Home តារាជាតិ ព្រះកាយច័ន្ទ លើកឡើងបែបនេះទាក់ទងនឹងការប្រើប្រាស់ AI

ព្រះកាយច័ន្ទ លើកឡើងបែបនេះទាក់ទងនឹងការប្រើប្រាស់ AI

92
0

«AI អាចជាឧបករណ៍ជួយមនុស្ស ប៉ុន្តែសូមកុំឱ្យឧបករណ៍ក្លាយជាអ្នកជំនួសតម្លៃនៃការខិតខំរបស់មនុស្ស»។ នេះគឺពាក្យសម្តីរបស់កញ្ញា ព្រះកាយច័ន្ទ ដែលបានចែករំលែកទស្សនៈរបស់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យា AI ស្របពេលបច្ចុប្បន្ន AI កំពុងវាយលុកយ៉ាងខ្លាំងមិនថាតែនៅប្រទេសដទៃឬក្នុងប្រទេសកម្ពុជានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix1E78EkzfPPiwh_gLg-6b7PO_rlQ8Lj4XdPADhwHE4gX7T02UcrAnccr2UPjoltvdmM7h64rq4N6Gjt-abwo3aL2hiYai6qLmfQtwvBf2bh19iAiMkmUw7k5H3Shc7TsZwWPgPQnt_wmQ3tEKqcNQbuerm45Xtg5BuX8Es-sacpWK2vUvvW2tu_DgpDs/s2048/image_2026-09-24_15-53-57%20(2).png
តាមរយៈសារដែលបានចែករំលែក ព្រះកាយច័ន្ទ បានបញ្ជាក់ថាខ្លួនមិនមានបំណងប្រឆាំងនឹងការប្រើប្រាស់ AI នោះទេ ប៉ុន្តែចង់ស្នើឱ្យអ្នកប្រើប្រាស់មានកម្រិត និងប្រើប្រាស់បច្ចេកវិទ្យានេះឱ្យបានត្រឹមត្រូវ។ ព្រះកាយច័ន្ទ បានលើកឡើងថា អ្វីដែលគួរឱ្យយកចិត្តទុកដាក់ គឺការមិនភ្លេចផ្តល់តម្លៃដល់ការងារដែលកើតចេញពីគំនិត បញ្ញា ទេពកោសល្យ ការខិតខំប្រឹងប្រែង និងកម្លាំងរបស់មនុស្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHMOEvAPDposgyZWnWttJ4oYEeehSOmy2VqpLaX71CDpVFHuF8CusTQTlLBGUXweykjpGhbpxRjFnw0UW4Nx2Q_RC3T10L2IJ5o82HqNbAl4diMVcIbaSO0n2QLuFrKcpUEQ64glUtb99H22Ek-C48NHcZsI-ncCAec0jT7YcPG8DuyxRnjZIaJjWAMNg/s1195/image_2026-09-24_15-53-57%20(4).png

ក្នុងនោះសារដែលបានបង្ហោះកាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ព្រះកាយច័ន្ទ បានបញ្ជាក់ថា នៅពីក្រោយស្នាដៃមួយ មិនមែនមានត្រឹមតែផលិតផលចុងក្រោយដែលមើលឃើញនោះទេ ប៉ុន្តែថែមទាំងមានពេលវេលា ការសិក្សា បទពិសោធន៍ និងការខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់នៅពីក្រោយស្នាដៃនោះផងដែរ។ ព្រះកាយច័ន្ទ បានសង្កត់ធ្ងន់ថា «AI អាចជាឧបករណ៍ជួយមនុស្សប៉ុន្តែសូមកុំឱ្យឧបករណ៍ ក្លាយជាអ្នកជំនួសតម្លៃនៃការខិតខំរបស់មនុស្ស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyQ1ZOwAW5k_zsL-uclFUndy76vK-RwZrzPfQ16DxeobopN3zoNgsU0g4llTmOYkGdcA81apMVJSzBRlkTY3tj1hZDDCIvvXWLzBh1NmQ2KGPWghZAgDBVrwgUF8RNLM5YgDYZCAEorQejp225mjoe25t_91oT7yNqsxNYdkuX1EfuqWjdMvBUPW0hZPg/s1440/image_2026-09-24_15-53-57.png
សាររបស់ ព្រះកាយច័ន្ទ បានផ្តោតសំខាន់លើការប្រើប្រាស់ AI ជាឧបករណ៍ជំនួយ ខណៈដែលការច្នៃប្រឌិត បទពិសោធន៍ និងការខិតខំរបស់មនុស្សនៅតែជាចំណុចដែលគួរត្រូវបានផ្តល់តម្លៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtteiMjpj_RQg3wIss5QOuzFdYFWMifLSStUidLXsIWb-6NTIr2NzzmZUEuh8rePHdzkgm1Miv0A2HNKlMKf-9uWHmP8hW1MdHz2JmlXN4xiUzYKaYABI0VnyMWOBACsopJw2LrLUznfeiHy52OOpa11tvxtqo59NwShJeNlupFEOWtfewbTb6_E6802s/s1195/image_2026-09-24_15-53-58%20(4).png

ពាក្យពេចន៍ដែល ព្រះកាយច័ន្ទ លើកឡើងខាងលើនេះបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាច្រើនជាពិសេសគឺអ្នកតាមដានវិស័យបវរកញ្ញាតែម្តង។ អ្នកមួយចំនួនថែមទាំងខម្មិនទៀតថាប្រសិនជា ព្រះកាយច័ន្ទ ឡើងឆាកឆ្លើយសំណួរបែបនេះប្រាកដជាអាចនឹងគ្រងមកុដមិនខាន៕