Home តារាជាតិ អ្នកគាំទ្រចេញការពារតារាចម្រៀង សុគន្ធ និសា ក្រោយមានមតិថា «ចាស់»

អ្នកគាំទ្រចេញការពារតារាចម្រៀង សុគន្ធ និសា ក្រោយមានមតិថា «ចាស់»

85
0

វីដេអូមួយរបស់តារាចម្រៀង សុគន្ធ និសា ស្ថិតនៅប្រាសាទព្រះខ័នបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិថាតារាចម្រៀងរូបនេះហាក់ដូចជា «ចាស់» ហើយពេលនេះ។ ឃើញមានមតិមួយចំនួនដែលវែកញែកពីសម្រស់របស់អ្នកនាង សុគន្ធ និសា បានធ្វើឱ្យហ្វេនផេកចេញមុខការពារ សូម្បីតែតារាចម្រៀង ប្រេម៉ា ក៏ប្រតិកម្មជំនួស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHeT0511Ct95JzkRoLFJThjs9y2rlq8-gR5V9oPm-m-SOQ8C8loGCfCbiONON-w-z0-Y35ERUcJhugq5rqPJq9UHVjI-FU1oJmmQ9Yx_rjC7Z0euaQTWq_78efCk3dmtonLPjYnlmgO50zfaKGEqaBaeaMhzqJTybsqcZYa1V36CXvjbQl0fv8BPIov1Q/s2048/image_2026-08-26_14-50-55%20(2).png
ជឿជាក់ថាទស្សនិកជនប្រាកដជាស្គាល់តារាចម្រៀង សុគន្ធ និសា យ៉ាងទូលំទូលាយជាមួយនឹងទឹកដមសំឡេងដ៏ពីរោះក្រលួច ការតុបតែងខ្លួនបែបស្រគត់ស្រគំនិងជាពិសេសកម្រនឹងមានរឿងអាស្រូវមិនល្អក្នុងសង្គមសិល្បៈណាស់។ សិល្បការិនីរូបនេះត្រូវបានចាត់ទុកថាជារៀមច្បងមួយរូបដែលសិល្បករគួរយកគំរូតាម ខណៈតារាចម្រៀងរូបនេះតែងតែទទួលបានការស្រលាញ់ពីមិត្តរួមវិស័យសិល្បៈជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2xgS-FruEHAPnaGjz5E6MkU3zyuyY0d0M4shlwx9L8TznyBfwoT9uytsxyANQ3XbC0MXZRw7C6LnPstF_ehB5nBJzqN9Z1hpHsvCaAci-FG9BWO0wf2jwm2Z9YVgiQBLQLVCyTgQdWxj02FCJqNtAvgOCWSQdaHtfryOGkAu3NTM0V02CEoD7JxW2Txg/s1280/photo_2026-08-26_14-49-00.jpg
ទោះបីជាប្រឡូកអាជីពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយក្តីប៉ុន្តែកេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញរបស់តារាចម្រៀង សុគន្ធ និសា នៅតែដក់ជាប់ក្នុងចិត្តមហាជនចំណែកឯសម្រស់ទៀតសោតក៏មានការទទួលស្គាល់ថាអ្នកនាងនៅតែស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu5NKM4s6mUiz2Qund_E4VC1scxReWl4T3P9BzKMknO9XmpF-PPuN5TuO-hMq4C9amFgVLutgO4oZApJGYUVAwJ0PodtB3-ZacFk9KF4CbBD7FCywAQBwFbs81OqQzG_pPfRM4jF6-pltaX4n8D9L2OFcmLrL5TEipmNNxNkHmXGW7cJbUOlivrPhjpT4/s1280/photo_2026-08-26_14-48-52.jpg
យ៉ាងណាមិញ វីដេអូមួយនាពេលថ្មីៗនេះរបស់អ្នកនាង សុគន្ធ និសា ក្នុងស្ថិតសំលៀកបំពាក់ប្រពៃណីនិងលើកសក់ខ្ពស់បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិថាតារាស្រីរូបនេះហាក់ដូចជាចាស់ហើយ។ ឃើញមានការលើកឡើងពីសម្រស់របស់តារាចម្រៀង សុគន្ធ និសា ហ្វេនផេករបស់តារាចម្រៀងរូបនេះបានចេញមុខការពារដោយបញ្ជាក់ថាមនុស្សមនុស្សម្នាក់ៗធ្លាប់នៅក្មេងប៉ុន្តែមិនអាចក្មេងជារៀងរហូតនោះទេ។ ក្នុងនាមជាអ្នកគាំទ្រ ពួកគេមិនកោតសរសើរចំពោះអ្នកនាង សុគន្ធ និសា ដោយសារតែរូបរាងនៅក្មេងនោះទេតែកោតសរសើរចំពោះទេពកោសល្យ ការខិតខំប្រឹងប្រែង បទពិសោធន៍ និងការចងចាំដ៏ស្រស់ស្អាត។ អ្នកគាំទ្រលើកឡើងទៀតថាជំនួសឱ្យការវិនិច្ឆ័យលើអាយុឬមានការប្រៀបធៀបសម្រស់ពីមុន គួរអបអរសាទរគ្រប់ដំណាក់កាលនៃជីវិតរបស់សិល្បការិនីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij8kTR9CHCjoL8MeprhPGI9UiBPgGQWd4vhenebZR-_H6jTC1Wo6rvn2IH8ibMRu7Qx8cI3npjmvnX00g0dmGBipTAZb5p0gw75BedcxahJSIgapO6yKuZDenaqC1Fv3RyI3mz0Kg-cuIssmBcMEKkMvl6j5AGSIOqBi0Hhhv_tBlgYeoV_O5us1LPk1E/s2048/image_2026-08-26_14-50-57.png

មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេដែលចេញមុខការពារតារាចម្រៀង សុគន្ធ និសា តារាចម្រៀង ប្រេម៉ា ក៏បានចេញមុខប្រតិកម្មទៅកាន់មតិយោបល់វែកញែកទាំងនោះ។ ប្រេម៉ា បានសរសេរថា «អ្នកដែលថាឱ្យគាត់ហ្នឹង ចាស់ទៅអត់បានស្អាតដូចគាត់ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYGR2QM9HpI5wC9NC9CTkI_LxT2LfyS-uwpTw2EEprXlBOVgl_dynt_1HQek0bR2i4TM-5tfYhBqkgMeTqHqimQPDMzWA9kILUKdtl4fFfopjkgtSQjdB4ajO60mUhrqfGBmdWIajAAeEWMEG8dIlF6QrJFlq-FWLVN7b9OHKVp7uf5xA9zL5fWIW2Ypg/s1014/image_2026-08-26_14-50-55.png

គួរឱ្យដឹងថាបច្ចុប្បន្ននេះអ្នកនាង សុគន្ធ និសា មានអាយុ ៤៣ឆ្នាំហើយដូច្នេះបើសម្រស់របស់តារាចម្រៀងរូបនេះមានការប្រែប្រួលវាមិនមែនជារឿងចម្លែកនោះទេ៕