Home តារាជាតិ ជា វណ្ណារិទ្ធ ធ្វើឱ្យអ្នកគាំទ្រសរសើរក្រោយបញ្ចេញសកម្មភាពបែបនេះដាក់ភរិយា

ជា វណ្ណារិទ្ធ ធ្វើឱ្យអ្នកគាំទ្រសរសើរក្រោយបញ្ចេញសកម្មភាពបែបនេះដាក់ភរិយា

98
0

ពិធីករ ជា វណ្ណារិទ្ធ ទទួលបាននូវមតិសរសើរជាច្រើនបន្ទាប់ពីរង់ចាំប្រពន្ធបើកទ្វារឱ្យយូរយ៉ាងណាក៏ដោយ ក៏មិនខឹងសម្បារ។ អ្វីដែលធ្វើឱ្យអ្នកទស្សនារំភើបចិត្តភរិយារបស់លោកបញ្ជាក់ថា ១៦ឆ្នាំហើយបុរសម្នាក់នេះនៅតែមិនប្រែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrT6XKyF4foyw0Rl-9BUoUT4Uyo-kinmEZikdG9B1qyOgqrardQZ0wY5hzQrYpsZFa4iwxaBe80w2x8ujvd9pBuXbl9MUXxaQ9rOMtMQ1xPUMYwqAeA9_EpGbPmb9VL2cwhJu8fPrV9_gQdiigZTzMf08pVAiXdnUR3Jq6kzHEeOPWspSEddP1d96MXSA/s2048/image_2026-08-10_14-55-39.png

នៅយប់ថ្ងៃទី៨ ខែសីហា អ្នកនាង សុភាព ម៉ូល្យ៉ា ហៅ Bella ដែលទស្សនិកបានស្គាល់ថាជាភរិយារបស់ ពិធីករ ជា វណ្ណារិទ្ធ បានចែករំលែករឿងមួយទាក់ទងនឹងស្វាមីដែលរយៈពេល១៦ឆ្នាំហើយមិនប្រែ ខណៈប្រសិនជាខ្លួននាងជាអ្នកជួបប្រទះវិញប្រាកដជាខឹងប្តីខ្លាំងមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3PGvjz5IzmJysTmz4Olajw0QJkmGeUJuRyXzjJN5N86qoagBCun3b4yPWOor0HxA0-tn4jSx5KhNE8ZUbrQit8KiwDabVF9IPPZVVKcBXyyvvV2xxc-GblS5KGRlZXXhM2nJFTjmair6GbMYFDsnfngloqJGM9_8P3EcPGJkGpBVQjTnU_tR0xmHSmTo/s1280/photo_2026-08-10_14-21-56.jpg

ក្នុងការបង្ហោះនោះ ភរិយា ជា វណ្ណារិទ្ធ បានសរសេរថា «រាល់ដងទោះប្តីមានសោរឬអត់ក៏ខ្ញុំសួរ តែថ្ងៃនេះរវល់ក៏ភ្លេចសួរ ចៃដន្យទូរស័ព្ទ Silent ទាំងអស់ គាត់ឈរមុខផ្ទះចាំឡើងយូរ មានអារម្មណ៍ខុសខ្លាំង តែពេលបើកទ្វារភ្លាមគាត់ឡើងធម្មតាហើយនិយាយថាអត់អីទេ។ ខ្ញុំអត់ហ៊ានស្រមៃទេថាបើអ្នកចាំក្រៅផ្ទះគឺជាខ្ញុំ បែបខឹង ងរ ប្តីលួងមិនបាត់ទេ។ មនុស្សអីក៏ល្អយ៉ាងនេះ ១៦ឆ្នាំហើយមិនថាជីវិតជួបអ្វីខ្លះក៏ស៊ូជាមួយគ្នា Thank you so much ជា វណ្ណារិទ្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZQNr1zl_7lpPXdVypso_6ugpHGBV4i7FYVwJ2F97sPFmRRO7VS24ttFxTFL7h0HV4exBi5d4Zm9N9N3SRtynoSmEHKX0xSWF4-2d7IS2GUk3tNOmQvrDjy11RXMTaIAv_pQudj1V69W3-ZO1Sw_38_SQvzECRgaxw2FC_xRN1dl-NV6fkgE0GDY14fJg/s2048/image_2026-08-10_14-53-34%20(3).png

បន្ទាប់ពីទស្សនិកជនបានឃើញការបង្ហោះនេះមានមតិជាច្រើនបានសរសើរសកម្មភាពរបស់ ជា វណ្ណារិទ្ធ ថាជាប្តីល្អ និងប៉ាៗល្អ ដែលជាបុរសមួយរូបមានមនុស្សស្រីជាច្រើនចង់បានការស្រលាញ់មិនប្រែបែបនេះ។
ជាមួយគ្នានេះដែរ នៅពេលឃើញភរិយាសោកស្តាយពីកំហុស និងសរសើរខ្លួន ពិធីករ ជា វណ្ណារិទ្ធ បានបញ្ជាក់ថានៅពេលរង់ចាំប្រពន្ធបើកទ្វារឱ្យលោកក៏បានដើររកទិញមីញុំា ហើយញុំាជិតអស់ប្រពន្ធក៏បើកទ្វារឱ្យល្មម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqUjh_hsa4jC2ZsKw70nPRL_2wjYlDeUHrOZNtqjfUBPSvCCGx8yjeplTIVpAKeqxILYes3YZlg41_zG0Ro_ZoNKRkVjVaNU13K5McQXScwAA0R7w9Pk6BvcqXNNy9sfNy93VDK6XQY8LUE0UE5mpAKJwdGCaZSRASnVC_vZFW9m-uGXAeNHggbbmsBeY/s960/image_2026-08-10_14-37-01.png
សេចក្តីស្រលាញ់ចំពោះគ្រួសាររបស់ពិធីករល្បីឈ្មោះរូបនេះជារឿយៗតែងតែទទួលបាននូវការកោតសរសើរជាច្រើនពីទស្សនិកជន។ ជា វណ្ណារិទ្ធ និងភរិយា បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុស២នាក់ជាចំណងដៃនៃសេចក្តីស្នេហា៕