Home តារាជាតិ ឡូរីន បញ្ចេញសំណេរមួយខណៈអ្នកគាំទ្រលើកចិត្ត

ឡូរីន បញ្ចេញសំណេរមួយខណៈអ្នកគាំទ្រលើកចិត្ត

104
0

ឡូរីន បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលើកទឹកចិត្តរួមទាំងការពារបន្ទាប់ពីឆ្លងកាត់ការរិះគន់រាប់មិនអស់ចាំតាំងពីផ្តើមស្នេហារហូតដល់បញ្ចប់ស្នេហានៅតែប្រឈមនឹងការវាយប្រហារ។ ជាមួយគ្នានេះ ឡូរីន បានបញ្ចេញសារមួយធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាច្រើនស្របពេលអតីតដៃគូបានទម្លាក់បទបង្ហាញពីការឈឺចាប់របស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjdWAqPD9WTY_S8bNSWLdjNFZJ-I9Soz6G38U5pm7OTRmFf04eOfb26N9TPb8wvHY2-8qoO2TQNUn7Sm6bCnuV0gH_s5igihDNJDXDc7x_bNdBDALOZO_db7qlnv2faH0Uwr9UbhJJnzxAcumB1BNGesm1D05Sxyc-XEh3FED_hy_5Gi5OBsce8frezrI/s1889/image_2026-08-11_14-32-45%20(2).png
នៅថ្ងៃទី១១ ខែសីហា ឡូរីន បានបង្ហោះខ្លឹមសារមួយជាភាសាអង់គ្លេសដែលចង់ឆ្លុះបញ្ចាំងពីជីវិតនិងការរស់នៅក្នុងពេលខ្លះរឿងតូចក្លាយជារឿងធំដោយសារតែកិត្តិនាមរបស់ខ្លួន។ ស្រីស្អាត ឡូរីន បានបង្ហាញថា «ជីវិតកំពុងបង្រៀននាងថាមនុស្សអាចនាំមកទាំងសុភមង្គល និងភាពវឹកវរ ប៉ុន្តែការមានកេរ្តិ៍ឈ្មោះល្បីមិនមានន័យថាអ្វីៗដែលអ្នកធ្វើសុទ្ធតែត្រឹមត្រូវនោះទេ។ មនុស្សខ្លះនឹងរង់ចាំមើលការធ្លាក់ចុះរបស់អ្នក ខណៈអ្នកខ្លះទៀតនៅក្បែរអ្នក គ្រាន់តែដើម្បីឆ្លៀតយកប្រយោជន៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxifkqz7KS5T0XE1BtjuYR_tJ4QkwElEkiCRH7SoGKtMuKBSwVEOD5SLPn4akijYodYZDK923fY_RDC2Z66B16WyhjXP_lEKEVYGm64G-98dMkjr9S_6-hdkXv-8p8uLzguyha3ZMD0R5odJQaHYENKu3vx5Gst2yCt2N0dLYrX39SDb-24WYY-H6pXrs/s2048/image_2026-08-11_14-32-46.png

ឡូរីន បន្ថែមទៀតថា «ចូរដឹងថាខ្លួនអ្នកជានរណា លើសពីរូបភាពដែលអ្នកបង្ហាញទៅអ្នកដទៃ ហើយចងចាំថាអ្នកជានរណា នៅពេលគ្មាននរណាម្នាក់កំពុងមើល ឬកំពុងចាប់អារម្មណ៍លើអ្នក។ ចូរស្មោះត្រង់ជាមួយខ្លួនឯង និងជាមួយអ្នកដទៃ ហើយទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនឯង។ នៅពេលអ្នកស្ថិតក្រោមពន្លឺនៃការចាប់អារម្មណ៍ សូម្បីតែរឿងតូចតាចបំផុត ក៏អាចក្លាយជារឿងដ៏អស្ចារ្យបានដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbfTDB2qxHs68Ap2nuiD8lXIjQXZMhISW9fgASxmKT3ZFPuy9SdkY6iaik9jvBXx62E6_hEh2JtXoKwcUwg-v2cVu7_6IyzeYZ8XNrbeniE2etnqdJ1tGYN4csLZpyUUJE6WGs3EIJkHG6Ti6rd-t9hwVsA6r9mSBCIkAYkaTV7kIAQdPPP2MQt3lj74A/s2048/image_2026-08-11_14-32-48.pngអ្នកក៏មិនអាចវាស់វែងការឈឺចាប់របស់នរណាម្នាក់ តាមរយៈកម្រិតដែលពួកគេជ្រើសរើសបង្ហាញវាបានដែរ។ មនុស្សខ្លះលាក់ទុកការឈឺចាប់របស់ពួកគេយ៉ាងស្ងៀមស្ងាត់ រហូតដល់ថ្ងៃដែលពួកគេលែងអាចនិយាយអំពីវាបានទៀត។ នៅទីបំផុត វាមិនមែនជារឿងថា អ្នកណាឈឺចាប់ខ្លាំងជាងគេ នោះទេ ប៉ុន្តែជាការស្មោះត្រង់គ្រប់គ្រាន់ ដើម្បីយល់ពី ឫសគល់នៃមូលហេតុដែលបង្កឱ្យមានរឿងទាំងនោះតាំងពីដំបូង។ កេរ្តិ៍ឈ្មោះល្បីគឺល្អ ប៉ុន្តែកេរ្តិ៍ឈ្មោះល្បីប្រៀបដូចជាកាំភ្លើង។ កាលណាអ្នកឡើងខ្ពស់កាន់តែច្រើន អ្នកត្រូវប្រុងប្រយ័ត្នក្នុងការកាន់វាកាន់តែខ្លាំង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCzvTgzQXGkq1O6VXKnb9O1-0qnp3AJ8cEHVnr8w9IdR0a6dxqQ9aKrBNhrCmnVbN6OqCSRn0plP2Vnhg4zLxJEfj5n4wK2k-F0JRUtEtOF2017XvP4Q17Gup0AS7oPypBffPILqh-lqU7k59DXtFI2jEQy4TJDWUYfA0KhKPkmCx-sEYGdSc-Wh-wiAU/s2048/image_2026-08-11_09-40-19.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCzvTgzQXGkq1O6VXKnb9O1-0qnp3AJ8cEHVnr8w9IdR0a6dxqQ9aKrBNhrCmnVbN6OqCSRn0plP2Vnhg4zLxJEfj5n4wK2k-F0JRUtEtOF2017XvP4Q17Gup0AS7oPypBffPILqh-lqU7k59DXtFI2jEQy4TJDWUYfA0KhKPkmCx-sEYGdSc-Wh-wiAU/s2048/image_2026-08-11_09-40-19.png

ការលើកឡើងរបស់ ឡូរីន បានធ្វើឱ្យអ្នកគាំទ្របង្ហាញការយល់ចិត្តនិងលើកទឹកចិត្តនាងនិងជំរុញកុំឱ្យសាធារណជនមួយចំនួនបញ្ចេញមតិវែកញែកជុំវិញជីវិតឯកជនរបស់នាង និង វណ្ណដា ពីព្រោះនៅក្នុងទំនាក់ទំនងមានតែពួកគេប៉ុណ្ណោះដែលដឹងច្បាស់ជាងនរណាទាំងអស់។ យ៉ាងណាមិញ មតិមួយចំនួនបានបង្ហាញថា ឡូរីន គឺរងគ្រោះខ្លាំងជាងគេជាមនុស្សស្រីម្នាក់ដែលត្រូវគេរិះគន់តាំងពីដើមមកហើយគ្មាននរណាចេញមុខការពារនាងឡើយ៕