តារាចម្រៀង និងជាពិធីការិនី វ៉ាន់ នីឡា បានសរសើរចំៗទៅលើការរាំរបស់ អ៊ីៗ ដែលជាកូនស្រីក្រោយរបស់ឧកញ៉ា យឹម តាស្រង់ និងមានម្តាយដែលជាម្ចាស់ប្រ៊េនមួយរូប។ ការរាំចង្វាក់ K-Pop លះៗរបស់នាង វ៉ាន់ នីឡា ថានៅស្រុកខ្មែរគឺមាន អ៊ីៗ នេះហើយរាំសាហាវណាស់។.png)
អ៊ីៗ គឺជាយុវតីមួយរូបដែលស្រលាញ់វិស័យ K-Pop និងធ្លាប់សាកល្បងប្រកួតប្រជែងលើវិស័យនេះប៉ុន្តែពុំបានសម្រេជោគជ័យឡើយ។ ទោះយ៉ាងណា ដ្បិតមិនបានក្លាយខ្លួនជាអ្នកហ្វឹកហាត់ក្នុងក្រុម Kpop ទេពកោសល្យរបស់ អ៊ីៗត្រូវបានទស្សនិកជនមើលឃើញយ៉ាងច្បាស់ថានាងពូកែរាំ ថែមទាំងបច្ចុប្បន្ននេះបើកកន្លែងរៀនរាំទៀតផងបន្ទាប់ពីបណ្តុះបណ្តាលរៀនរាំនៅឯប្រទេសកូរ៉េ។

នៅលើបណ្តាញសង្គម ទស្សនិកជន បានឃើញ អ៊ីៗបញ្ចេញក្បាច់រាំ Kpop ទាំងកាចទាំងស្លូតបង្ហាញទៅទស្សនិកជន ខណៈតារាចម្រៀង វីរៈនិច្ច ក៏ទទួលបានការបណ្តុះបណ្តាលផ្នែករាំពី អ៊ីៗផងដែរ។ ឃើញ អ៊ីៗ រាំលះទៅលើផ្នែក Kpop បានជំរុញឱ្យ វ៉ាន់ នីឡា ចែករំលែកវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «នៅស្រុកខ្មែរហ៊ាននិយាយថាអ៊ីៗហើយ រាំសាហាវណាស់»។.png)
មិនត្រឹមតែ វ៉ាន់ នីឡា ប៉ុណ្ណោះទេដែលសរសើរទៅលើការរាំរបស់ អ៊ីៗ អ្នកលេងបណ្តាញសង្គមជាច្រើនទៀតក៏បានបញ្ចេញមតិស្រដៀងគ្នាក្នុងន័យសរសើរកូនស្រីចុងឧកញ៉ា យឹម តាស្រង់ ដូចគ្នា។
គួរឱ្យដឹងថា ដ្បិតតែបើកសាលារាំបង្រៀនរាំ Kpop និងទទួលបានការរៀនសូត្រពីអ្នកជំនាញនៅប្រទេសកូរ៉េ ប៉ុន្តែ អ៊ីៗ ក៏មិនភ្លេចរៀនពីវប្បធម៌របស់ខ្លួនដូចគ្នាដោយពេលនេះនាងកំពុងទទួលបានការបណ្តុះបណ្តាលរាំរបាំពីកញ្ញា ព្រះកាយច័ន្ទ ផងដែរ៕










