Home ព័ត៌មានអន្តរជាតិ ថៃប្រកាសអាសន្នពណ៌ក្រហម! ទំនប់យក្ស «រាមាទី៦» ផ្ទុកទឹកជិតពេញ ១០០%

ថៃប្រកាសអាសន្នពណ៌ក្រហម! ទំនប់យក្ស «រាមាទី៦» ផ្ទុកទឹកជិតពេញ ១០០%

96
0

យោងតាម Khaosod English នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពកាន់តែគ្រោះថ្នាក់ ព្រោះទំនប់យក្ស រ៉ាម៉ាទី៦ (Rama VI Dam) កំពុងផ្ទុកទឹកក្នុងស្តុកប្រមាណ ៩៦% ដែលឈានដល់សម្រេចចិត្តប្រកាសអាសន្ន និងបង្ហូត «ទង់ពណ៌ក្រហម» ដើម្បីព្រមានដល់ប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅប៉ែកខាងក្រោមឲ្យឆាប់បន្លាស់ទីទៅកាន់កន្លែមានសុវត្ថិភាពជាបន្ទាន់។
________________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTg9tHB-FAs-j1H4xi1Fp-MrwtgTXHfB74ZxaLAToQLQTSQuG6bfgCeYo59VDfOuWldBpKebSwRxUU0CcQnn02wCOeXptd6khD2PDhHSXO0M-jprYD3DTanwb5khEZDUP5Amn8mkSL_UVDiSgTDPvYyXp7DKQ1vK2t5WM45nrTE04x1SzgTVnQV50R7Gs/s2048/827636866_29571493255771504_245200717294206234_n.jpg
សញ្ញាអាសន្នខណៈសន្ទុះទឹកកើនឡើងលឿនដូចហោះ! អាជ្ញាធរគ្រប់គ្រងទឹករបស់ថៃ បានសម្រេចចិត្តប្រកាសអាសន្ន និងបង្ហូត «ទង់ពណ៌ក្រហម» ជាបន្ទាន់នៅឯទំនប់វារីអគ្គិសនី រ៉ាម៉ាទី៦ (Rama VI Dam) ដើម្បីព្រមានដល់ប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅប៉ែកខាងក្រោម។ យោងតាមសេចក្តីរាយការណ៍នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថានភាពគ្រោះជំនន់ទឹកភ្លៀង និងការបើកទ្វារបង្ហូរទឹកទម្លាក់ពីខាងលើ បានធ្វើឱ្យកម្ពស់ទឹកនៅក្នុងទន្លេ ប៉ាសាក់ ហក់ឡើងខ្ពស់ហួសកម្រិតប្រកាសអាសន្ន និងកំពុងគំរាមកំហែងដល់សន្តិសុខជីវិតពលរដ្ឋយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivUswyBhXGWLKpvXdrKy_wWeytdVML4nxga8GrX_Hqi_lRFzF6FwEnnqfFGNzV-RVQpUBX7rbgMdnwJuQ1uqJr-7ZPkfdAnps7eDN802dOQJE7stYceB6EQkoekn2RkvM-Nl8tJLDN0ybJMNvx2vPBfEQcjl51p9TqdcdktoMsmM3Is6Y70dEVimAZTTU/s2048/825278906_2196028767717794_6840910270715083561_n.jpg
យោងតាមការចុះផ្សាយព័ត៌មានផ្លូវការរបស់សារព័ត៌មានល្បីឈ្មោះថៃ Khaosod English បានលាតត្រដាងអង្គហេតុថា ចរន្តទឹកជំនន់ដ៏កម្រោលនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងកម្ពស់ជ្រៅជាងមុនប្រហែល ១ ម៉ែត្របន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។ ដែនដីដែលត្រូវរងផលប៉ះពាល់ និងស្ថិតក្នុងហានិភ័យខ្ពស់ គឺប្រជាពលរដ្ឋរស់នៅតាមដងទន្លេទាំងសងខាង ក្នុងស្រុកថារូ ស្រុកណាខនហ្លួង និងស្រុកព្រះនគរស៊ីអាយុធ្យា នៃខេត្តអាយុធ្យា។ បច្ចុប្បន្ន ទឹកជំនន់បានបុកធ្លាយ និងលិចលង់ចូលដល់ក្នុងភូមិឋានរបស់ពលរដ្ឋដែលរស់នៅក្រៅរបាំងការពារទឹកជំនន់ ជិតវត្តសាធូ រួចរាល់ហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg22QRTepDRGS8zmOM1T1H2BDyfVFcAUeSqbvu9M1PvnQ6XGxzo-cjqYc8Ipebz75-louSqoqKfkf_eP3uXpbYcsqJnamxmxzwhAdFygfpk2r06R6b12c8xo_YjhbcmdckJwpNBbVxWYAcXvkB_QxtSqV7YRNQMkOYQviH2zn9rV7gNQG8VfOl1JFflWJ0/s590/825340351_1070948225786528_6191468342290880514_n.jpg
អ្វីដែលកាន់តែគួរឱ្យតក់ស្លុត និងព្រួយបារម្ភបំផុតនោះគឺ ក្រៅពីស្ថានភាពនៅទំនប់ រាមាទី៦ អាជ្ញាធរធារាសាស្ត្រថៃក៏កំពុងតែដាក់ការតាមដានយ៉ាងដិតដល់បំផុតចំពោះស្ថានភាពទឹកនៅក្នុងទំនប់ ប៉ាសាក់ ចូឡាស៊ីត ដែលជាទំនប់យក្សមួយកន្លែងទៀត ដោយបច្ចុប្បន្នមានទឹកស្តុកទុកជិតពេញ ១០០% ទៅហើយ ពោលគឺឡើងដល់កម្រិត ៩៦%។ ផ្អែកលើការវិវត្តចុងក្រោយ អាជ្ញាធររំពឹងថានឹងត្រូវបង្ខំចិត្តបើកទ្វារបង្ហូរទឹកចេញពីទំនប់យក្សដែលស្ទើរតែធ្លាយនេះជាបណ្តើរៗបន្ថែមទៀត នៅក្នុងរយៈពេល ១ ទៅ ២ ថ្ងៃខាងមុខ ដើម្បីទប់ស្កាត់កុំឱ្យទឹកជន់ហូរបុកកាត់ និងរំលងទំនប់បង្ហូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7GmdwMs6JIOE1ImAkl6H71bd5kgZwcpSGSOIOPHa2k6iVTb7U2LfF9bU35tHdVhix2Nw1uD2Dpx4XomL_dXRfdYBtOVqdSTw6srBcMVbyVss00w1B3unmkBPS11nOIPUKtCe4bXBbFFolr8iA7xOxxbgcWd_e4CVJCn_LEpFoL-Tv4mt-KEBE_Sf2iwg/s2048/825340445_4505222313050362_7556679157957897930_n.jpg

ជារួមមក ការប្រកាសអាសន្នទង់ក្រហម និងហានិភ័យនៃទំនប់យក្សដែលផ្ទុកទឹកជិតពេញ ១០០% នៅក្នុងប្រទេសថៃនាពេលនេះ គឺជាសញ្ញាណអាសន្នគ្រោះធម្មជាតិដ៏ធំមួយនៅក្នុងតំបន់។ ចំពោះមុខសញ្ញាគ្រោះថ្នាក់ដ៏រសើបនេះ អាជ្ញាធរបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រញាប់រើអីវ៉ាន់ សម្ភារៈអគ្គិសនី និងចល័តទ្រព្យសម្បត្តិមានតម្លៃឡើងទៅលើទីទួលខ្ពស់ជាបន្ទាន់៕