Home តារាជាតិ បទ «ព្រហ្មលិខិត»ឱក សុគន្ធកញ្ញា កែប្រែថ្មីក្រោយគ្រងស្បង់ចីពរខុសក្បួនខ្នាត

បទ «ព្រហ្មលិខិត»ឱក សុគន្ធកញ្ញា កែប្រែថ្មីក្រោយគ្រងស្បង់ចីពរខុសក្បួនខ្នាត

102
0

បទចម្រៀង «ព្រហ្មលិខិត» របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលដើរតួអង្គជា នាងនោ ទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជនប៉ុន្តែក៏មានចំណុចចម្រូងចម្រាសមួយទាក់ទងនឹងការគ្រងស្បង់ចីពររបស់តួអង្គ ទុំ ដែលសម្តែងដោយ ប៊ឺរី។ បន្ទាប់ពីរងនូវមតិប្រតិកម្មខាងផលិតកម្មរស្មីហង្សមាសបានសម្រេចចិត្តកែប្រែ MV ដោយបង្ហោះបទនេះឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_5Pm4kxl-o7ecctcmY49EhXct2inxUIofMlmNfAcuiez7EesGZ2bIKzAg_RhSgP5YEAqahrvTP-8o_2D__r4R0iJtu5CErdvatraWUoL5ZHMlqFheu2epWPApp0ZE6HhXv26FRjia-1M0vsRG14250_jt9QUUsmPnu76Ea-uRFjHLu6-oWkUQUny6m98/s2048/image_2026-08-03_15-19-45%20(2).png
នៅលើឆាណែលយូធូបរបស់ផលិតកម្មរស្មីហង្សមាសបទ «ព្រហ្មលិខិត» របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានប្តូរទៅជា private video ។ យ៉ាងណាបទចម្រៀងនេះនៅលើឆាណែលយូធូបរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានចេញផ្សាយឡើងវិញនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ដោយផ្លាស់ប្តូរការកាត់តមួយចំនួន។ មុននឹងបង្ហោះវីដេអូចម្រៀងឡើងវិញបទនេះមានអ្នកទស្សនាជាង៧០០ K ទៅហើយប៉ុន្តែក៏ត្រូវចាប់ផ្តើមម្តងទៀតបន្ទាប់ពីរងនូវមតិប្រតិកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM_Vxb0MaW6HzEgtv-JVl_PI7X5PxPLZgknCPBU7vLFyihzwbXRTUZECfBQfktmyt-fuMrWnUW_qsv-VqXba6fYc8Kh32ShAVGCq__ooxCUbLEUFTs2w9lXUZpV7wweHagaHQl47tPHJW2oP4rm35Du_uBHxRp4F6Zb5zbSNnhO2kSMpiVhCuklrw9orE/s2048/image_2026-08-03_15-19-40.png

គួរឱ្យដឹងថាបន្ទាប់ពីការចេញផ្សាយ MV «ព្រហ្មលិខិត» ចៅអធិការវត្តបឹងកុក ស្នើឱ្យកែតម្រូវចំណុចទាក់ទងនឹងការគ្រងស្បង់ចីពរខុសក្បួនខ្នាតឃ្លុំចីពរឈាងស្មាខាងស្តាំ។ លើសពីនេះទៅទៀត ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បានបញ្ចេញមតិប្រតិកម្មរបស់លោកទាក់ទងនឹងបញ្ហាការគ្រងចីពរនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKdbAyEEO8JiBt2Oj_J6XWX1y4ds4UasZjCeZIglgwC_RoTy4p1b6dqjjcq-bMHd9R4ik5TVNjMgqZhhItJN-x-AynxRaEb52ew8Au5rdCPhLgl_EIoIFs8rVgkof47arMAmeXbFXuJufuCia88h72EIF0D9nfIPzySQso1hjGmXmYlofuaPOpMbj_r9w/s1305/image_2026-08-03_15-19-48.png

មានការចង្អុលបង្ហាញថាតួអង្គដែលសម្តែងជាព្រះសង្ឃបានគ្រងចីពរទម្លាក់ស្មាខាងស្តាំ បើកស្មាខាងឆ្វេង» ដែលជាការដណ្តប់ចីពរខុសពីទម្លាប់ធម្មជាតិ និងក្បួនខ្នាត។ យោងតាមពុទ្ធវិន័យ និងប្រពៃណីព្រះពុទ្ធសាសនាការគ្រងចីពរទម្លាក់ស្មាត្រូវតែ«បើកស្មាខាងស្តាំ និងគ្របដណ្តប់ស្មាខាងឆ្វេង» ជាទម្លាប់ប្រើប្រាស់ក្នុងពិធីមង្គល ការសម្តែងការគោរព ឬពេលគង់នៅក្នុងវត្តអារាម។ ការគ្រងចីពរឃ្លុំត្រូវ «គ្របដណ្តប់ជិតស្មាទាំងសងខាង» ដែលជាទម្លាប់ប្រើប្រាស់ពេលនិមន្តចេញក្រៅវត្តអារាម៕