Home ព័ត៌មានអន្តរជាតិ ទៅដល់ទឹកដីអាមេរិក៖ អានុទីន សម្ដែងធ្វើជាចង់ដាក់លក្ខខណ្ឌសម្រាប់ការចរចាជាមួយកម្ពុជា

ទៅដល់ទឹកដីអាមេរិក៖ អានុទីន សម្ដែងធ្វើជាចង់ដាក់លក្ខខណ្ឌសម្រាប់ការចរចាជាមួយកម្ពុជា

81
0

យោងតាមរបាយការណ៍ Khaosod English នៅថ្ងៃទី២៣ ខែកញ្ញា មេដឹកនាំថៃ បានប្រកាសក្តែងៗពីលើទឹកដីអាមេរិក ធ្វើជាទាមទារដាក់លក្ខខណ្ឌសម្រាប់ចរចាព្រំដែនជាមួយកម្ពុជា និងធានាសន្តិភាពព្រំដែន ដើម្បីលាងខ្លួនកុំឱ្យក្រសែភ្នែកអន្តរជាតិមើលឃើញប្រទេសថៃ គឺជារដ្ឋពាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0qyjr9oeXMNtDolHiT4UGe3POMBpPS4e6VF3b2nwRXvzQhBTN4oGlTTq72wDAvFXL9rmQgr8JXou2ZmAyzWH0WA8FI9-BCsmrBA-QOoUQW1pAJkPF0aQKOiQTzJ0XatNV9oAjCsKPmWdb7t9aQBjs9918GaTuLi0YAaKFw4n-ZACvCA98oAvsCXrwt1s/s800/photo_2026-09-25_08-52-06.jpg
___________
លេខ ១ ខាងសម្ដែងយកមុខ ប៉ុន្តែធាតុពិតចរិតមិនខុសពីចោរព្រៃ! នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈកុល (Anutin Charnvirakul) នៅថ្ងៃទី២៣ ខែកញ្ញា បានប្រកាសក្ដែងៗពីលើទឹកដីអាមេរិក ក្នុងឱកាសចូលរួមកម្មវិធីការទូតមួយ ដើម្បីអួតឲ្យអន្តរជាតិដឹងថា ប្រទេសថៃកំពុងស្ថិតក្នុងឋានៈមួយដ៏ខ្ពង់ខ្ពស់ ដែលអាចកំណត់ និងដាក់លក្ខខណ្ឌចរចាព្រំដែនទៅឱ្យកម្ពុជា និងធានាថាអំពើហិង្សាប្រដាប់អាវុធតាមព្រំដែននឹងមិនអាចកើតមានម្ដងទៀតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaBrbXP_0k4BHSfrb67LfMi2hBIJCtaoqQTpUor2zhJddpXJ6VFNga68LnyqS53Awuov7GPAYwwK6zde6Wrucx6rtsK0oPwPbq4H9BKtY6hIAUz4x9PQcgbF2MuQloSGVTE8YuVV2QKgkRP2LetJWDjPAbd7vwQoCf3XjTcH_OGOMzstSlqrAdqee25t0/s640/photo_2026-09-24_14-47-58%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានលាតត្រដាងថា នៅក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅទីក្រុងញូវយ៉ក លោក អានុទីន បានថ្លែងទៅកាន់ក្រុមពលរដ្ឋថៃថា ស្ថានភាពព្រំដែនថៃ-កម្ពុជា បច្ចុប្បន្នមានភាពស្ងប់ស្ងាត់ ហើយលោកបានច្រានចោលការព្រួយបារម្ភចំពោះលទ្ធភាពនៃការផ្ទុះអំពើហិង្សាសារជាថ្មី។ ទោះជាយ៉ាងណា មេដឹកនាំថៃរូបនេះបានអះអាងទាំងវោហាសាស្ត្រដំឡើងសាច់ដុំថា ថៃបានឆ្លើយតបទៅនឹងអ្វីដែលលោកពិពណ៌នាថាជាការវាយប្រហារដោយអាវុធលើសេវិលជនថៃ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ហើយថៃនឹងឈរលើជំហររង់ចាំរហូតដល់កម្ពុជាមានភាពរួចរាល់ ក្នុងនាមជាអ្នកកំណត់លក្ខខណ្ឌសម្រាប់រាល់ការចរចានៅពេលអនាគត ក្រោយការប្រកាសលុបចោលកិច្ចព្រមព្រៀង MOU 44។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhacp8NyDwZtNy5deGANKMYi6P8WQ59Kk8ssW0sEuZR6F3yRzN8m3ecqgyaprjLlNpdN0a937UijnYWCKc1F8h-tVGyrIKSR8jageM7w7yU4YkYc0ZWU5HYlxOcSbx4QSizn4wX7AY6iH9T_tpIRvOE0DzWVQS2K5QctL8Wt4jrHpRNXia21wkI_CSSpdk/s678/photo_2026-09-24_14-47-58.jpg
ផ្ទុយពីការប្រកាសរបស់មេដឹកនាំថៃដូចខាងលើ តាមការកត់សម្គាល់កន្លងមក តថភាពជាក់ស្ដែងនៅក្នុងជម្លោះការទូត គឺភាគីថៃតែងតែព្យាយាមគេចវេស វាងវៃ និងមិនដែលហ៊ានចូលរួមដោះស្រាយបញ្ហានៅចំពោះមុខច្បាប់អន្តរជាតិ ឬគណៈកម្មការព្រំដែនរួមឱ្យបានត្រឹមត្រូវម្តងណាឡើយ។ រៀងរាល់ពេលដែលមានឱកាសឡើងថ្លែងសន្ទរកថា ឬចូលរួមក្នុងកិច្ចប្រជុំធំៗនៅលើឆាកអន្តរជាតិ មេដឹកនាំ ក៏ដូចជាតំណាងប្រតិភូជាន់ខ្ពស់ថៃ តែងតែប្រើពាក្យសម្ដីធ្វើជាអំពាវនាវយ៉ាងទទូច ដូចចង់ដោះស្រាយបញ្ហាខ្លាំងណាស់អញ្ចឹង ប៉ុន្តែធាតុពិតវាគ្រាន់តែជាការសម្ដែងយកមុខមាត់ ដើម្បីកុំឲ្យក្រសែភ្នែកពិភពលោកមើលមកថៃឃើញថា ជារដ្ឋពាលដែលមិនគោរពច្បាប់អន្តរជាតិ ព្រមទាំងដើម្បីលាក់បាំងកំហុសខុសច្បាប់របស់ខ្លួនដែលបានដើររំលោភបំពានដែនអធិបតេយ្យ និងល្មើសវិធានការព្រំដែននៅលើដីតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFlfXEG6R9L5ajdPAN7C_READGvfd4b1TarbIZdVMiXEgdvm-G9vpfa6odjTIT3UvAEeN6pn9IpiIt74ukO35OrNkIUtjSI155sTRapbUQtQ5UWQaoibEpNns59T4EuKpP3iMYdqrsE7Y-ARHznJVWwk085ZV5FAOoIZIGPv1yXLXCrp_ItPka7koUNqI/s695/photo_2026-09-25_08-52-06%20(2).jpg

ជារួមមក វោហាសាស្ត្រអួតអាង និងការប៉ុនប៉ងដាក់លក្ខខណ្ឌរបស់លោក អានុទីន ឆានវីរៈកុល មិនបានធ្វើឱ្យរាជរដ្ឋាភិបាល ឬកងទ័ពការពារព្រំដែនកម្ពុជាញញើត ឬភ័យព្រួយឡើយ។ កម្ពុជានៅតែបន្តរក្សាជំហរការទូតដ៏ស្អាតស្អំ និងរឹងមាំ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងផែនទីប្រវត្តិសាស្ត្រផ្លូវការច្បាស់ការណ៍។ ឆាកល្ខោននយោបាយសម្តែងយកមុខមាត់នៅលើឆាកអន្តរជាតិរបស់មេដឹកនាំក្រុងបាងកក គឺលែងមានប្រសិទ្ធភាពក្នុងការបំភាន់ភ្នែកពិភពលោកទៀតហើយ ព្រោះតថភាពជាក់ស្តែងនៅលើដី បាននិងកំពុងបង្ហាញកាន់តែច្បាស់ថា កម្ពុជាជាអ្នកមានម្ចាស់ការ និងមានភាពស្របច្បាប់ទាំងស្រុងក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ៕