Home ព័ត៌មានអន្តរជាតិ គ្រូបង្វឹកជនជាតិថៃម្នាក់ ហ៊ានលាក់ថ្នាំញៀ.ន ៧២គ្រាប់ក្នុងក្រពះ ត្រូវបានតៃវ៉ាន់ឃាត់ខ្លួននៅព្រលានភ្លាមៗ

គ្រូបង្វឹកជនជាតិថៃម្នាក់ ហ៊ានលាក់ថ្នាំញៀ.ន ៧២គ្រាប់ក្នុងក្រពះ ត្រូវបានតៃវ៉ាន់ឃាត់ខ្លួននៅព្រលានភ្លាមៗ

101
0

យោងតាមសារព័ត៌មាន Khaosod English ស្ត្រីជនជាតិថៃម្នាក់ ដែលជាគ្រូបង្វឹកប្រដាល់​ថៃ (Muay Thai) ត្រូវបានសមត្ថកិច្ចតៃវ៉ាន់ស្ទាក់ចាប់ខ្លួនបាននៅព្រលានយន្តហោះអន្តរជាតិកៅស៊ុង ក្រោយសមត្ថកិច្ចបានរកឃើញថា នាងបានលេបគ្រាប់កន្សោមផ្ទុកហេរ៉ូអ៊ីន ៧២គ្រាប់ (ទម្ងន់ ២៨៩.១ក្រាម) ចូលទៅក្នុងក្រពះដើម្បីលួ.ចរត់ពន្ធ ដែលមានតម្លៃរហូតដល់ទៅ ៣.៦លានដុល្លារតៃវ៉ាន់។ ​
______________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieUNB1ROPGH5inOZbA_wOfZJTH8Fjx_-nTxAWKkMesFbJc7QooH6aNoshERwcefLItsKdKWwz1I6FDS87NlYsMEVG8YLU-k0gfcTD4I3XtlTk-W0NNC-VzaaLQRwHtR7KzhRVet6ysLz9QezFXPeX86gVFpIFmCUIDf20dMezFcyIT3xuu_6_n1nCrnog/s868/photo_2026-08-20_09-15-59.jpg
 
ថៃទៀតហើយ! ខណៈដែលប្រទេសជាច្រើនកំពុងផ្ដោតក្រសែភ្នែកលើបណ្ដាញរត់ពន្ធគ្រឿងញៀនចេញពីប្រទេសថៃ ថ្មីៗនេះស្ត្រីជនជាតិថៃម្នាក់ ដែលត្រូវគេស្គាល់ថាជាគ្រូបង្វឹកកីឡាប្រដាល់មុយថៃ (Muay Thai) បែរជាត្រូវមកប្រឈមមុខនឹងច្បាប់ និងសេចក្តីស្លាប់យ៉ាងរន្ធត់ ក្រោយសមត្ថកិច្ចកោះតៃវ៉ាន់ឃាត់ខ្លួននៅព្រលានយន្តហោះ ព្រោះតែការប្រថុយប្រថានលេបគ្រាប់កន្សោមផ្ទុកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (Heroin) សរុបចំនួន ៧២គ្រាប់ ចូលទៅក្នុងក្រពះដើម្បីលួចរត់ពន្ធឆ្លងដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwVT15AGixR_6aBJyYpRAxH7WpE1z5eRxlOxGgpR9T5cs1H6Ym-EEzyr3nngRtNtIhuAraqvthjOwfXEMPUiKWlz5erjjIlwkdr0-rwDQEnWf7C9BnpgCG9bxS5PR9VouSe6e_ROZ3V9PW-hAAG5PWS7_d1M5M5Dfs4T57wRUogfiINTjZ_hDbehwbE1Q/s594/photo_2026-08-20_09-15-58%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Khaosod និងការដកស្រង់ព័ត៌មានបន្ថែមពីវិទ្យុទាក់ទងអន្តរជាតិតៃវ៉ាន់ (RTI) បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានស្គាល់អត្តសញ្ញាណបឋមថា កញ្ញា អា «Ms. A» ត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបាននៅឯព្រលានយន្តហោះអន្តរជាតិកៅស៊ុង (Kaohsiung International Airport) កាលពីថ្ងៃទី៦ ខែកមេសា។ ផ្អែកតាមលទ្ធផលពិនិត្យតាមម៉ាស៊ីនអ៊ិចរ៉េ (X-ray) សមត្ថកិច្ចបានរកឃើញគ្រាប់ថ្នាំផ្ទុកហេរ៉ូអ៊ីនរាងពងក្រពើចំនួន ៧២គ្រាប់ មានទម្ងន់សរុប ២៨៩.១ក្រាម ដែលមានតម្លៃនៅលើទីផ្សារងងឹតរហូតដល់ទៅ ៣.៦លានដុល្លារតៃវ៉ាន់ថ្មី (ប្រហែលជិត ១២ម៉ឺនដុល្លារអាមេរិក)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsYYCvcYxs_-AHWqFbt4qYMaor19i9GV1l5xlk0YoLqtS4v2YVVIR76e09hehLA2P385sJYtb5BYesM4HK2siW1C6TpVXfKYmq6PnhieDKd22-jyFTqwggSdPKULeLc59jEw_IH49PXPUojmefaYbWARf5T8IHjW-Qh9xlgTaRF0DfjJ3y6i0GraFvUts/s858/photo_2026-08-20_09-15-58%20(3).jpg
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចតៃវ៉ាន់បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យភ្លាមៗ និងផ្តល់ថ្នាំជំនួយដើម្បីឱ្យនាងបត់ជើងធំ បន្ទោបង់បញ្ចេញគ្រាប់ថ្នាំទាំង ៧២គ្រាប់នោះមកក្រៅតាមបែបធម្មជាតិ។ ដំណើរការបញ្ចេញគ្រឿងញៀនដ៏ប្រថុយប្រថាននេះ បានអូសបន្លាយពេលរហូតដល់ទៅ ១០ថ្ងៃពេញ ពីព្រោះគ្រូពេទ្យបានព្រមានថា ប្រសិនបើសំបកផ្លាស្ទិករុំខាងក្រៅរងការរលាយដោយសារអាស៊ីតក្រពះ វានឹងធ្វើឱ្យហេរ៉ូអ៊ីនលេចធ្លាយចូលក្នុងរាងកាយ បណ្តាលឱ្យស្លាប់ភ្លាមៗ។ ដោយសារជនសង្ស័យរូបនេះ ជាអ្នកហាត់កីឡាប្រដាល់​មុយថៃ (Muay Thai) និងមានកម្លាំងកាយមាំមួន ទើបនាងអាចឆ្លងផុតដំណាក់កាលគ្រោះថ្នាក់នេះ និងត្រូវបានបញ្ជូនបន្តទៅកាន់ការិយាល័យអយ្យការអមសាលាដំបូងក្រុង Kaohsiung ដើម្បីចាត់ការតាមច្បាប់ ខណៈតុលាការបានបង្គាប់ឱ្យឃុំខ្លួននាងបណ្តោះអាសន្ន រង់ចាំការកាត់ទោសពីបទរត់ពន្ធគ្រឿងញៀនលំដាប់ទី១។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6SsPle83hRB3IW7GH5D99oLZ8NHNkH15QfY1H3nA787kbcgfxPjx4U1qMmpBc23j-YmCLPPP9TaCxZSvHha6ZKNkZ9JaL1ICBH9ixCXkG9RFrWm61QpFAF13YYmc9dtuII8gG7shc3TFkuZWKwF1PEidBEhcdOJ3Mg3UUaeLvboaY7RqUD4S30jNo40E/s611/photo_2026-08-20_09-15-58.jpg
ជារួមមក បទល្មើសរត់ពន្ធគ្រឿងញៀនដោយលាក់ក្នុងក្រពះរបស់ស្ត្រីគ្រូបង្វឹកប្រដាល់រូបនេះ មិនត្រឹមតែជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពមួយដែលដាក់ជីវិតផ្ទាល់ខ្លួនទៅលើបន្ទាត់សេចក្តីស្លាប់ផងដែរ។ ចំណាត់ការតឹងរ៉ឹង និងការឃុំខ្លួនបណ្តោះអាសន្នរបស់តុលាការតៃវ៉ាន់នៅពេលនេះ គឺជាការបង្ហាញសារព្រមានយ៉ាងច្បាស់ៗដល់ក្រុមកែទម្រង់ឆ្លងដែនខុសច្បាប់ដទៃទៀត ឱ្យដឹងថាច្បាប់បង្ក្រាបគ្រឿងញៀននៅលើឆាកអន្តរជាតិ គឺមិនមានការយោគយល់ ឬលើកលែងឡើយ៕