Home ព័ត៌មានជាតិ ពិតអត់? កម្ពុជាអាចនឹងរងឥទ្ធិពលរញ្ជួយដីកម្រិតមធ្យម ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

ពិតអត់? កម្ពុជាអាចនឹងរងឥទ្ធិពលរញ្ជួយដីកម្រិតមធ្យម ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

108
0

ផ្ទុះការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម និងបង្កជាក្តីបារម្ភសម្រាប់ពលរដ្ឋ ក្រោយពីមានការចែករំលែកព័ត៌មាន និងការបង្ហោះសារព្រមា.នពីគ្រោះរញ្ជួយដីកម្រិត ៥.០ ទៅ ៦.២mw ថានឹងអាចជះឥទ្ធិពលគ្របដណ្តប់លើប្រទេសវៀតណាម កម្ពុជា ឡាវ និងថៃ។ តើការព្យាករទុកមុននេះជាការពិតដែរឬទេ?
__________________
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7JDf_PnETHhm7pW4CeUUQU5qMSXdu5DFHGWjzFUw4uo3bXyN9sVmULjCRCqdLvWoDphZ8TRAaAILdEpa3z9s6SvTpQ-dooZDOjUnrpWjwgM6vWO8T6Sn3JBSDsRamMYGnq98cUvVa4ZCzIzFqp-NIH86VZu_ZkCV33wDF9FQclqBBXlm3VGJPwJVd9no/s683/photo_2026-08-24_10-20-13%20(3).jpg
ផ្ទុះការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម និងបង្កជាក្តីបារម្ភសម្រាប់ពលរដ្ឋ ក្រោយពីផេក «Earthquake News Everyday» ដែលតែងតែបង្ហោះសារព្យាករណ៍គ្រោះរញ្ជួយដី បានបង្ហោះសារព្រមានពីគ្រោះរញ្ជួយដីកម្រិត ៥.០ ទៅ ៦.២ mw ថានឹងអាចជះឥទ្ធិពលគ្របដណ្តប់លើប្រទេសវៀតណាម កម្ពុជា ឡាវ និងថៃ។ តើការព្យាករទុកមុននេះជាការពិតដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiExYZORgMvlIv7_7hN8NBGl-VaRlchB_0HXb3B_fr6Rbob6vqCIkwNrKVWbU7Zx8roH7KmcPwQt8MY2ZjV4SueqgVkgapiagf7_56A0bX8z1m6ENH4T6AF5u92O8qSCfvEB5I3NlnoQ_9d7U66O-FWcbRD-8ZQEDvU45kucCJ1XCmJxQ6g5tj2mPMyqQo/s760/photo_2026-08-24_10-20-13%20(4).jpg
យោងតាមការបង្ហោះរបស់ Earthquake News Everyday កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសទាំង ៤ ខាងលើកំពុងស្ថិតក្នុងតំបន់ដែលមានហានិភ័យខ្ពស់ខ្លាំង (High-Risk Zone) ហើយអាចនឹងជួបគ្រោះរញ្ជួយដីកម្រិតមធ្យមក្នុងរយៈពេល ៥ ទៅ ៧ ថ្ងៃខាងមុខ។ ការជូនដំណឹងនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាមានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ជុំវិញសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រហូតមានការចែករំលែកតៗគ្នាយ៉ាងលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA0Zh0vYYviApBBE3itZ7ogJKxyIsTRsA2FQYbXIU1d_Uc89gdk-UJw4AmGOoJvuSGwtUOiTzNtFtgYgJ8sQUn1uDkxevcwH_KZ2VYkP4VNfcMfUNnX0g436Wiy4VYeF1x6_knhq5W61uaOvLcJg0EXZHtktA8qlX8mJvrntvd4LGcYmE_Y_2j8dpuWPw/s700/photo_2026-08-24_10-20-13%20(2).jpg

ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះខ្លឹមសារអំពីការដឹងមុននៃគ្រោះរញ្ជួយដីខាងលើ មិនទាន់អាចយកជាការបាន ១០០ភាគរយបានឡើយ ត្បិតរហូតមកដល់ពេលនេះ គ្មានឧបករណ៍បច្ចេកវិទ្យា ឬអ្នកវិទ្យាសាស្ត្រណាម្នាក់ អាចទស្សន៍ទាយដឹងមុនពីថ្ងៃ ម៉ោង ឬពេលវេលាច្បាស់លាស់ នៃការកើតឡើងនៃគ្រោះរញ្ជួយដីបានឡើយ។ នេះបើយោងតាម ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ដែលជាស្ថាប័នតាមដានការរញ្ជួយដីកម្រិតពិភពលោក បានបញ្ជាក់។ បន្ថែមពីនេះ ស្ថានភាពភូមិសាស្ត្រកម្ពុជា មិនស្ថិតនៅលើខ្សែបំណែកផ្លាកតិចតូនិកសកម្មនោះទេ ហើយក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ក៏ពុំបានចេញសេចក្តីប្រកាសអាសន្នណាមួយឡើយ ពោលគឺបច្ចុប្បន្នកម្ពុជាគ្រាន់តែមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះតាមរដូវកាលធម្មតាប៉ុណ្ណោះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy_1sl4uHKhYabBdwLSEDc7gLVDK5gUYXN46M6G9_4XEq3HlpMDWZ9z_JI2fQ238rNFFdvAX78nOfWK5xl9aqi9zykKugM2QzIkczmnQg8V-T1lBBqGATZfR0F_ddj_wdl8qRq1WaBEIwvO7EHmbbQ6vX4usdB-MTtHobur4gNPjcnucSIdxY8USkRFDU/s960/photo_2026-08-24_10-20-13.jpg

    សរុបមក សារព្រមានពីរឿងគ្រោះរញ្ជួយដីនៅកម្ពុជា គ្រាន់តែជាការទាយស្មានដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ពីផេកក្រៅផ្លូវការតែប៉ុណ្ណោះ។ សាធារណជនមិនគួរមានការភ័យស្លន់ស្លោឡើយ ហើយសូមឈប់ចែករំលែកព័ត៌មានចចាមអារ៉ាមទាំងនេះ ដើម្បីជៀសវាងការបង្កភាពវឹកវរ និងត្រូវងាកមកតាមដានតែព័ត៌មានផ្លូវការពីស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល៕