វិបត្តិការទូត និងការខ្វែងគំនិតគ្នាកំពុងធ្វើឱ្យរង្គើរផ្ទៃក្នុងថៃ ដោយអ្នកជំនាញការបរទេសបានទម្លាយចំណុចខ្សោយខ្លួនឯងថា ការឆ្លើយតបទៅកាន់ UN រឿងកម្ពុជា គឺជាការទូតភូតភរ និងខ្វះមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចំពេលដែលសមាជិកសភាឯណោះវិញ បានចេញមុខដាស់តឿនឱ្យរដ្ឋាភិបាលលោក អានុទិន ឈប់ចំណាយពេលដេញដោលយកឈ្នះចាញ់ពាក្យសម្តី ហើយងាកមកសង្គ្រោះពលរដ្ឋក្រីក្រជាង ៥ លាននាក់វិញ។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃដែលដកស្រង់ពាក្យសម្ដីរបស់ លោក ស៊ុផាលាក់ កាន់ចាណាផុនឌី (Suphalak Ganjanakhundee) អ្នកវិភាគនយោបាយអន្តរជាតិជាន់ខ្ពស់ថៃ បានលាតត្រដាងថា ក្រសួងការបរទេសថៃបានប្រព្រឹត្តកំហុសឆ្គងផ្នែកការទូតយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រ «ភូតភរ កាត់តព័ត៌មាន និងបំពានការពិតភូមិសាស្ត្រ» ដើម្បីបដិសេធរបាយការណ៍របស់ UN រឿងជនភៀសខ្លួនខ្មែរ ៦៥០,០០០ នាក់។ អ្នកជំនាញរូបនេះបានទម្លាយភស្តុតាងជាក់ស្តែងថា ថៃបានប្រកាសបិទច្រកព្រំដែនអន្តរជាតិជាបន្តបន្ទាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ក្នុងគោលបំណងសម្លុតនិងបង្អត់អាហារប្រជាពលរដ្ឋកម្ពុជាជាង ១០ ម៉ឺននាក់ ដែលនេះជាទង្វើខ្វះមនុស្សធម៌បំផុត និងកំពុងបំផ្លាញជំនឿទុកចិត្តរបស់ថៃនៅលើឆាកអន្តរជាតិ។
ទន្ទឹមនឹងការខ្វែងគំនិតគ្នានេះ លោក វ៉ារុីង ដេតចៈឈិតវីក្រុម (Warong Dechgitvigrom) សមាជិកសភា និងជាប្រធានគណបក្សថៃថាក់ឌី ក៏បានចេញមុខមកទះកំផ្លៀងរដ្ឋាភិបាលខ្លួនឯងចំៗផងដែរ ដោយសារតែមួយរយៈចុងក្រោយនេះ ទាំងនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ថៃ បានចំណាយពេលវាយប្រហារតាមទំព័រកាសែត និងឌឺដងជាមួយក្រុមកម្ពុជា រហូតភ្លេចបេសកកម្មស្នូល។ លោកបានរំលឹកថា បច្ចុប្បន្នមានប្រជាពលរដ្ឋថៃក្រីក្រដែលមានប្រាក់ចំណូលទាបជាង ៥ លាននាក់ កំពុងរង់ចាំជំនួយសេដ្ឋកិច្ចពីរដ្ឋាភិបាល។ លោកបានផ្ញើសារព្រមានធ្ងន់ៗថា ប្រសិនបើរដ្ឋាភិបាលលោក អានុទិន នៅតែមានអំនួត បំពានការពិត ហើយទុកពលរដ្ឋខ្លួនឯងចោល នោះម្ចាស់ឆ្នោតនឹងរួមគ្នាផ្ដន្ទាទោស និងទម្លាក់រដ្ឋាភិបាលនេះចេញពីអំណាចដោយផ្ទាល់ដៃជាក់ជាមិនខាន។.jpg)
គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលថៃជុំវិញវិវាទព្រំដែនជាមួយកម្ពុជា កំពុងតែរងនូវការបរាជ័យ និងការរិះគន់យ៉ាងចាស់ដៃពីផ្ទៃក្នុងខ្លួនឯង។ ការប្រើប្រាស់ល្បិចកលការទូតដែលខ្វះភាពស្មោះត្រង់ និងការខកខានមិនបានដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងស្រុក មិនត្រឹមតែធ្វើឱ្យថៃបាត់បង់ទំងន់ការទូតនៅលើឆាកអន្តរជាតិនោះទេ ប៉ុន្តែវាកំពុងតែរុញច្រានឱ្យរដ្ឋាភិបាលលោក អានុទិន ធ្លាក់ចូលទៅក្នុងវិបត្តិជំនឿចិត្ត និងប្រឈមនឹងការបាត់បង់អំណាចថែមទៀតផង៕
Home ព័ត៌មានអន្តរជាតិ អ្នកជំនាញ និងសមាជិកសភាថៃ ព្រមា.នពីគោលនយោបាយខ្វះមនុស្សធម៌របស់រដ្ឋាភិបាល អនុទីន









