រដ្ឋមន្ត្រីវប្បធម៌ថៃ ខំហោះទៅស្រាវជ្រាវដល់បារាំង តែបែរជាត្រូវអ្នកជំនាញបារាំងបើកឯកសារភស្តុតាងបញ្ជាក់ឲ្យឃើញច្បាស់ៗ ថៃលួ.ចចម្លងរបាំ និងកៀរអ្នករាំវាំងខ្មែរទៅក្រុងអយុធ្យា ក្រោយវា.យលុកឈ្លា.នពានដណ្ដើមក្រុងអង្គរ យ៉ាងអាម៉ាសទៅវិញ។.jpg)
____________
អាម៉ាសមុខតិចអី! រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ នាង សាប៊ីដា ថៃសេត ព្រមទាំងប្រតិភូជាន់ខ្ពស់ ខំហោះទៅរកឯកសារដល់បារាំង ដើម្បីស្វែងរកភស្តុតាងប្រវត្តិសាស្ត្រមកផ្ទៀងផ្ទាត់ និងចង់បញ្ជាក់ថា ទម្រង់សិល្បៈរបាំបុរាណដែលកំពុងពុះកញ្ជោលជាមួយខ្មែរគឺជារបស់ខ្លួន ស្រាប់តែត្រូវអ្នកជំនាញ និងបណ្ណសារដ្ឋានបារាំងជះទឹកត្រជាក់ចាក់ចំមុខដាស់សតិ ដោយបើកបង្ហាញភស្តុតាងច្បាស់ៗថា របាំប្រពៃណី និងទម្រង់សិល្បៈទាំងនោះមានប្រភពដើមមកពីកម្ពុជា១០០%។
ផ្អែកតាមរបាយការណ៍ចេញផ្សាយនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅក្នុងកិច្ចប្រជុំពិនិត្យឯកសារដ៏តានតឹងនៅទីក្រុងប៉ារីស ប្រទេសបារាំង អ្នកស្រាវជ្រាវបារាំងនៅបណ្ណសារដ្ឋាន Pierre Tugal Collection បានវា.យបំបាក់មហិច្ឆតារបស់ភាគីថៃយ៉ាងចាស់ដៃ ជុំវិញការបង្ហាញប្រភពដើមនៃសិល្បៈរបាំថៃ។ ឯកសារប្រវត្តិសាស្ត្រអន្តរជាតិបានចងក្រងយ៉ាងសុក្រឹតថា ជនជាតិសៀម (ថៃ) គឺទើបតែទទួលបានមរតកប្រពៃណីរបាំ ក្រោយពេលដែលកងទ័ពសៀមបានចូលលុកលុយ និងវាយកាន់កាប់តំបន់អង្គររបស់ខ្មែរ នៅក្នុងឆ្នាំ ១៤៣១ តែប៉ុណ្ណោះ មិនមែនជាវប្បធម៌កកើតដោយខ្លួនឯង ដូចអ្វីដែលថៃខំប្រឌិតសាច់រឿងភូតភរក្មេងៗជំនាន់ក្រោយនោះឡើយ។

អ្វីដែលកាន់តែច្បាស់ការណ៍ថែមទៀតនោះ គឺសៀវភៅស្រាវជ្រាវសិល្បៈអន្តរជាតិដ៏ល្បីល្បាញ «Classical Dance and Theatre in South East Asia» ក៏បានកត់ត្រាការពិតប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ថា៖ «ជនជាតិថៃ បានទទួលមរតកប្រពៃណីរបាំពីខ្មែរ នៅពេលដែលពួកគេបានវាយដណ្តើមយកបានតំបន់អង្គរក្នុងឆ្នាំ ១៤៣១»។ ឯកសារបានបញ្ជាក់ថា ក្រុមរាំនៅក្នុងព្រះបរមរាជវាំងខ្មែរ ត្រូវបានកងទ័ពសៀមចាប់បង្ខំ និងនាំយកទៅកាន់ក្រុងអយុធ្យា ហើយទម្រង់របាំទាំងនោះត្រូវបានពួកគេយកទៅកែច្នៃរូបរាងបន្តិចម្តងៗតាមសម័យកាល ដើម្បីតម្រូវតាមស្តេចសៀម ដូច្នេះឫសគល់ដើម នៃរបាំថៃ គឺចេញមកពីស្ទីលខ្មែរដដែល។

ជារួមមក ការដែលល្ងង់តែធ្វើចេះ តែងតែហុចមកវិញនូវការខកចិត្ត និងបាក់មុខប៉ុណ្ណោះ។ ដូចគ្នាដែរ យើងបានកាត់សម្គាល់ឃើញថា នៅពេលដែលថៃកាន់តែនិយាយ កាន់តែទាមទារសិទ្ធិធ្វើជាម្ចាស់ ដោយការប្រឌិតសាច់រឿង ថៃកាន់តែត្រូវបានគេមើលឃើញច្បាស់ថាកុហក ព្រោះតែគេមិនមានឯកសារភស្តុតាងពិតប្រាកដ ដែលមានការទទួលស្គាល់ពីអន្តរជាតិឡើយ។ របត់អាម៉ាស់នេះជាមេរៀនមួយបញ្ជាក់ថា ពាក្យភូតភរមិនអាចយកឈ្នះលើសច្ចភាពប្រវត្តិសាស្ត្របានឡើយ ខណៈកម្ពុជានៅតែបន្តឈរលើជំហរភស្តុតាងដ៏រឹងមាំ១០០% ដើម្បីការពារអធិបតេយ្យភាពវប្បធម៌ និងដួងព្រលឹងដូនតារបស់ខ្លួននៅលើឆាកអន្តរជាតិជានិរន្តរ៍៕










