Home តារាជាតិ លោក អ៊ិន វិចិត្រ ចេញបកស្រាយក្រោយរងការចោ.ទប្រកាន់ឱ្យ លោក អ៊ិន សុភិន រងថ្មបាក់

លោក អ៊ិន វិចិត្រ ចេញបកស្រាយក្រោយរងការចោ.ទប្រកាន់ឱ្យ លោក អ៊ិន សុភិន រងថ្មបាក់

375
0

លោក អ៊ិន វិចិត្រ បានចេញបកស្រាយក្រោយពីមានមតិចោទប្រកាន់នៅលើអ៊ិនធឺណិតដោយសារតែលោកលុបចោលការរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីប្រកួត Miss Teen Universe ទើបអ្នកដែលទទួលរៀបចំបន្តគឺលោក អ៊ិន សុភិន ត្រូវរងថ្មបាក់។ លោក វិចិត្រ បានបញ្ជាក់ថាការចោទប្រកាន់ទាំងប៉ុន្មានលោកមិនបន្ទោសនោះទេតែយ៉ាងណារឿងនេះគឺជាការយល់ច្រឡំហើយអាចឈានដល់ការបរិហាកេរ្តិ៍ដល់រូបលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji_rLZRpFJ3Hw1SOggyuUJU83tDbVO4Hpcwlo_quKun1uxeLyVpqEe2wsWHiZtTGaZQh44JScX8ur6s1ruo3Nb7ptb0vkQmh8ewMq2sEhQReLjzlLpqhoi8KUv-Up6UnsOMdLibu-pItE4RsGqxMHRxrLJuu_4edYDjjucXN8IwflVUujC3JI0eTgvgoE/s1280/image_2026-10-21_09-19-13%20(2).png
លោក អ៊ិន វិចិត្រ ដែល CEO របស់ក្រុមហ៊ុន Mediaload ដែលប្រឡូកក្នុងវិស័យបវរកញ្ញាវ័យក្មេងបានចេញមកបកស្រាយចំពោះការចោទប្រកាន់ថ្មីៗនេះនៅលើបណ្តាញសង្គមដោយរៀបរាប់ពីដំណើរដើមទងក្នុងការដែលកម្មវិធី Miss Teen Universe 2026 ជ្រើសរើសយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកថាអ្នកដែលនិយាយថាលោកគ្មានទំនួលខុសត្រូវគឺខុសទាំងស្រុងពីព្រោះលោកនិងអ្នករៀបចំកម្មវិធីបានព្រមព្រៀងគ្នានិងបានចុះកិច្ចសន្យាក្នុងការរៀបចំធ្វើទៅតាមសមត្ថភាពរបស់លោកដោយលោកមិនអាចចំណាយលុយចេញពីហោប៉ៅរបស់ខ្លួនច្រើនពេកនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXPrKBWP_eFSLmjpGhCXPdLKoqljTY_1TpJpO6d0HpkwVNUsTipD_sDfkeb4I3pTcyhL0oZjcZWYc627k8cduDe6er09TUywoJ-pVSTvNjX1nXZh5EUVanm1vReExiYzACcTkDstA4shiioXM1zcQ9ZEuLBKgXDWPbtLx39TFRW-AeRURqKQzPSEHtIrc/s2048/image_2026-10-21_09-19-19.png
បន្ទាប់ពីចុះកិច្ចព្រមព្រៀងអ្នកកាន់កម្មវិធីក៏បានស្នើសុំបន្ថែមលើចំណុចផ្សេងៗហើយអ្វីដែលលោកអាចធ្វើបានលោកក៏បន្ថែម។ លោក អ៊ិន វិចិត្រ បានបញ្ជាក់ទៀតថាលោកបានកក់កន្លែងមួយចំនួនរួចទៅហើយប៉ុន្តែដោយសារតែភាគីម្ខាងទៀតហាក់ដូចជាមិនមានអារម្មណ៍សុខស្រួលក្នុងការធ្វើការជាមួយលោកពួកគេក៏សម្រេចចិត្តលុបចោលកិច្ចសន្យានោះដោយជ្រើសរើសលោក អ៊ិន សុភិន វិញដោយសារតែពួកគេធ្លាប់ធ្វើការជាមួយលោក អ៊ិន សុភិន កន្លងមក។ លោក អ៊ិន វិចិត្រ ថាការដែលលោកចំណាយលុយកក់ទីតាំងនិងការផ្លាស់ប្តូររបស់ភាគីម្ខាងទៀតគឺលោកអាចមានសិទ្ធិទាមទារសំណងបានប៉ុន្តែដោយសារតែមិនចង់មានរឿងរ៉ាវច្រើនលោកក៏យល់ព្រមឱ្យលោក អ៊ិន សុភិន រៀបចំបន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmp8J96dDILC6uguwW0nQfJsd4CwIeKxsiF3oGYDLXwYzZ_NHooYj6d4YdEDTE7iobWPLr6mb_bme17EibEa59cOAB09zqApr4nbtr6GcHDi3iGgTEEsr4-F9Jyg_sXeTH9aH2iy2YfriRGdVjN28QyAe8glR8sOJJQLQb0fwqZ7LxPfcYvEUPCCOql5Q/s2048/image_2026-10-21_09-19-15.png

ជាមួយគ្នានេះដែរលោក អ៊ិន វិចិត្រ បានបញ្ជាក់ថាលោកនិងលោក អ៊ិន សុភិន គឺមានការរាប់អានគ្នាពុំមានបញ្ហាអ្វីនោះទេហើយលោកក៏បានជូនពរលោក អ៊ិន សុភិន និង ឡូរ៉ា ដោយមិនបាន Drama អ្វីនោះទេដោយសារតែការលុបចោលនេះគឺបញ្ចប់ដោយសន្តិវិធី។ អ្នកជំនួញរូបនេះថែមទាំងបញ្ជាក់ថា ការធ្វើ ND និងអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញានីមួយៗគឺសុទ្ធតែខាតគ្មានការចំណេញនោះទេជាក់ស្តែងលោកធ្វើកម្មវិធីជិត៣០ឆាកក្នុងរយៈពេល៥ឆ្នាំមកនេះដោយចំណាយថវិកាមិនតិចជាងកន្លះលានដុល្លារនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizwTC4Gs9Ld_JWq2128k8KuHsg0l_8Liyl5R0Aw8LB0qQN6PRDIfvRn4hcT3SYlK8LBcVNHr5UPevILMXopG1Dq4ddLwuWuU-YgSYRIZECVErJ90lEjHYDwldqpKfhowZoYhguPYJWURfcDT8PQPaU9MxNQgF1ogHa9J4PFCZrSnAKU-xjZB_aIFnGkTI/s1918/image_2026-10-21_09-19-18.png

    មិនត្រឹមតែខាតបង់ថវិកាសម្រាប់ការរៀបចំប្រកួតបវរកញ្ញាដោយសារតែចង់ឱ្យវិស័យនេះដើរទៅមុខលោក អ៊ិន វិចិត្រ ថាពេលខ្លះមិនទទួលបានការសរសើរនោះទេផ្ទុយទៅវិញមានតែពាក្យរិះគន់ស្តីបន្ទោស ដូច្នេះលោកមិនចង់ធ្វើតែម្នាក់ឯងឡើយ៕