Home តារាជាតិ តារាសម្តែង Peng Xiaoran កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់នៅក្រៅរង្វង់សិល្បៈ

តារាសម្តែង Peng Xiaoran កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់នៅក្រៅរង្វង់សិល្បៈ

91
0

តារាសម្តែង Peng Xiaoran តួឯកស្រីក្នុងរឿង «Goodbye My Princess» ត្រូវបាន paparazzi ថតរូបបាននៅថ្ងៃទី១៩ សីហា ក្នុងពិធីបុណ្យ Qixi (ទិវានៃក្តីស្រឡាញ់របស់ចិន) ដោយឃើញនាងកាន់ដៃគ្នា និងឱបបុរសម្នាក់នៅតាមផ្លូវ ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា។ ដំណឹងនេះបានរីករាលដាលយ៉ាងឆាប់រហ័សខណៈតារាសម្តែងស្រីរូបនេះចេញមកទទួលស្គាល់ទំនាក់ទំនងជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbpLMmVNfMmgawh5k3b1ySMR8DLlKsTMEIiA6yj39yasCWxZOQmXVUosltmJAXNlfD0ofcZnxtLmzptrrvn_Oaur9pK2ZBYcqo4LtPe4fsf9MPPRP0xdpW2JsUSpqYUSS7QeQ6PDkZh3Ep4fWjmZAFt31rxSUsWEwSkYAYqeqhikcOiCUzySCjXxR6ADw/s1619/image_2026-08-20_16-41-11%20(2).png
នៅព្រឹកថ្ងៃទី២០ Peng Xiaoran បានបង្ហោះនៅលើ Weibo ដោយទទួលស្គាល់ថានាងពិតជាកំពុងទាក់ទងជាមួយបុរសម្នាក់នៅខាងក្រៅឧស្សាហកម្មកម្សាន្ត ហើយបង្ហាញពីក្តីសង្ឃឹមរបស់នាងថាសាធារណជននឹងគោរពភាពឯកជនរបស់នាង។ ការទទួលស្គាល់ទំនាក់ទំនងជាសាធារណៈរបស់ Peng Xiaoran បង្កឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងបើប្រៀបធៀបទៅនឹងការអនុវត្តទូទៅនៅក្នុងឧស្សាហកម្មកម្សាន្តនៃការជៀសវាង ការបដិសេធ ឬការឆ្លើយតបចំណែកឯវិធីសាស្រ្តរបស់ Peng Xiaoran ក្នុងការមិនបិទបាំងគឺកម្រមានណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFCO5BRX3tynbbO7vFecqwA-Q1iMtYn993XbCSDZpIsFxbaKc0X1YpSCQ11-mBBluLf8QJvQnCimMPzKHBYydcKfndqgsuwJsZtycgsXLMF7v0MvtgX-Vi28iZnTwylPorwls9bu4jYTDLtqRY8342UXQG8wbTk7A4uYOM8ybMX_kA3-tU_p3Cq0ERMgc/s690/image_2026-08-20_16-22-30.png

ជាមួយគ្នានេះដែរក្នុងការការពារភាពឯកជនរបស់ដៃគូដែលមិនមែនជាអ្នកសិល្បៈរបស់ Peng Xiaoran បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ដោយអ្នកខ្លះអំពាវនាវកុំឱ្យជីកកកាយជ្រៅពេកទៅក្នុងជីវិតរបស់មិត្តប្រុសរបស់នាង។ មតិមួយផ្នែកទៀតជឿថាការណាត់ជួបនៅអាយុ ៣៥ឆ្នាំគឺជារឿងធម្មតា មិនគួរត្រូវបានបកស្រាយហួសហេតុពេកទេ ហើយជីវិតឯកជនមិនគួរត្រូវបានជ្រៀតជ្រែកឡើយ។ នៅផ្នែកមតិយោបល់លើការបង្ហោះរបស់ Peng Xiaoran ដែលបញ្ជាក់ពីទំនាក់ទំនងត្រូវបានគ្របដណ្ដប់ដោយពរជ័យ និងការបង្ហាញការរំពឹងទុកចំពោះស្នាដៃថ្មីៗ ដែលបង្កើតបរិយាកាសមតិសាធារណៈវិជ្ជមាន៕