Home តារាជាតិ ទេព បូព្រឹក្ស បញ្ជាក់បែបនេះក្រោយមានមតិថា Lisa Copy នាង

ទេព បូព្រឹក្ស បញ្ជាក់បែបនេះក្រោយមានមតិថា Lisa Copy នាង

86
0

កន្លងមកអ្នកគាំទ្រជាច្រើនបានជជែកវែកញែកទាក់ទងនឹងតារាចម្រៀង Lisa សមាជិក Blackpink ដែលបទចម្រៀងថ្មីរបស់នាងហាក់ដូចជាមានភាពស្រដៀងគ្នាមួយវគ្គទៅនឹងបទចម្រៀង «យុទ្ធសង្គ្រាម» របស់តារាចម្រៀង ទេព បូព្រឹក្ស ។ ជុំវិញភាពចម្រូងចម្រាសនេះ ទេព បូព្រឹក្ស ថាចម្លងឬមិនចម្លងទុកឱ្យអ្នកស្តាប់ជាអ្នកវិនិច័្ឆយដោយខ្លួនឯងប៉ុន្តែអ្វីដែលនាងសុំចិត្តគឺខ្លាចមតិសាច់ឯងចោទប្រកាន់ថានាងធ្វើក្រោយនិងចម្លងគេវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1FhjG8POME5uwV-4jBDHN76Z4nZmKzWheFo4q6LAlOxw_FabqeK9C4rR81f9zAHY2FGkAsnxJnKN6YLvyvxnA5-zw2LmKdNNA5OZFvrkMinrRG7K-8CeapF77AfJJgZNhZXHUI2PkhGmHWgHDhCYYiJtZ4cGKT0CjqpFCmkYjmbnPMNKhjxKHBjd0akc/s2048/image_2026-09-24_14-38-48.png

ថ្មីៗនេះ ទេព បូព្រឹក្ស បានចូលរួមកម្មវិធីផតខាស់លើកដំបូងក្នុងកម្មវិធីដែលសម្របសម្រួលដោយ Athika។ ជាមួយនឹងសំណួរជាច្រើនពីពិធីករនៅក្នុងនោះទាក់ទងនឹងមតិវែកញែកនៅលើបណ្តាញសង្គមអំពី Lisa ក៏បានលើកមកជជែកដូចគ្នា។ តារាចម្រៀង ទេព បូព្រឹក្ស បានទទួលស្គាល់ថាខ្លួនបានឃើញអំពីមតិយោបល់ក៏ដូចជាប្អូនៗរបស់នាងបានផ្ញើឱ្យឃើញពីអ្វីដែលមានការលើកឡើងនៅលើអ៊ីនធឺណិតទាក់ទងនឹងការចម្លងហើយមានមតិមួយចំនួនដោយមិនដឹងថាជាការ Fake Profile ឬយ៉ាងណាទេបានបង្ហាញពីភាពខ្មាសអៀនដោយមានការប្រៀបធៀបនាងនិងតារាចម្រៀង Lisa ដែលមានភាពល្បីល្បាញខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9LSyfPTatd4VotDXY2yHM_Rn9z3nDkzz61nycufTitlxb1HE-3eqktCzO5gLDFlnbo-T1ALZ4i1tvbf2UnSGo5JDqdOrHJCLC7yq2zQVMl4p_n5P1G0tf_l-37raLBkPnC4ohu8i7b21I2vH3q9FVFvf9mpUXaK7LSyRKHPSx5tuihSVXOcA-0ZI2caE/s2048/image_2026-09-24_14-38-49.png

តារាចម្រៀងរូបនេះបាននិយាយថារូបនាងក៏បានឃើញពីការលើកឡើងរបស់អ្នកលេងអ៊ីនធឺណិតដូចគ្នាតែជាក់ស្តែងនាងមិនដែលលើកខ្លួនឯងល្បីដល់ថ្នាក់គេចម្លងនោះទេ។ អ្វីដែលអ្នកលេងអ៊ីនធឺណិតលើកឡើងគឺបទថ្មីរបស់ Lisa គឺមានភាពស្រដៀងគ្នាមួយវគ្គទៅនឹងបទ «យុទ្ធសង្គ្រាម» ដែលនាងបានចេញកាលពីខែសីហា ឆ្នាំ២០២៥។ ទេព បូព្រឹក្ស ថាពេលខ្លះយើងធ្វើមុនហើយគេធ្វើក្រោយតែពេលខ្លះកុំយល់ថាគេអ្វី Copy យើង ពេលខ្លះអាចយល់បានថាគេមិនបានមកមើលយើងជាមនុស្សដែលមិនល្បីណាស់ណាដើម្បីឱ្យគេស្គាល់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh89pYPlamkpmHwYgRm-Ku6YENbMjl_vbq2TsYgSrod5hFg_lR5CEUoNjfm77lX8IbyOtLeKaIJ-rt9th4SY-33vHF6AUDN_EG6MfXD2r2PM4IWr3v_la6mZqrJcPUYpUmpZiOcJSnz7hSfOtmaqhwbK-xc9JJO2WLOqMlQ9VH6fkf-6oMlA1Ky9-xR-Vo/s1426/image_2026-09-24_14-38-52.png

ទោះជាយ៉ាងណា ទេព បូព្រឹក្ស ថាអ្វីដែលកូនខ្មែរបានធ្វើមុនទៅហើយបន្ទាប់មកគេក៏ធ្វើមកស្រដៀងគ្នាហើយបទចម្រៀងក្រោយនាងក៏បានឃើញដូចគ្នាដូច្នេះនាងទុកឱ្យអ្នកស្តាប់ជាអ្នកវិនិច្ឆ័យដោយខ្លួនឯង។ តារាចម្រៀងរូបនេះថា អ្វីដែលយើងធ្វើមុនហើយគេយកទៅធ្វើក្រោយទៅជាយើងខ្លួនឯងចោទថាយើងជាអ្នក Copy ពីគេ។ ទេព បូព្រឹក្ស បានសង្កត់ធ្ងន់ដោយផ្តាំថាកុំឱ្យភាន់ច្រឡំអ្វីដែលធ្វើហើយ គេយកទៅធ្វើហើយចោទសាច់ឈាមខ្លួនឯងថា Copy ពីគេ៕