Home ព័ត៌មានអន្តរជាតិ ថៃទទូចសុំការអនុគ្រោះពីមីយ៉ាន់ម៉ា ក្រោយមីយ៉ាន់ម៉ារឹតត្បឹតការនាំចូលទំនិញរបស់ខ្លួន

ថៃទទូចសុំការអនុគ្រោះពីមីយ៉ាន់ម៉ា ក្រោយមីយ៉ាន់ម៉ារឹតត្បឹតការនាំចូលទំនិញរបស់ខ្លួន

118
0

យោងតាមសារព័ត៌មាន The Nation នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា ភាគីថៃត្រូវចេញមុខទទូចសុំការអនុគ្រោះ និងសុំសម្របសម្រួលជាមួយមីយ៉ាន់ម៉ាជាបន្ទាន់ ក្រោយពីក្រុងណៃពិដោបានដាក់វិធានការក្តៅ រឹតត្បិតផ្លូវចូលទំនិញរបស់ថៃនៅច្រកព្រំដែន ម៉ែសៃ ព្រោះតែរកឃើញទំនិញថៃខ្វះគុណភាព មិនគ្រប់ស្តង់ដារ និងគេចពន្ធ ។
____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvVQ5oSq4XGF2BOjaAb2kL6JVYLKcODOrlVNekKZnm2tLRIm44Tm6zPfx8m0qPPwnAIqMr1qXHHp5YwCVC0_OhD5WEGHniAO_SSSvkR16haYT2QhRvQXEDB4PCrWgUL7g5YgoztNgOFWQmq-5EA64Hl7Olsw016ftUEb5914-HJVzjiNkVpb2D8iWbvdg/s1280/photo_2026-09-24_16-12-03%20(2).jpg
ម៉ាត់ណាម៉ាតហ្នឹងជាមួយមីយ៉ាន់ម៉ា មិនចូលចិត្តបូរបាច់ច្រើន ឱ្យតែរកឃើញថាទំនិញលួចបន្លំ គេចពន្ធ ឬខ្វះគុណភាព គឺកាត់ផ្តាច់ និងចាត់វិធានការក្តៅភ្លាមៗ ដោយមិនខ្វល់មុខមាត់ឡើយ។ របត់ការទូតពាណិជ្ជកម្មដ៏តឹងរ៉ឹងនេះ បានបង្ខំឱ្យភាគីថៃឈរជើងលែងជាប់ និងត្រូវដុតដៃដុតជើងចេញមុខទទូចសុំការអនុគ្រោះ ព្រមទាំងសុំសម្របសម្រួលជាមួយអាជ្ញាធរមីយ៉ាន់ម៉ាជាបន្ទាន់ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេ។ វិធានការបិទដង្ហើមសេដ្ឋកិច្ចឆ្លងដែនជាឯកតោភាគីរបស់ក្រុងណៃពិដោ បានធ្វើឱ្យឡានដឹកទំនិញថៃកកស្ទះណែនណាន់តាន់តាប់ និងធ្វើឱ្យទំនិញប្រើប្រាស់ប្រចាំថ្ងៃឡើងថ្លៃហួសប្រមាណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4sZLm3qJcHbilz12JKCDVDGOiudA-OTv_6qCiKzKr-JZRL4JTeFfbgrw-muRwIj8YnnDa939yf1hozqo_qNPHeKUQaNj89ARfVC0MT1sgg9JApeyJgfgTsUXn4gjsk6sO1vJBsi3vUa44SzsOZ5ZVCDWXUQOWzfC2uih2TvKHgGGS2NWAYUdh6qJ_V-E/s1280/photo_2026-09-24_16-12-03%20(3).jpg
យោងតាមការចុះផ្សាយព័ត៌មានផ្លូវការរបស់សារព័ត៌មានល្បីឈ្មោះថៃ The Nation កាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ វិធានការរឹតត្បិតការនាំចូលដ៏តឹងរ៉ឹងរបស់អាជ្ញាធរមីយ៉ាន់ម៉ា បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចឆ្លងដែននៅច្រកទ្វារព្រំដែន ម៉ែសៃ (Mae Sai)។ មូលហេតុចម្បង គឺដោយសារភាគីមីយ៉ាន់ម៉ាបានរកឃើញថា ទំនិញនាំចូលមួយចំនួនរបស់ថៃ មានគុណភាពខូចខាត មិនគ្រប់ស្តង់ដារកំណត់ និងមានខ្លះលួចបន្លំគេចពន្ធ។ វិបត្តិរាំងស្ទះសរសៃឈាមសេដ្ឋកិច្ចនេះ បានធ្វើឱ្យរថយន្តដឹកទំនិញកកស្ទះណែនណាន់តាន់តាប់នៅលើស្ពានឆ្លងស្ទឹង សៃ (Sai River) ដែលតភ្ជាប់រវាងខេត្តឈៀងរ៉ៃ របស់ថៃ និងក្រុងតាឈីលេក (Tachileik) របស់មីយ៉ាន់ម៉ា ហើយបានរុញច្រានឱ្យតម្លៃស៊ុតមាន់នៅក្នុងក្រុងតាឈីលេក ហក់ឡើងថ្លៃកប់ពពករហូតដល់ ១៥ បាត (ប្រហែល $0.45) ក្នុងមួយគ្រាប់ភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7foFDPdy_enTc1WfAzvNXYFEXLMFEmawSqcgdIuoq9Z_C1TpMOiZBiCXLtXls6gtM6GPGxAlaO6FLoqdWr2uoA6cEZyBXX2yUCl18QcnrcsP4HHqEM5zlN7Xf6Xhv2Pa-9BktXJhi0Uq_V2lU0NMgKzeJyZspS9I8d97n2Lf0QnIisA7MAXA3uM35VO8/s1280/photo_2026-09-24_16-12-03.jpg
ចំពោះមុខសម្ពាធសេដ្ឋកិច្ចដ៏តានតឹង និងការដាក់បម្រាមរឹបអូសទំនិញ ព្រមទាំងការគំរាមចាត់វិធានការច្បាប់ពន្ធនាគារពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា ភាគីថៃមិនអាចឈរឱបដៃមើលបានឡើយ។ ភាគីថៃកំពុងជម្រុញឱ្យមានការបង្កើតប្រព័ន្ធត្រួតពិនិត្យរួមគ្នា ដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ឱ្យច្បាស់លាស់អំពីលក្ខខណ្ឌច្បាប់ និងស្តង់ដារគុណភាពទំនិញ ក្នុងបំណងបើកផ្លូវ និងជម្រុញឱ្យច្រកព្រំដែនដ៏សំខាន់នេះ អាចដំណើរការឡើងវិញជាធម្មតាឱ្យបានលឿនបំផុត ដើម្បីសង្គ្រោះទំហំពាណិជ្ជកម្មឆ្លងដែនដែលមានតម្លៃមហាសាលចន្លោះពី ៧០ លាន ទៅដល់ ១០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។

ជារួមមក ការដែលភាគីថៃត្រូវចេញមុខទទូចសុំការអនុគ្រោះ និងប្រញាប់ប្រញាល់សុំចរចាសម្របសម្រួល ឆ្លុះបញ្ចាំងថាថៃមិនអាចខ្វះទីផ្សាររបស់មីយ៉ាន់ម៉ាបានឡើយ ព្រោះវាជាសរសៃឈាមសេដ្ឋកិច្ចផ្គត់ផ្គង់ស្បៀង គ្រឿងសំណង់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏សំខាន់។ របត់នេះជាមេរៀនសេដ្ឋកិច្ចមួយ បញ្ជាក់ថា ក្នុងពាណិជ្ជកម្មអន្តរជាតិ ទោះជាប្រទេសមហាអំណាចសេដ្ឋកិច្ចតំបន់កម្រិតណាក៏ដោយ បើមិនគោរពច្បាប់ មិនរក្សាសុចរិតភាព និងគុណភាពទំនិញទេ គឺច្បាស់ជាត្រូវរងសម្ពាធ និងការទាត់ចោលពីប្រទេសដៃគូដោយគ្មានការលើកលែងឡើយ៕