Home ព័ត៌មានជាតិ លោក ពូទីន អញ្ជើញសម្តេចតេជោទៅរុស្ស៊ី ខណៈមេដឹកនាំបក្សកាន់អំណាចរុស្ស៊ីត្រៀមមកកម្ពុជាវិញ!

លោក ពូទីន អញ្ជើញសម្តេចតេជោទៅរុស្ស៊ី ខណៈមេដឹកនាំបក្សកាន់អំណាចរុស្ស៊ីត្រៀមមកកម្ពុជាវិញ!

100
0

លោក ពូទីន អញ្ជើញសម្តេចតេជោទៅរុស្ស៊ី ខណៈមេដឹកនាំបក្សកាន់អំណាចរុស្ស៊ី លោក ឌីមីទ្រី មេដវ៉េដេវ ត្រៀមមកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ! ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧០ នៃចំណងការទូត ប្រទេសទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លា។
________________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqKW76ltcXMyy00tqY23VQdUl4UfdvJeJM8v1Q4Af_ZhdkCQ_8nBwS3aK11u9vFHx6SQRlMu_ZHJF6ePD29Ir8BZyMqu3lWNYYN5Zx2eYS2Cw9Vb1j8iKHuW_nqOqazeAALD98EGWP4y1N2OTsypubE3-oNRM9U-bSrmOeiXeUyehdWg0p75iRpq_gIsg/s780/photo_2026-08-25_09-20-59%20(2).jpg

ទំនាក់ទំនងកម្ពុជា-រុស្ស៊ី បានឈានដល់កម្រិតកំពូល! មេដឹកនាំកំពូលរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្ញើសារតាមរយៈលោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ថាលោកបាននិងកំពុងរង់ចាំយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសរុស្ស៊ី ស្របពេលដែលមេដឹកនាំបក្សកាន់អំណាចរុស្ស៊ី លោក ឌីមីទ្រី មេដវ៉េដេវ ក៏ត្រៀមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាវិញផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW3LIpObUArbnm5QCdJUQWl837F4hQCkjGeKoJ7s1GzqirGrz_invWAjLth0aG1V4kSX3s1r2wDJKgE0FxmTmmGH02FJAL2kAdHJUP8Ksg_h2rn6rdN4Rnr4zobLkMLZeJvGMtmgBQcHiSKBiPVKxeNWxLGHQuUhKdMTZLvC9_13xXxnKAD7jjnkEDyFk/s671/photo_2026-08-25_09-20-59%20(4).jpg
យោងតាមប្រសាសន៍ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន ថ្លែងក្រោយ សម្តេច ហ៊ុន សែន ជួបជាមួយ លោក Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ២៤ សីហានេះ បានឱ្យដឹងថា ភាគីរុស្ស៊ីបានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះតួនាទីរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានអាយុកាលរហូតដល់ខួបគម្រប់ ៧០ ឆ្នាំ ក្នុងឆ្នាំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBFjBselybgxgXpAWmjWGAagU5f8x47P2d45DBsPOELFAWc_-aFUjNzGA-jzHW-34TqUnt4W2DWSWUsdh1sFGz1e5RHlcrYzeODnsQxgEvkV2WhsqhUJXnNDi7TJyB2chj4EeQodhfFa9wS-gv8gYprr7eWUkjuyXkXu-hNeU2M3YyHHltcRSjazoqXa8/s1280/photo_2026-08-25_09-20-59%20(3).jpg
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា សម្តេចកំពុងពិនិត្យមើលកាលវិភាគដើម្បីកំណត់ពេលវេលាសាកសមណាមួយ ក្នុងការធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរុស្ស៊ីក្នុងពេលខាងមុខ។ ទន្ទឹមនឹងនេះ សម្តេចតេជោបានសម្តែងការគាំទ្រចំពោះកិច្ចពិភាក្សាការងារសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីរុស្ស៊ី ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រុស្ស៊ីដែលតែងតែជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាតាំងពីដើមរហូតមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMnNHZl-rKcg2_xyRNSpslcS2_DLcOZU__v1boPqtV8n2NuiFEvJTEi9sai9u1lBCNinPvlPZSKsz177EG3litRGETpDaMpN27y5v2HOI0UEozRGWMXaMa3s8bt_Ou8zrzkPCQ-LwVwruOSTk_xhSr1-i6DTSdPtZaMI3KPqXvbnBbG0CCQNrIetKhhOU/s770/photo_2026-08-25_09-20-59.jpg

គួរបញ្ជាក់ថា ជំនួបកម្រិតខ្ពស់ និងគម្រោងដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមករបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរុញច្រានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ឱ្យកាន់តែរីកចម្រើនស៊ីជម្រៅ និងមានទំហំធំធាត់ថែមមួយកម្រិតទៀត៕