រយៈពេលថ្មីៗនេះទារកដែលត្រូវម្តាយបោះបង់ចោលបានកើតជាបន្តបន្ទាប់ៗរហូតដល់ តែ ស៊ុនសុដាលីកា អតីតក្រុមរាំ OMG និងជា Influencer មួយរូបចង់ឱ្យមានការបង្កើតច្បាប់តឹងរឹងទាក់ទងនឹងករណីនេះ។

ជាម្តាយមួយរូបនិងកំពុងតែពរពោះផងតារាស្រី តែ ស៊ុនសុដាលីកា មិនអាចទទួលយកបាននូវករណីថ្មីៗនេះដែលមានទារកជាច្រើនត្រូវបានម្តាយបោះបង់ចោលដោយគ្មានក្តីស្រណោះ។ នៅយប់ថ្ងៃទី១៩ សីហា Influencer រូបនេះបានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផ្ទាល់ខ្លួនដោយចង់ឱ្យប្រទេសកម្ពុជាមានច្បាប់ទាក់ទងនឹងករណីនេះ។
តែ ស៊ុនសុដាលីកា បានសរសេរថា «ចង់ឱ្យស្រុកយើងមានច្បាប់ចំពោះការបង្កើតកូនហើយយកទៅបោះចោល។ ព្រោះឥឡូវនេះឃើញករណីបែបនេះច្រើនណាស់។ កូនម្នាក់ៗមិនមែនជារបស់ដែលយើងអាចបោះចោលពេលមិនចង់បានទេ គេក៏ជាមនុស្សម្នាក់ មានជីវិត មានអនាគត និងមានតម្លៃដូចយើងដែរ។ បើមិនអាចចិញ្ចឹមបានមានជម្រើសប្រគល់ឱ្យអ្នកដែលអាចថែទាំ ឬស្ថាប័នដែលមានសុវត្ថិភាព ជំនួសការបោះចោល គេខ្លះរកតែពពោះមិនបានខ្លួនឯងគ្មានទំនួលខុសត្រូវនឹងជាប់កម្មពារដល់ជាតិក្រោយ»។
ការលើកឡើងរបស់ តែ ស៊ុនសុដាលីកា ខាងលើនេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមបានលើកឡើងពីប្រទេសចិនដែលមានច្បាប់ទាក់ទងនឹងករណីនេះហើយជាប់ទោសត្រូវដាក់ពន្ធនាគារទៀតផង។ តាម មាត្រា ២៦១ នៃច្បាប់ព្រហ្មទណ្ឌចិន ប្រសិនបើមានការបោះបង់ចោលកូនក្នុងស្ថានភាពធ្ងន់ធ្ងរអាចឈានដល់បទល្មើសព្រហ្មទណ្ឌនិងទោសរហូតដល់ ៥ ឆ្នាំ។ គួរឱ្យដឹងថាមិនមែនមានតែប្រទេសចិនទេដែលមានច្បាប់ទាក់ទងនឹងការបោះបង់កូនចោលប្រឈមនឹងទោសធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជាក៏មានច្បាប់ទាក់ទងនឹងករណីនេះដូចគ្នា។.png)
អ្នកនាង តែ ស៊ុនសុដាលីកា បច្ចុប្បន្នកំពុងតែពរពោះកូនទី២ ជាមួយនឹងគ្រួសារដែលពោរពេញដោយសុភមង្គល។ ក្នុងការពរពោះលើកនេះ លីកា ធ្លាប់បានបង្ហើបកន្លងមកនេះថាទម្រាំនឹងស្ថានភាពទារកនឹងនរគឺមិនងាយស្រួលឡើយពោលគឺនាងត្រូវសម្រាកនៅមួយកន្លែងជាច្រើនខែពីព្រោះទារកអាចប្រឈមនឹងការរលូត៕










