Goofy បានតាំងចិត្តនឹងដណើមជ័យជម្នះប៉ុន្តែគួរឱ្យសោកស្តាយជ័យលោកបានរបូតឱកាសនេះ។ មិនត្រឹមតែ Goofy ដែលរងនូវការរិះគន់ប៉ុណ្ណោះទេតារាចម្រៀង សាទីយ៉ា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhettD3ReJ6N-W-U2siN_ckt7oJtG2RQ_xYVCVl-YFacblrNH0VlrRVKZ0l6T9yZ193-7WZyglEwzMmsIN979iue2B0oglbjpSQtpbMjlhIDKXWkHBk9_Wq3teB6EBNg_8W3JA8Vyk5XdIOS9-T1LDjsfB225ElrfOVj-9mbcxwRjXS_akaqteU5uHRjrg/s2048/image_2026-10-22_08-47-39%20(2).png
ទោះបីការប្រកួត «សំឡេងល្អឯកនៃកម្ពុជា» ក្នុងចំណោមសិល្បករកម្ពុជាចំនួន៧រូបបានបញ្ចប់ហើយក្តីប៉ុន្តែប្រធានបទទាក់ទងនឹងសិល្បករដែលចូលរួមប្រកួត ម្ចាស់ជ័យលាភី រួមទាំងការប្រកួតនេះនៅតែមានការចាប់អារម្មណ៍ពីទស្សនិកជន។ ជាក់ស្តែងបន្ទាប់ពីផេកមួយបានបង្ហោះបទចម្រៀងពេញរបស់ Goofy នៅក្នុងការប្រកួតនេះលើបណ្តាញសង្គមហ្វេកប៊ុកបានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតចាប់ផ្តើមវែកញែកនិងនិយាយពីគុណភាពស្នាដៃដែល Goofy យកទៅប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUzgDdIM49QfyktAZSfX5HnXXlZjXoFWKNH9FfcAPs0Xt8HSDmVoI8T8n8xv7X1GxsG3J8PkMQ1aNpTwt0yl9rXB2wIga5VNT2UbgH3VyNHhCZi4-DGakWlwdFqkv1AgjQK8qspFxiT0dPLf_fyW1Qc4V63cGp6OHlnbzV83EJwmZx9pTKbsfiyAIMt2Y/s2048/image_2026-10-22_08-47-39.png

Goofy បានជ្រើសរើសបទដែលមានចំណងជើង «Fly» សម្រាប់ការប្រកួតដើម្បីមានឱកាសតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ ដោយអត្ថន័យបទរបស់លោករៀបរាប់ពីដំណើរការតស៊ូនិងការចាប់ផ្តើមម្តងទៀតដែលអាចហោះទៅឆ្ងាយក្នុងនាមជាតារាហ៊ីបហប។ ទោះយ៉ាងណាមិនត្រឹមតែមិនអាចដណ្តើមជ័យលាភីប៉ុណ្ណោះទេប៉ុន្តែមួយបទនេះបានក្លាយជាអាវុធមកកាន់ Goofy វិញដោយសារតែគុណភាពត្រូវបានគេជឿថាមិនសមស្របនិងមានភាពគុណភាពល្អគ្រប់គ្រាន់សម្រាប់ការចូលរួមប្រកួតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTW_8UrB_Vdqg6sWm687RJTQjYSZ1dcx_vhdzzfV4rnrl8ueWExELnn2Yc8PWbQ9COYrrQ5o05ZFxnY1H0HnoJy1ulhPX1dxcoKKGdVAl60taVE31h2p9ao5FO9aVEmYGWLYiB2qn4QZl8sQ5uLv_DhFDnA_hunsSibKwEkquEocX4AGGeFN1HkMNrKWA/s2048/image_2026-10-22_08-47-42.png

ជុំវិញមតិវែកញែកពីការបកស្រាយបទចម្រៀងរបស់ខ្លួន Goofy ពុំបានបកស្រាយឬបង្ហាញសកម្មភាពឆ្លើយតបណាមួយទៅកាន់ទស្សនិកជនឡើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYdzqMouvID9_LgRGifLS8cWgcPfE4q7xBIiK4VUDuBWy2SnNheQWqjInM8KfZGj45zebNrxCwtz_qIlP-vl4znqO92Pt7z3wBGI9Yqi80iLbQcnQ8zsrJ2JkvFfPdNN-FLFZVFxEFZKys3bJoV56nT0uoNskJXWGjrjVJSmYJ9xaVAF0fFwWkvwtV6KM/s1920/image_2026-10-22_08-47-43.png
    គួរឱ្យដឹងថាសម្រាប់ការប្រកួត «សំឡេងល្អឯកនៃកម្ពុជា» Goofy មិនមែនជាបេក្ខភាពតែម្នាក់ដែលរងនូវការរិះគន់ប៉ុណ្ណោះទេក្នុងនោះតារាចម្រៀង សាទីយ៉ា ក៏រងនូវមតិរិះគន់ដូចគ្នាចំពោះការបកស្រាយបទចម្រៀងរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-XVpBTbEdBdS8DDWJC9pARfe45Ktzn9IC-ZDxCYu6lYG7NaAHjylL8lQxYADQE_OnncXWdJRb5ZcgzbEJO6I3vPeirVSi1jrgUx6C0eOUOXzwKQ8p-an-1yeyOE6Ztx2dOggq0XBDSGJRO7Zsg1u5Wd80vFFLO1pszYQFiMdRLiQnYadHYIECWp71yRM/s3486/image_2026-10-22_08-51-32.png

    ទោះបីជាបរាជ័យទៅលើការប្រកួតក្តីប៉ុន្តែងាកមកជីវិតផ្ទាល់ខ្លួនវិញ Goofy កំពុងមានសុភមង្គលនៅក្នុងគ្រួសារដោយពេលនេះលោកក្លាយជាឪពុកដែលមានកូនបង្កើតចំនួន២នាក់ជាមួយនឹងគូស្នេហ៍ហើយ៕