Home តារាជាតិ ជិត៨ឆ្នាំ Worksolid ត្រូវបញ្ចប់តែ នីគីនីគី លើកឡើងថាមិនមែនជាការបរាជ័យឬមានជម្លោះក្នុងក្រុម

ជិត៨ឆ្នាំ Worksolid ត្រូវបញ្ចប់តែ នីគីនីគី លើកឡើងថាមិនមែនជាការបរាជ័យឬមានជម្លោះក្នុងក្រុម

96
0

តារាចម្រៀង នីគីនីគី ដែលស្ថាបនិកក្រុម Worksolid បានប្រកាសរំសាយក្រុមជាផ្លូវការ បន្ទាប់ពីរួមដំណើរគ្នាអស់រយៈពេលជិត ៨ឆ្នាំ។ ការសម្រេចចិត្តរំសាយនេះ នីគីនីគី បានសង្កត់ធ្ងន់ថាមិនមែនជាការបរាជ័យ ឬកើតឡើងដោយសារជម្លោះ ឬបញ្ហារវាងសមាជិកនោះទេ ប៉ុន្តែជាការបញ្ចប់ដំណាក់កាលមួយ ដើម្បីឱ្យសមាជិកម្នាក់ៗអាចបន្តដំណើររបស់ខ្លួនដោយឯករាជ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTuu-iEn3Nn6WX7UZVlXWtFVPVxKyVZiOF4lg_lDR_AW3V0uaCFE-QOqcQ2Ief9PTuJjViutp9yf7QZ_-cSBEh2YVtHFwyL-haW2eRTWwoQHH_FxxgnhKT9AITgZ6mdyf8rHjFbI8LypZF-VqoVzfyD-aZ7Gjk9eSX4ncLG8_hkWhp5g7XCLYB_eD-hZI/s1985/image_2026-08-26_15-26-32%20(2).png
នៅយប់ថ្ងៃទី២៥ ខែសីហា នីគីនីគី បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេកប៊ុកដោយរៀបរាប់ពីការបញ្ចប់ក្រុម Worksolid បើទោះបីជាវីដេអូរបស់ពួកគេមានភាពល្បីល្បាញក្នុងចំណោមអ្នកទស្សនាក៏ដោយ។ នីគីនីគី ថាការរួមដំណើររបស់ Worksolid បានជួយឱ្យសមាជិកម្នាក់ៗអភិវឌ្ឍសមត្ថភាព ស្វែងរកអត្តសញ្ញាណ និងបង្កើតឱកាសការងារថ្មីៗ។ សមាជិកមួយចំនួនក៏កំពុងបន្តអាជីព និងជីវិតក្នុងទិសដៅថ្មីៗរបស់ខ្លួនផងដែរ។ ការបញ្ចប់ Worksolid មិនគួរត្រូវបានចាត់ទុកថាជាបរាជ័យឡើយ។ ផ្ទុយទៅវិញវាជាលទ្ធផលនៃដំណើរដែលសមាជិកម្នាក់ៗបានរីកចម្រើនរហូតដល់អាចឈរលើជើងខ្លួនឯង និងបន្តដំណើរដោយមិនចាំបាច់ពឹងផ្អែកលើក្រុមដូចមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4M8F9yIwtJRD2m6eZT-Luax-S46i-euRknDHaO9i9KA8sp7jx3xAphb5Wh27Il_73n2pPHgmi_KDrUkqXG0P8OzmNgecX8rgi3KNbNZTQEYP_PZ8VD7iqexF5DDfMk09e5NnBoJkTPk7VrCvEp7ttRftlPvImWeKoklCwMLPxV8BfQzFcSgnLxxqFgh8/s2048/image_2026-08-26_15-26-29.png
ជាមួយគ្នានេះ នីគីនីគី បានបញ្ជាក់ថា Sinora និងខ្លួននឹងនៅតែបន្តធ្វើការជាមួយគ្នាព្រោះអ្នកទាំងពីរនេះហើយជាអ្នកតស៊ូដល់ទីបញ្ចប់ហើយសម្រេចចិត្តចុងក្រោយជាមួយគ្នា បិទទ្វារ ចាក់សោរ Worksolid ហើយទៅផ្ទះថ្មីរៀងៗខ្លួនលែងនៅក្រោមដំបូលតែមួយតែប៉ុណ្ណឹង។ នីគីនីគី ថា client នៅតែអាចធ្វើការកក់ការងារជាមួយពួកគេបានដដែល ហើយការរំសាយនេះមានន័យថាសមាជិកនីមួយៗនឹងចាប់ផ្តើមដើរលើផ្លូវរៀងៗខ្លួន ខណៈបើកឱកាសឱ្យអ្នកជំនាន់ក្រោយបានចូលមកបង្ហាញសមត្ថភាព។ តារាចម្រៀងរូបនេះក៏បានបង្ហើបពីការរៀបចំទំព័រថ្មីរបស់ខ្លួនជាមួយ Wildcard Cambodia ដើម្បីបន្តការងារ និងផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយក្នុងការបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinOnxTP1xVD6VVRS8GnYOjEM-Ev7XkL_p8J6PdYzn2Os1TC869EI3NFZXvkJ9EesjLBEoP-Rz_DsyCzWJvL6exOykGtmmPMiC0F92fxYov0rK2loR7m0FSE1HY37Fve_6xiVHLYJ7quLFpHAM38OsIU4HRAexmqqGvbCBHhVYCjdtq_eG2KE8ZMjouQ-M/s2048/image_2026-08-26_15-26-33.png

នៅក្នុងសំណេរដែលរៀបរាប់នេះ នីគីនីគី បានស្នើឱ្យអ្នកគាំទ្រកុំសោកសៅចំពោះការរំសាយ Worksolid ព្រោះសមាជិកទាំងអស់នៅតែមានទំនាក់ទំនងល្អ និងគ្មានជម្លោះជាមួយគ្នា។ អ្វីដែលនាងចង់បានពីអ្នកគាំទ្រ គឺការជូនពរ និងការគាំទ្រចំពោះដំណើរថ្មីរបស់សមាជិកម្នាក់ៗ៕