Home ព័ត៌មានអន្តរជាតិ សិង្ហបុរី ត្រៀមចែកលុយពលរដ្ឋក្នុងម្នាក់ជាង ៥០០ ដុល្លារ ដើម្បីជួយទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកល

សិង្ហបុរី ត្រៀមចែកលុយពលរដ្ឋក្នុងម្នាក់ជាង ៥០០ ដុល្លារ ដើម្បីជួយទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកល

101
0

សិង្ហបុរី ត្រៀមចែកលុយពលរដ្ឋក្នុងម្នាក់ជាង ៥០០ ដុល្លារ (ចន្លោះពី ៤០០ ដល់ ៦០០ដុល្លារសិង្ហបុរី) នៅដើមខែកញ្ញាខាងមុខនេះ ដើម្បីជួយទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកល និងអតិផរណាតម្លៃទំនិញដែលបង្កឡើងដោយសង្គ្រាមមជ្ឈិមបូព៌ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVZ7jhB2HHQkwQ71QuanGOMKYB0g9CzAhAPnMPXEcdXKwJhDUcVUTN4RL26CV_NOaSlT3DavFDU8Jv1ZJf_DZUAth7nebbO7gCpwjiLHHJcIw3_BpMwUDLNhXL2AVa2u2gJ6muT0xq9StkbYUFUQJwAqUuLNB85R4PAboJVrg9sRHO2_x-FyX-k58_C10/s1200/photo_2026-08-14_15-55-08.jpg

គំរូនៃគោលនយោបាយគិតគូរពីរាស្ត្រ! រដ្ឋាភិបាលសិង្ហបុរីបានប្រកាសជាផ្លូវការថានឹងផ្ទេរសាច់ប្រាក់ឧបត្ថម្ភពិសេសចន្លោះពី ៤០០ ដល់ ៦០០ ដุល្លារសិង្ហបុរី (ប្រហែល ៣១០ ដល់ ៤៧០ ដុល្លារអាមេរិក) ជូនដល់ពលរដ្ឋពេញវ័យប្រមាណ ២.៤ លាននាក់ភ្លាមៗនៅដើមខែកញ្ញាខាងមុខនេះ ដើម្បីជួយយោងជីវភាព និងទប់ទល់នឹងរលកអតិផរណានៃតម្លៃទំនិញដែលកំពុងហក់ឡើងខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsWnbsP-sfPbJuelJUUrrnlJFB5KywxWKWTICPtlFrb30gMdmfK9ONnrQjkUtDAC4g2u_1Z2PuJsYG_ziycZCH9LCEavkMPhX4KCgj6muvyA_j7y_JhyF_l7BA4eFdGD2SWwZUAxSrYaT0uq92pFrTv-oTrJPeOFYFbZnIhDk90J9OAsgz61xVHbQMJkI/s1020/photo_2026-08-14_15-55-07%20(2).jpg

យោងតាមការចុះផ្សាយរបស់ The Straits Times ក្រសួងហិរញ្ញវត្ថុសិង្ហបុរីបានបញ្ជាក់ថា កញ្ចប់ថវិកាឧបត្ថម្ភពិសេសសម្រាប់ថ្លៃជីវភាពនេះ នឹងត្រូវផ្ទេរចូលគណនីពលរដ្ឋដោយស្វ័យប្រវត្តិចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។ ដើមឡើយ រដ្ឋភិបាលគ្រោងនឹងផ្តល់ជូនត្រឹមតែ ២០០ ដល់ ៤០០ ដុល្លារសិង្ហបុរីប៉ុណ្ណោះ ប៉ុន្តែដោយសារតែសម្ពាធនៃវិបត្តិសេដ្ឋកិច្ចសកល និងការហក់ឡើងនៃតម្លៃទំនិញដែលបណ្តាលមកពីវិបត្តិជម្លោះរ៉ាំរ៉ៃនៅតំបន់មជ្ឈិមបូព៌ា ទើបអាជ្ញាធរសម្រេចចិត្តបន្ថែមលុយចំនួន ២០០ ដុល្លារសិង្ហបុរីទៀតចូលក្នុងកញ្ចប់ជំនួយនីមួយៗ។ ទោះជាយ៉ាងណា មិនមែនពលរដ្ឋគ្រប់គ្នាសុទ្ធតែទទួលបានលុយស្មើគ្នានោះទេ ពោលគឺទឹកប្រាក់ត្រូវបានបែងចែកទៅតាមកម្រិតប្រចាំឆ្នាំ ដោយអ្នកដែលមានប្រាក់ចំណូលទាបជាប់ពន្ធមិនលើសពី ២២,០០០ ដុល្លារសិង្ហបុរី នឹងទទួលបានកម្រិតអតិបរមា ៦០០ ដុល្លារសិង្ហបុរី។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl84jo6arqWN5ArUh_YxNpFZTWcyl4dUJmQo7tGRFJp6uptR6JgiQK7DlT7rGFm0w882nDjNQqs0E-0pBy8mfiEXCYyXuOvxIRSP9usFZKd7ZDMyf8fCL9Dz6SV922d9jZVzx_ST6JT5geikN6SlpeYwZDGNyI7ZXx5yQCsrig3kGYjyfxrRvZXivD3Cc/s1280/photo_2026-08-14_15-55-07.jpg
ផ្អែកលើបទដ្ឋានបែងចែកដាច់ខាតរបស់រដ្ឋាភិបាលសិង្ហបុរី ពលរដ្ឋដែលអាចដកលុយឧបត្ថម្ភនេះបាន ត្រូវតែបំពេញតាមលក្ខខណ្ឌចម្បងៗរួមមាន៖ មានអាយុចាប់ពី ២១ ឆ្នាំឡើងទៅនៅក្នុងឆ្នាំ២០២៦ មានប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំមិនលើសពី ១០០,០០០ ដុល្លារសិង្ហបុរីនៅក្នុងឆ្នាំវាយតម្លៃ ២០២៥ និងមិនត្រូវមានកម្មសិទ្ធិលើអចលនទ្រព្យច្រើនជាង ១ កន្លែងឡើយ។ ក្រៅពីកញ្ចប់សាច់ប្រាក់ខែកញ្ញានេះ នៅក្នុងខែសីហានេះផ្ទាល់ រដ្ឋាភិបាលក៏កំពុងដំណើរការបើកផ្តល់ប្រាក់ឧបត្ថម្ភពន្ធទំនិញនិងសេវាកម្ម ចាប់ពី ៤០០ ដល់ ៨៥០ ដុល្លារសិង្ហបុរី ជូនពលរដ្ឋប្រមាណ ១.៥ លាននាក់រួចជាស្រេចហើយ ព្រមទាំងត្រៀមបញ្ចេញប័ណ្ណជំនួយទិញទំនិញ CDC ចំនួន ៣០០ ដុល្លារសិង្ហបុរីបន្ថែមទៀតសម្រាប់គ្រួសារនីមួយៗនៅដើមឆ្នាំក្រោយ ដែលនេះស្តែងឱ្យឃើញពីការគ្រប់គ្រងថវិកាជាតិដ៏មានប្រសិទ្ធភាពក្នុងការការពារលំនឹងសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcbHrGzB5YHc5Oo0IeEVKeV7soksLC79rzDRzk311YMMYaxoMFCLZQxdBB7cO-1-XfEepcrjaUBqRF8TKTEHmyps8zytkZmUNn04fFuABkuJcA5vHaQIZCcSQGGHRH5-WYy9cYDikrW9YDW1XEvPNBDeMLg1S_k2gjegFLCyDAuEORhRVwzfO5RSbxyfw/s1020/photo_2026-08-14_15-55-09.jpg

ចំណាត់ការបញ្ចេញកញ្ចប់ថវិការាប់រយលានដុល្លារមកចែកជូនប្រជាពលរដ្ឋរបស់រដ្ឋាភิបាលសิង្ហបុរីនៅពេលនេះ គឺជាយុទ្ធសាស្ត្រគន្លឹះមួយក្នុងការកាត់បន្ថយសម្ពាធផ្លូវចិត្ត និងសេដ្ឋកិច្ចរបស់រាស្ត្រក្នុងគ្រាមានវិបត្តិសកល។ តាមរយៈការកំណត់លក្ខខណ្ឌច្បាស់លាស់ផ្អែកលើប្រាក់ចំណូលពិតប្រាកដ វាបានធានាថាថវិកាជាតិត្រូវបានយកទៅប្រើប្រាស់ចំគោលដៅ ចំអ្នកខ្វះខាតពិតប្រាកដ និងជួយឱ្យសេដ្ឋកិច្ចផ្ទៃក្នុងជាតិនៅតែបន្តមានចលនាទៅមុខដោយរលូន៕