Cristiano Ronaldo និង Georgina Rodríguez បានរៀបការជាផ្លូវការបន្ទាប់ពីមានទំនាក់ទំនងស្នេហាជិតមួយទសវត្សរ៍។ ពួកគេបានរៀបការនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុង Cascais ប្រទេសព័រទុយហ្គាល់។ ពិធីនេះត្រូវបានរៀបចំជាលក្ខណៈឯកជន និងស្និទ្ធស្នាល ដោយមានកូនៗរបស់ពួកគេចូលរួម។

Ronaldo និង Georgina បានប្រកាសដំណឹងល្អនេះតាម Instagram ដោយបង្ហោះរូបដៃរបស់ពួកគេ ដែលពាក់ចិញ្ចៀនរៀបការយ៉ាងសាមញ្ញហើយសរសេរត្រឹមតែ «C G»។ មុនពេលរៀបការ មានពាក្យចចាមអារ៉ាមជាច្រើនថា ពួកគេប្រហែលជាបានរៀបការស្ងាត់ៗរួចហើយ ព្រោះនៅខែកក្កដា អ្នកទាំងពីរត្រូវបានគេឃើញពាក់ចិញ្ចៀននៅម្រាមដៃដែលជាទូទៅប្រើសម្រាប់ចិញ្ចៀនអាពាហ៍ពិពាហ៍។ ប៉ុន្តែពេលនោះមិនទាន់មានការបញ្ជាក់ជាផ្លូវការទេ។

Ronaldo និង Georgina បានជួបគ្នានៅឆ្នាំ ២០១៦ នៅហាង Gucci ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដែលពេលនោះ Georgina ធ្វើការជាបុគ្គលិកលក់ទំនិញ។ Georgina បាននិយាយថា ពេលពួកគេចាប់ដៃគ្នាជាលើកដំបូង នាងមានអារម្មណ៍ដូចជាមានភាពស្ងប់ស្ងាត់ និងថាមពលមួយដែលពិបាកពន្យល់បាន។ នាងក៏បាននិយាយថា ទំនាក់ទំនងរបស់ពួកគេបានរីកចម្រើន និងកាន់តែរឹងមាំតាមពេលវេលា។ Ronaldo ក៏ធ្លាប់និយាយក្នុងកម្មវិធី មួយថា ដំបូងលោកមិនបានរំពឹងថាពួកគេនឹងចូលចិត្តគ្នាយ៉ាងឆាប់រហ័សទេ ប៉ុន្តែបន្ទាប់ពីមួយរយៈលោកមានអារម្មណ៍ថា Georgina គឺជា «ស្ត្រីនៃជីវិតរបស់ខ្លួន»។ .png)
មុនពេលជួប Georgina, Ronaldo មានកូនប្រុស Cristiano Ronaldo Jr. និងកូនភ្លោះ Eva និង Mateo ដែលកើតតាមរយៈការពពោះជំនួស។ Ronaldo និង Georgina មានកូនស្រីជាមួយគ្នា ហើយនៅឆ្នាំ ២០២១ ពួកគេបានប្រកាសថាកំពុងរំពឹងកូនភ្លោះមួយគូទៀត។ ជាអកុសល នៅខែមេសា ២០២២ កូនប្រុសភ្លោះរបស់ពួកគេបានស្លាប់នៅពេលសម្រាល ខណៈកូនស្រី Bella បានរស់រានមានជីវិត។ ពួកគេបានពិពណ៌នាព្រឹត្តិការណ៍នោះថា ជាការឈឺចាប់ដ៏ធំបំផុតដែលឪពុកម្តាយអាចជួបប្រទះ។ Ronaldo ក៏ធ្លាប់និយាយថា គ្រួសាររបស់លោកនៅតែរក្សាការចងចាំអំពីកូនប្រុស Ángel ហើយរំលឹកគេជារៀងរាល់ថ្ងៃ។ .png)
នៅខែសីហា ២០២៥ Georgina បានប្រកាសថាពួកគេបានភ្ជាប់ពាក្យ ដោយបង្ហាញចិញ្ចៀនពេជ្រដ៏ធំមួយនៅលើ Instagram។ Ronaldo ក៏ធ្លាប់ហៅ Georgina ថា «ប្រពន្ធរបស់ខ្ញុំ»នៅក្នុងវីដេអូហាត់ប្រាណមួយក្នុងឆ្នាំ ២០២៤ ដែលធ្វើឱ្យមានពាក្យចចាមអារ៉ាមថាពួកគេអាចរៀបការរួចហើយ។ ប៉ុន្តែអ្នកតំណាងរបស់ Ronaldo ពេលនោះមិនអាចបញ្ជាក់ ឬបដិសេធបានទេ។ បន្ទាប់ពីរយៈពេលជិត១០ ឆ្នាំ ការរៀបការនៅថ្ងៃទី១១ សីហា ២០២៦បានបញ្ជាក់ជាផ្លូវការថា Cristiano Ronaldo និង Georgina Rodríguez គឺជាប្តីប្រពន្ធនឹងគ្នាពេញសិទ្ធិហើយ៕










