បន្ទាប់ពី វណ្ណដា ចេញបទថ្មីប្រធានបទទាក់ទងនឹង ឡូរីន ក៏លេចចេញមកនៅលើបណ្តាញសង្គមទោះបីជាការបែងបាក់នេះបន្សល់ទុកនូវស្លាកស្នាមឈឺចាប់យ៉ាងណាក៏ដោយ។ ការឈឺចាប់ដែលមនុស្សជាច្រើនមិនបានដឹង ឡូរីន បានចោ.ទសួរថាឈឺចាប់យ៉ាងមិចឱ្យមើលមកឃើញថា «ឈឺ» ហើយការមើលងាយដោយសារនាងមិនមែនជា Artist ឬ?

នៅយប់ថ្ងៃទី១១ ខែសីហា ឡូរីន បានចែករំលែកខ្លឹមសារមួយអមដោយការរៀបរាប់ពីជម្រៅចិត្តរបស់ខ្លួនរងការឈឺចាប់ហើយកំពុងព្យាបាលចិត្តខ្លួនឯងនិងកសាងជីវិតឡើងវិញ។ ក្នុងការចែករំលែកនោះ ឡូរីន បានសរសេរថា «ខ្ញុំមិនស្រែកប្រាប់ពីការឈឺចាប់របស់ខ្ញុំទេ ហើយខ្ញុំក៏មិនផ្សព្វផ្សាយការស្អប់ខ្ពើមដែរ។ ខ្ញុំគ្រាន់តែកំពុងព្យាយាមកែប្រែ និងជួសជុលខ្លួនឯង។ ខ្ញុំធ្លាប់ឆ្លងកាត់រឿងអាក្រក់ៗជាច្រើន ហើយនិយាយតាមត្រង់ វាពិតជាឈឺចាប់ណាស់ដែលមនុស្សមួយចំនួនធ្វើឱ្យរឿងមិនល្អជាច្រើន ក្លាយជារឿងធម្មតា។ គ្មាននរណាម្នាក់ដឹងទេថា នៅពេលដែលមនុស្សម្នាក់ឈឺចាប់ដល់បំផុត ពួកគេកំពុងតស៊ូរស់រានមានជីវិតដោយខ្លួនឯងយ៉ាងដូចម្តេច»។

ឡូរីន បន្តទៀតថា «កាន់តែលាងខ្លួនឯងកាន់តែប្រលាក់,ធ្វើអីរក្សាកិត្តិយស ខ្លួនឯងនិងមនុស្សជុំវិញខ្លួន មានគ្រប់មតិតាំងពីខ្ញុំនៅ វ័យ១៨-១៩មកដល់អីឡូវ គិតថាគ្រប់គ្រាន់ហើយ ពេលខ្លះ ដោយសារតែគេអត់ចូលចិត្តយើងទោះយើងឆ្លងកាត់រឿង មិនគប្បីក៏គេមើលងាយ មើលរំលង ពេលខ្លះគិតថា អយុត្តិធម៌ម៉េស តែហេតុតែមិនចេះរអ៊ូ មិនចង់បានការ អាណិត ក្រឡេកមើលខ្លួនឯងថារឿងតូចធំតែព្យាយាមប្រាប់ថាខ្លួនឯងថាអត់អីៗ ជម្រៅចិត្តគ្មានអ្នកដឹងទេ ក្មេងស្រី ប៉ុន្មាននាក់ដែលធ្វើរឿងនេះបាន សំខាន់សរសើរខ្លួនឯងអត់ឆ្កួត។ ការឈឺចាប់ខ្ញុំត្រូវបានគេវាស់វែង ដោយសារអីទៅ..? មើលងាយដោយសារអីទៅ ខ្ញុំមិនមែនartistមែន? ឈឺចាប់ ត្រូវធ្វើមិចឱ្យទំនងមើលមកឈឺមែនខ្ញុំស្អប់dramaស្អប់ខ្លាំងការបកស្រាយព្រោះគិតថាថីបាន ត្រូវពន្យល់គេដើម្បីឱ្យអ្នកផ្សេង accept យើង? រឿងពិតគ្មាន អ្នកដឹងខ្ញុំឈប់និយាយអីហើយមានអារម្មណ៍ថានិយាយចឹងទៅវា មិនមែនអីដែលគួរឱ្យគេឃើញ ខ្ញុំថ្លង់អ្នកដែលខ្វាក់ចិត្តណាស់»។
សំណេររបស់ ឡូរីន ដែលបង្ហាញថានាងឈឺចាប់ប៉ុន្តែមិនចេះត្អូញត្អែរឱ្យគេអាណិតនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការយល់ចិត្តចំពោះនាងពីព្រោះកន្លងមក ឡូរីន រួមរឹតដោយមតិអវិជ្ជមានជាច្រើនមិនថានាងធ្វើអ្វីក៏ដោយ។ យ៉ាងណាមិញ បន្ទាប់ពីបង្ហាញអារម្មណ៍ខាងលើនេះហើយមិនយូរប៉ុន្មាន ឡូរីន ក៏សម្រេចចិត្តលុបការបង្ហោះនោះផងដែរ៕










