Home ព័ត៌មានជាតិ ស្ថាប័ន MUC ចេញសេចក្តីថ្លែងការណ៍ប៉ុន្តែបង្កឱ្យមានប្រ.តិកម្មយ៉ាងខ្លាំងពីសាធារណជន

ស្ថាប័ន MUC ចេញសេចក្តីថ្លែងការណ៍ប៉ុន្តែបង្កឱ្យមានប្រ.តិកម្មយ៉ាងខ្លាំងពីសាធារណជន

120
0

បន្ទាប់ពីស្ងប់ស្ងាត់ប៉ុន្មានថ្ងៃចាប់តាំងពីផ្ទុះភាពចម្រូងចម្រាសមកពេលនេះស្ថាប័ន Miss Universes Cambodia បានចេញសេចក្តីថ្លែងការណ៍ហើយ។ ទោះយ៉ាងណា ទស្សនិកជនមួយចំនួនបានបញ្ចេញប្រតិកម្មខណៈ អ្នកវិភាគឯករាជ្យ ចាត់ទុកសេចក្តីថ្លែងការណ៍មានការខ្វះចន្លោះផ្តល់ន័យមិនគ្រប់គ្រាន់អាចធ្វើឱ្យភាគីថៃកាន់តែបានដៃដាក់បន្ទុកបន្ថឬមទៅលើកំហុសឆ្គងមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVJ9fYarupadT-f6JphNKL8dUYOExOy-b-_FVosbsihOr5S1LMfUOr-rA_z897P_Hnktkg-Zw6Nifz8qbJtVpLjwWxWZTIaA4DOAT6ibnDtkc7TUAfdaLW5JuTg3M91votzP4gLVcsEGcAB0wy6QoCvOHHHahsyAGE1lzvYF03EwdZK-SbrD6z-RshT3U/s2048/image_2026-09-23_11-31-48%20(2).png
នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ស្ថាប័ន MUC ដែលមាន ប្រាសាទ ដាវីន ជានាយិកាជាតិ បានចេញសេចក្តីថ្លែងការណ៍ចំនួនពីរសន្លឹកទាំងភាសាខ្មែរនិងភាសាអង់គ្លេសជុំវិញរូបភាពស្រ្តីពីបុរាណដែលបង្កឱ្យថៃមានប្រតិកម្មសឹងពេញមួយប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមការងារ Miss Universe Cambodia 2026 បានបញ្ជាក់ថាការប្រើប្រាស់រូបភាពមួយចំនួនក្នុងទស្សនីយភាពនេះ គឺធ្វើឡើងដោយអចេតនាដោយពុំបានផ្ទៀងផ្ទាត់ប្រភពដើមនៃរូបភាពឱ្យបានគ្រប់ជ្រុងជ្រោយ។ MUC លើកឡើងថាកម្មវិធីនេះពុំមានចេតនាបង្កឱ្យមាន ការយល់ច្រឡំ ភាពចម្រូងចម្រាស ឬធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់សាធារណជនទាំងជាតិ និង អន្តរជាតិណាមួយឡើយ។ គោលបំណងតែមួយគត់នៃការបង្ហាញនេះ គឺដើម្បីរំលេចពីភាពសម្បូរបែប និងតម្លៃដ៏ជ្រាលជ្រៅនៃប្រវត្តិសាស្ត្រ ដែលបង្ហាញពីភាពស្រស់ស្អាត ថ្លៃថ្នូរ នៃសម្លៀកបំពាក់ប្រពៃណី «ស្បៃ» ដែលជាមរតកដ៏មានតម្លៃរបស់ជាតិខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbbOXeMKqoQKKU95fkZF7XkR4ICiyN4JgQ1mJ2QE5yVRTmT-0vSfTYms_uBYc5vEBTFSmiBOtGw6GcC0NxuvP0TyIMFCFAodxGfgyGSybRUu_rxQxAf73xI8A0vwL-G1XrV2KiR-zU9OVaFH0yTnQLYD-XGqPanlBH3AxMElkRiaSm7a1z3BzUPn6VaTs/s2048/image_2026-09-23_09-22-30.png
ជាមួយគ្នានេះក្រុមការងារ Miss Universe Cambodia 2026 បានបង្ហាញគោលជំហរទទួលយកមតិយោបល់ និងការរិះគន់ក្នុងន័យស្ថាបនានឹងយកករណីនេះជាបទពិសោធន៍ដ៏មានតម្លៃ ដើម្បីពង្រឹងការត្រួតពិនិត្យប្រភពព័ត៌មាន រូបភាព និងខ្លឹមសារឱ្យ កាន់តែច្បាស់លាស់ ត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPonrlhO67u-DqH6NJrLyUjugHQSWF-AAJLFd25AjpQ9MM5MN-P25ZOHsypRVYl0y0pkCOPbO6yttY-g_McBjuLxWY38HA-eXoS7GZf8SkF3V7cpywgWDxcyLeQ5wkIlL5C6B1KBuALHIodw61ROBm4-uDDlINYpBl5Cj4ZA5u5b8eqVJg6dQUXw1UoY0/s2048/image_2026-09-23_11-31-48.png

ទោះយ៉ាងណា សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមតិប្រតិកម្មចម្រុះពីសាធារណជនដោយអ្នកមួយចំនួនយល់ថាខ្មែរគឺហ៊ានប្រឈមនិងទទួលស្គាល់ការពិត ដែលខុសពីថៃមិនព្រមទទួលស្គាល់ការពិតឡើយទោះបីជាដឹងខ្លួនថាខុសក៏ដោយ។ មនុស្សមួយចំនួនទៀតបានសម្តែងការខកចិត្តចំពោះអ្នករៀបចំកម្មវិធីនេះដែលធ្វើឱ្យប្រជាជនរងនូវភាពអាម៉ាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6NTgIfG_FO-MghVYDmFELGFBlDCdASU4T1LTF6meTzz4lM3h0UIKr1OdoCh3-zrn3KRA_t4JXpBWE3X2LP_0eUw3nxzObHbs__9hhZAWFIJsVpQpw0lXD3KsYxc6Hkiz9Dob0yUkxkXQKS7ZfK1fegz3W2_hBnPXGHERHBH40hy3pSs97ZDU9IXhHgW4/s741/image_2026-09-24_09-44-33%20(2).png

ជាមួយគ្នានេះដែរ អ្នកវិភាគឯករាជ្យ បានចាត់ទុកសេចក្តីថ្លែងការណ៍នេះខ្វះចន្លោះ និងស្ថិតក្នុងស្ថានភាពស្រពិចស្រពិលដែលធ្វើឱ្យភាគីសៀមកាន់តែបានចិត្តនិងបានដៃ ប្រើរូបភាពខុសដោយទាញយករូបភាពរបស់ យាយសុខ ថាជាស្រ្តីជនជាតិថៃទៅវិញ។ ផេកនេះបានបង្ហាញថាកំហុសធំចំនួន៣ដែលកម្មវិធីបានធ្វើគឺប្រើប្រាស់រូបភាពខុស យឺតយ៉ាវក្នុងការបកស្រាយរូបភាព ហើយនៅពេលដែលបកស្រាយពុំបានបញ្ជាក់ថារូបភាពណាដែលប្រើខុស ដែលអាចធ្វើឱ្យសៀមវាយបកមកខ្មែរវិញកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcbC7Qhyphenhyphen1v4WUMsh_He-IIbycC6D8GsnKgshxN2BgLzkxJJ_mVRPmPmewgAwSpwSiRVYYEyIP41sxqCEcoDG1Y6c0w4eybum5zaUP6D4dx3uuXkRNDVDRUsa4XM0RXbggOdaS6SPx4YbSQYFP_GocaVguCKxrPqVTXBDB8vn-JkCPVwPqOfR_FA-4TYf4/s770/image_2026-09-24_09-44-33.png

អ្នកវិភាគឯករាជ្យ ក៏បានបង្ហោះផ្សេងទៀតពីប្រព័ន្ធផ្សព្វផ្សាយថៃដែលប្រើប្រាស់រូបភាពរបស់ យាយសុខ ក្នុងការដែល MUC ចេញសេចក្តីថ្លែងការណ៍ខុសពីរូបភាពមុនដែលពួកគេរួមទាំងរដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ ចេញមកប្រតិកម្មដំបូង។ លោកបាននិយាយថា ការដែលមិនបញ្ជាក់រូបភាពមួយណាគឺចូលក្លេរគេ ដោយសៀមបានយកក្រដាសសេចក្តីថ្លែងការណ៍របស់ស្ថាប័នប MUC ទទួលស្គាល់កំហុសហើយលិខិតនោះពេលនេះ គឺត្រូវបានសៀមយកវាជាអំណះអំណាង លើកាតិកាបង្ហាញថា« យាយសុខ គឺជារបស់សៀម 100% » ទាំងដែលមិនមែនជាការពិតឡើយ៕