Home តារាជាតិ បវរកញ្ញានិងអនុប្រធានសមាគមបង្ហាញមោទនភាពចំពោះការនិយាយរបស់ អ៊ិន លក្ខិណា

បវរកញ្ញានិងអនុប្រធានសមាគមបង្ហាញមោទនភាពចំពោះការនិយាយរបស់ អ៊ិន លក្ខិណា

94
0

អ៊ិន លក្ខិណា Miss world Cambodia 2026 បានជំរុញឱ្យបវរកញ្ញាជាច្រើនរូបរួមមាន សំណាង អេលីណា ប៊ី សុធារី ហ្វីយ៉ាតា រួមទាំងលោកជំទាវ នៅ សូនិតា សរសើរនិងមានមោទនភាពទៅលើនាងក្នុងការនិយាយជាសាធារណៈក្នុងការប្រកួតប្រជែង Head to Head របស់កម្មវិធីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheeIC3qzTyQLr_O8EjnZcJCDcDF_vQUWSovF4HQ2bYNTpV-MS_vOOsGRqWAjtLJNxsdQ6OCGE1DArn4HfjjZysAWka6R2_OXsuoCtpfRjbGO4VmEA7KP4n0UGpTh42x0OHu5ik-bFqgCnGPBc3PReseFA4fYlIS5BG_m0UTdxaYsMiGz1OJG_W_vEy_Nc/s2048/image_2026-08-24_14-06-28.png

នៅថ្ងៃទី២៤ ខែសីហា បវរកញ្ញាតំណាងឱ្យតំបន់អាស៊ី និងអាហ្វ្រិក បានចូលរួមប្រកួតប្រជែងក្នុងវគ្គ Head to Head របស់កម្មវិធី Miss world។ កន្លងមកអ្នកមួយចំនួនគឺតែងតែមានមតិអវិជ្ជមានចំពោះ អ៊ិន លក្ខិណា ក្នុងការប្រើប្រាស់ភាសាអង់គ្លេស ខណៈការនិយាយលើកនេះរូបនាងបានព្យាយាមនិយាយប្រកបដោយទំនុកចិត្តនិងបានលើកពីប្រធានបទដែលនាងប្រឈមត្រូវគេ Bully ទាំងរូបសម្រស់ដោយសារតែសម្បុរ រួមទាំងការនិយាយភាសាអង់គ្លេសមិនបានល្អរបស់នាង។ លក្ខិណា ក៏បានរៀបរាប់ពីការតស៊ូរបស់ម្តាយដែលជាស្ត្រីមេម៉ាយក្នុងការចិញ្ចឹមបីបាច់ថែរក្សានាងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu7cqU3pEqQUuJD9e5CXjc2Vjci3IwWLkx6ri4oq5MENKUl9RDd2OxqWLKheDEodNXHNo086LNTAYvtTRzaHeFogHSYEiqNBwYUKdaW-W_574CU6UFETwSrC45uN2UkbIJsKvyulkwzbbVdzJaeE9GRWsLpHK_jkt1GEtLPnZQbgGSCQrxQN-2val62JM/s718/image_2026-08-24_13-21-40%20(2).png
នៅពេលដែលវីដេអូរបស់ លក្ខិណា និយាយក្នុងវគ្គនេះរួចអ្នកតាមដានរួមទាំងផេកគាំទ្របវរកញ្ញាមួយបង្ហាញថាភាសាអង់គ្លេសរបស់នាងនៅតែមានកម្រិតប៉ុន្តែនោះលែងជាបញ្ហាទៀតហើយអ្វីដែលពួកគេបានមើលឃើញពី Miss world Cambodia 2026 គឺការមានទំនុកចិត្តនិងការខិតខំប្រឹងប្រែងរបស់នាង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG-DyIjc5hHiQ_WgRAATGcfSTasVBQ1X8qLYhfxmQlsKvxFOdOE3QECz7ETGx8WuM4RVwHkvF5sVJ4z4ojCftrxYYY2a-bM7Iyv3ttzqfr4I7i-P7oHGk6Tbez9ZkvBKu0G4rpy081rMrXnc7CH_Jrf1i2j0oCUFIQItWeNyrxUJ42B5RuDpRbF0PNi3Q/s2048/image_2026-08-24_13-21-40%20(5).png

    លោកជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករខ្មែរបានចែករំលែកនៅលើបណ្តាញសង្គមថា «នាងប្រឹងណាស់ តាំងពីមិនចេះសោះរហូតនិយាយបានប៉ុណ្ណេះគាត់មានឆន្ទៈខ្ពស់ សូមបងប្អូនចូលរួមបោះឆ្នោតជូននាងផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg94GkoIdwHyhryAaeYJwCGHvVhneu1emYKE2dcThCQyx4Y44K2fxEsSe8fAdkYoLzpJX0sow2AqHcjNr1Si5NmyhZD6TB_4YxPOvjZ59btImEZZ46hnBGHZxzMy0PpZ5gCyPQpHkdkVW-9E_xr8H6U2A8ajDbyXsYuy0YLGfzoHaJoDBwF4zPHr9-N2Ag/s2048/image_2026-08-24_13-21-41.png

    ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានសរសេរថា «ពីក្មេងស្រីម្នាក់ដែលមិនចេះនិយាយភាសាអង់គ្លេសសោះ.. ហើយហ៊ានឈរនៅលើឆាកអន្តរជាតិ និយាយដោយគ្មានភាពភ័យខ្លាច ហើយហ៊ានប្រឈមនឹងការពិតបែបនេះ ខ្ញុំពិតជាមានមោទនភាពលើអ្នកណាស់ ។ អារម្មណ៍នៅក្នុងសំឡេងរបស់នាងធ្វើឱ្យខ្ញុំយំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhi_5bVpVJgIGYxCD-QN6fbwBRsQTxVFjaEB7wDy8GHpj4xdeaAOOApnBw29s0AAHmoezS8tJj3Tadu26xPEnv1RufR5osLGdiI6sBzGJvBb2AhN6UpdbPSSxQal7dltWsptcVkcAQTMOMvbrrI_QBAyDuhsf960EgRZpfHzq7O5d0BWuTY8Rz-GAOqxk/s2048/image_2026-08-24_14-06-27.png

    ចំណែកឯ ប៊ី សុធារី Miss Cosmo Cambodia 2026 បានចែករំលែករូបថតរបស់ លក្ខិណា ភ្ជាប់មកជាមួយនឹងពាក្យយ៉ាងខ្លីថា « Well done oun» ដែលមានន័យថា «ធ្វើបានល្អណាស់អូន» ខណៈ សំណាង អេលីណា Miss International Cambodia 2023 បានសរសេរយ៉ាងខ្លាំងថា «Proud of her» មានន័យថា «មានមោទនភាពចំពោះនាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_cYAW9br4e_tbwP4mMpBRelIpjqd-8-JrB-raJ7fdrM2ALECl6IV2NQttezcBerOzKURa-bygsIY3tqPQvbHZqhS1q1W9pFWe_R7CldG1Y43kDCzvh4X8hDFYcwaItMW4zJrHS5_tprFxLUgrd-FIjCZmS-VD9Nz6XmBblRx-QGH6b1tdZqBSjryGeZU/s836/image_2026-08-24_13-21-40.png

    នៅក្នុងវគ្គខាងលើនេះ អ៊ិន លក្ខិណា ក៏បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា «My voice, My purpose, My Cambodia ខ្ញុំជឿថា Beauty With Purpose មិនមែនមានត្រឹមតែភាពស្រស់ស្អាតខាងក្រៅទេ ប៉ុន្តែគឺជាការប្រើប្រាស់សំឡេង និងឱកាសរបស់យើង ដើម្បីបង្កើតអត្ថន័យ និងការផ្លាស់ប្តូរដ៏វិជ្ជមានសម្រាប់សង្គម»៕