Home ព័ត៌មានអន្តរជាតិ លេងឈុតធំ! ថៃចង់យករឿងយោធាទៅគំរា.មអាមេរិក​ ដើម្បីដាក់សម្ពាធចរចាលើបញ្ហាពន្ធគយ

លេងឈុតធំ! ថៃចង់យករឿងយោធាទៅគំរា.មអាមេរិក​ ដើម្បីដាក់សម្ពាធចរចាលើបញ្ហាពន្ធគយ

103
0

ពីសមរភូមិសេដ្ឋកិច្ចរាលដាលដល់សម្ព័ន្ធភាពយោធា! ភាគីថៃហាក់កំពុងសម្ញាញចង្កូមដាក់សហរដ្ឋអាមេរិក ដោយគំរាមកាត់បន្ថយទំនាក់ទំនងយោធា ព្រមទាំងសមយុទ្ធយោធារួមគ្នា Cobra Gold ដ៏ល្បីល្បាញភ្លាមៗ ប្រសិនបើរដ្ឋបាលលោក ដូណាល់ ត្រាំ នៅតែបន្តរឹងត្អឹងដំឡើងពន្ធគយលើទំនិញនាំចូលពីប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC6e1eWVY1tVSOec7ag0yWbUSInEWr6wLRUMnT2lCd4Yk6LUbu1f6ELsReC8RVlEUaLwdtV1tJGQEFO4MEaEbKfnIf_KbfIZxTv3n6qFiKsx-kGbXiSJ3rsi35PEgqdZbqTmfzumKJdIkbrbc0zH5NRG_gyjSiCYd3jFILevNfw6gZGcbnuDTwxrYcp5w/s1200/photo_2026-08-12_14-43-57%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ The Strait Time និង Bloomberg មន្ត្រីជាន់ខ្ពស់ថៃម្នាក់ (មិនបញ្ចេញឈ្មោះ) បានទម្លាយថា ប្រទេសថៃបានរៀបចំយុទ្ធសាស្ត្រការទូតសន្តិសុខថ្មីមួយ ដើម្បីយកទៅធ្វើជាថ្នូរចរចាជាមួយក្រុងវ៉ាស៊ីនតោន។ មូលហេតុចម្បងដែលនាំឱ្យមានការប្រឈមមុខដាក់គ្នានេះ គឺដោយសារតែសហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធគយចំនួន ១២.៥% លើទំនិញនាំចេញរបស់ថៃ ក្រោមហេតុផលថាថៃមានអតិរេកពាណិជ្ជកម្ម (ចំណេញពីការលក់ទំនិញ) ទៅកាន់អាមេរិកខ្ពស់ពេក រហូតដល់ទៅប្រមាណ ៤១.៤ ប៊ីលានដុល្លារអាមេរិក។ ភាគីថៃកំពុងប្រឹងប្រែងចរចាសុំឱ្យអាមេរិកសម្រាលពន្ធនេះមកត្រឹម ១៥% ឬទាបជាងនេះ ហើយប្រសិនបើអាមេរិកមិនព្រមទទួលយកលក្ខខណ្ឌទេ ថៃនឹងប្រើសន្លឹកបៀរយោធាមកឆ្លើយតបវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJsNIUnHm5tyjydMWjp5n5k_nYClbRZ10riEACCR44ZCkmeGmcvzn6bxf0VLX1GNTiIzKM6rmvt5KXhZd_ItR6kKO6qYSnfWVksO63b40zVye_WjoU_XI47-e_i6senooPlyzz2sraVemcwgPaPLgAcaWydVcB9cVVM51heRtFlx4ClBL_gSTQ47826WY/s992/photo_2026-08-12_14-43-57.jpg

ទោះបីជាអ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasant Kongsiri មិនទាន់ចេញមុខបញ្ជាក់ ឬបដិសេធជាផ្លូវការជុំវិញផែនការសម្ងាត់នេះក្តី ប៉ុន្តែអ្នកជំនាញភូមិសាស្ត្រនយោបាយយល់ឃើញថា នេះជាការគំរាមកំហែងចំចំណុចយុទ្ធសាស្ត្ររបស់អាមេរិក។ សមយុទ្ធយោធារួមគ្នា Cobra Gold គឺជាយន្តការសន្តិសុខ និងជាគ្រឹះដ៏រឹងមាំបំផុតរបស់អាមេរិកក្នុងការរក្សាឥទ្ធិពល និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានកងទ័ពអាមេរិកចូលរួមប្រមាណ ៤,០០០ នាក់ រួមទាំងកងទ័ពមកពីជាង ៣០ ប្រទេស។ ផែនការយកសមយុទ្ធដ៏ធំនេះធ្វើជាចំណាប់ខ្មាំងសេដ្ឋកិច្ច ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកយកមកប្រើប្រាស់ដាក់សម្ពាធលើថៃម្តងរួចមកហើយ កាលពីក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ហើយនៅពេលនេះ ថៃកំពុងដើរតាមល្បិចដដែលនេះ ដើម្បីយកមកតតាំងជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirFSLMJ2IMiM4gPRyXdLvXPwbaj5pCzf8xh6_jG6KNwKVXA6uyTDpZDNBlXkacehrhsPtG8XdPPrX5vNBZdYtyNN46qo2O7f9XdgGgS9nYTjjOyl41RFB7TFBDn2qVjgHuO7NGWXZuclqjjdIxvQSYrOQhaajwi7ir0OjhFzlizNyyB9cewZfJKYi_qcU/s1280/photo_2026-08-12_14-43-56.jpg

ជារួមមក យុទ្ធសាស្ត្រការបរទេស និងការទូតរបស់ថៃនៅពេលនេះ បានបង្ហាញពីភាពក្លាហាន និងការមិនព្រមឱនក្បាលសុំចុះចាញ់រដ្ឋបាលលោក ត្រាំ ដោយងាយៗឡើយ។ ការហ៊ានយកសម្ព័ន្ធភាពយោធាអាយុកាលរាប់សិបឆ្នាំ មកធ្វើជាថ្នូរដោះដូរពាណិជ្ជកម្ម មិនត្រឹមតែបង្ហាញពីការការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចនឹងធ្វើឱ្យកក្រើកដល់ខ្សែសង្វាក់សន្តិសុខ និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកទាំងមូលផងដែរ៕