Home តារាអន្តរជាតិ Liu Wen បង្កើតប្រវត្តិសាស្ត្រថ្មីលើឆាក Victoria’s Secret

Liu Wen បង្កើតប្រវត្តិសាស្ត្រថ្មីលើឆាក Victoria’s Secret

328
0

កំពូលតារាបង្ហាញម៉ូតជនជាតិចិន Liu Wen បានបន្តបង្ហាញឥទ្ធិពលរបស់ខ្លួននៅក្នុងវិស័យម៉ូតអន្តរជាតិបន្ទាប់ពីបានបង្ហាញខ្លួននៅលើឆាកដើរម៉ូត Victoria’s Secret Fashion Show 2026 ជាលើកទី១០ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងអាជីពបង្ហាញម៉ូតរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsAn_CCrCDMmdItq5nR9kw04vVddKZHLvRPHidUuP3iVkgHmYR8mnkytmmh6ian-sl9P3AqNUOjaUv7Wqdwd1uMCskML7LUOAsfQ5h00-eyN4LcJlZ3UZs_KsXFD-yfx6LaGEnxdHpDmFUrEzH8zQ9zcOCP4QkgVeEqNho4yi5h6H-GnuRiZ7FBt0x1Jo/s1988/image_2026-10-19_14-02-28%20(2).png
ការបង្ហាញខ្លួនលើកនេះរបស់ Liu Wen គូស្នេហ៍ Jing Boran បានកើតឡើងក្នុងកម្មវិធី Victoria’s Secret Fashion Show ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាម៉េរិកនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ត្រូវនឹងព្រឹកថ្ងៃទី១៩ ម៉ោងនៅកម្ពុជា។ Liu Wen គឺជាតារាម៉ូដែលជើងចាស់ម្នាក់ក្នុងចំណោមតារាបង្ហាញម៉ូតល្បីៗដែលបានវិលត្រឡប់មកដើរលើឆាកដ៏ល្បីល្បាញនេះជាថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKeCtPS9fOgdlzYAfKMq4sNhpk3DuOplOeImpt9QBljn5wlb8FBPl_nB8n8I_yc8_1yDcL43UIuBuVomtJZCZwk25w4m0RipR2n0KzXU-t3aId78lmIYGU3sCUR2bwL_L7Td4QQDGGlFzMWIW0jsZtA4khIa4nCDj-Kfzznrq3cCYugv7CYyhJsMVgBdc/s1988/image_2026-10-19_14-02-27.png
អ្វីដែលធ្វើឱ្យការបង្ហាញខ្លួនលើកនេះកាន់តែពិសេសគឺវាបាននាំឱ្យ Liu Wen សម្រេចបានចំនួនការបង្ហាញខ្លួនសរុប ១០ លើកនៅលើឆាក Victoria’s Secret ចាប់តាំងពីនាងបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4cJAS_RSupuwTo-xrHNzHjDC1u7QyW55ahvADs8TlzOYhWsBdyVKwIIs1eODSeGwSVHaohhVKJ6x0EGOfpJf76MxTW4kjhqIVdwwQRLrIPm4Juo1aabMOYfD8BGWYthibVFzCq2F1TQDcFH8l0vaWFlcW-VoJBzRl7H7cbgZljnB_rQq2YhWjFbVM8Cc/s1988/image_2026-10-19_14-02-27%20(3).png
កាលពីឆ្នាំ២០០៩ Liu Wen បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាតារាម៉ូដែលអាស៊ីដំបូងគេដែលបានដើរលើឆាក Victoria’s Secret Fashion Show។ នៅពេលនោះ ការបង្ហាញខ្លួនរបស់នាងត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយសម្រាប់តារាម៉ូដែលអាស៊ីក្នុងការឈានចូលទៅកាន់ឆាកម៉ូដអន្តរជាតិ និងទទួលបានការទទួលស្គាល់ពីឧស្សាហកម្មម៉ូដពិភពលោក។

ចាប់តាំងពីពេលនោះមក Liu Wen បានបន្តកសាងអាជីពរបស់ខ្លួនយ៉ាងរឹងមាំដោយបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតរបស់ម៉ាកល្បីៗជាច្រើន និងក្លាយជាមុខសញ្ញាដ៏សំខាន់មួយរបស់ឧស្សាហកម្មម៉ូតអន្តរជាតិ។ នាងក៏ត្រូវបានគេស្គាល់ថាជាតារាម៉ូដែលជនជាតិចិនដំបូងគេដែលបានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្តី American Vogue តែម្នាក់ឯង និងជាតារាម៉ូដែលអាស៊ីដំបូងគេដែលបានចូលក្នុងបញ្ជីតារាម៉ូដែលដែលមានប្រាក់ចំណូលខ្ពស់បំផុតរបស់ទស្សនាវដ្តី Forbes។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid3xmWTucSbV__R4ISFTw9eJPQElVeaO4O9dhCj14iiNSEDm-W8CVAFrP9OsDSOTtehsMVX6s3Uv5RMDzKKZzsnSrjPWgvyiyvplYOuInmvuX5mXDYPiuF3bF7dN8qVtGuaGI0Ca2c8weB2yFSscwkpF1dp03kcZ5L3nRTRxhIQjMl2s59lM6AirJqkX8/s1560/image_2026-10-19_14-02-27%20(2).png

ទោះបីជាដំណើរអាជីពរបស់នាងនៅលើឆាក Victoria’s Secret មិនបានបន្តជាប់ៗគ្នារៀងរាល់ឆ្នាំក៏ដោយ Liu Wen នៅតែអាចរក្សាទំនាក់ទំនងជាមួយម៉ាកម៉ូដដ៏ល្បីល្បាញនេះ និងទទួលបានឱកាសត្រឡប់មកបង្ហាញខ្លួនជាបន្តបន្ទាប់។ នាងបានចូលរួមក្នុងកម្មវិធីនៅឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ មុនពេលត្រឡប់មកវិញនៅឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ហើយបន្តបង្ហាញខ្លួនក្នុងកម្មវិធីដែលបានវិលត្រឡប់មករៀបចំឡើងវិញនៅឆ្នាំ២០២៤ ឆ្នាំ២០២៥ និងឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikCfVeLH5y3J5WUjXgSHyH0SKhcOzWeNpL_WB2hQf8O1mQCQx70vpebVC-f-D59aeYZ6cw8WsCVO44kU1m7cZURmdRHJ7j4DJiATJb_xSd-LKEqZCZ0pkqBi3e3YJZcWQoDu-R0PA5I6qF8aFAiE5grDaoWOGojAEzxamRqGKYXwD1HUmgYHcC4zZeB3E/s1522/image_2026-10-19_14-02-29.png
ក្រៅពីសមិទ្ធផលនៅលើឆាក Victoria’s Secret Liu Wen ក៏បានបង្ហាញពីភាពលេចធ្លោរបស់ខ្លួនតាមរយៈការធ្វើការជាមួយផ្ទះម៉ូតល្បីៗលំដាប់ពិភពលោកជាច្រើនទៀត។ សមត្ថភាពក្នុងការសម្របខ្លួនទៅនឹងស្ទីលម៉ូតខុសៗគ្នា និងការរក្សាភាពជាអ្នកជំនាញក្នុងអាជីព បានធ្វើឱ្យនាងក្លាយជាតារាម៉ូដែលដែលមានឥទ្ធិពលក្នុងវិស័យនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp4NpHapUVelEdUnEb4e-I9wM4n6A3n8bXVZcCgXT9AYEarGQithXj5rNYtj5o48Vig6k8gXP4AopKtqbdqSUJTJp8wekKf7Xz-qvtlkzjL0vxYg3_J-7EiWA5lF-QQ0ZYVoiKnsIlYE4__ABmA__-4gCoK3xncH0O128VFjLckVwY79PtR9QZvrnAN9M/s2048/image_2026-10-19_14-02-29%20(2).png

ជាមួយនឹងការបង្ហាញខ្លួនលើកទី១០ នៅឆ្នាំ២០២៦ សមិទ្ធផលរបស់ Liu Wen មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការរីកចម្រើននៃវត្តមានតារាម៉ូដែលអាស៊ីនៅលើឆាកម៉ូតអន្តរជាតិផងដែរ៕