Home ព័ត៌មានអន្តរជាតិ ថៃកំពុងកៀរគរពលរដ្ឋទាំង ៧០លាននាក់ ​បើកយុទ្ធនាការ «បន្សាបព័ត៌មាន» អំពីស្ថានភាពព្រំដែន​

ថៃកំពុងកៀរគរពលរដ្ឋទាំង ៧០លាននាក់ ​បើកយុទ្ធនាការ «បន្សាបព័ត៌មាន» អំពីស្ថានភាពព្រំដែន​

140
0

បងប្អូនខ្មែរយើងសូមកុំបញ្ឈប់ការស៊ែរដើម្បីឲ្យពិភពលោកបានដឹងពីការពិតឲ្យសោះ! ពេលនេះមេទ័ពអាកាសឈ្លានពានថៃបានដឹកនាំឲ្យមានការបើកយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបន្សាប និងបិទបាំងរាល់ព័ត៌មានពិតស្តីពីទង្វើរំលោ.ភបំពាននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីពួកគេទាល់ច្រកក្រោមភស្តុតាងផ្ទាល់ដីរបស់អង្គការសហប្រជាជាតិ (UN) ដែលលាតត្រដាងរឿងពួកគេរុញច្រានជនភៀសសឹកខ្មែរជាង ២ម៉ឺននាក់ឱ្យបាត់បង់ទីលំនៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWD7IrCmRa-19DqSSqUCDJ_1eQ93smD_CG1B30GyjvbCBWPUNtsBqn2afNx75M4ZZN38ZDdPomSIpCwMfwubABlSlGJh9NulYaRGE7be8NsxTqcDn4_jdC2aT0dt-9Uncsmu1wHswSFvD4wNUKzWqkN8qxS6_cRxOBj_lWHzTN4sH7hiiHHYOf-FvTqnY/s960/photo_2026-08-03_15-10-37%20(2).jpg

យោងតាមខ្លឹមសាររបាយការណ៍ផ្លូវការដែលបានចុះផ្សាយនៅក្នុងប្រទេសថៃ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ នាយឧត្តមសេនីយ៍ឯក ប្រផាស សនចៃឌី (​Praphas Sornchaidee) ជំនួយការមេបញ្ជាការកងទ័ពអាកាស និងជានាយកមជ្ឈមណ្ឌលព័ត៌មានរួមថៃ-កម្ពុជា (JIC) បានប្រកាសបើកយុទ្ធនាការ «សង្រ្គាមព័ត៌មាន» យ៉ាងចំហ។ លោកបានជំរុញយ៉ាងទទូចឱ្យប្រជាពលរដ្ឋថៃប្រមាណ ៧០លាននាក់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមគ្នាចែករំលែកឯកសារឃោសនាដែលហៅថា «ក្រដាសស» ​ទៅកាន់សហគមន៍អន្តរជាតិ ដើម្បីច្រានចោលរបាយការណ៍របស់ប្រធានរាយការណ៍ពិសេស UN លោក ថម អ៊ែនឌ្រូ (Tom Andrews) ដែលបានរកឃើញទង្វើឈ្លានពានរបស់ទាហានថៃ។ មិនតែប៉ុណ្ណោះ យោធាថៃបានលេងល្បិចបង្វែរដាន ដោយចងក្រងរបាយការណ៍ចោទប្រកាន់កម្ពុជាវិញ រឿងបណ្តាញឆបោកអនឡាញ នៅតំបន់ច្រកជាំ ដើម្បីបិទបាំងកំហុស និងបន្លំភ្នែកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvDMjfXmG422e02xpMDXwoFjOChp1rzbwqc23zXQouOFCtmEZdjeD6yEX_iWtOQcW3YJefyhF9xWTuo2HK-PqroqZgTIUoy2mADzUlEm4dfDgZRwc8x3jA8713taG5zn8tRRlx3RWARNeSR-zqclPhc8yKSYwKNMmbBFZ12-Eild_7sU2iu089xNr5AWk/s1280/photo_2026-08-03_15-10-37%20(3).jpg
 
ប្រឈមមុខនឹងការរៀបចំល្បិចកលខូចរបស់ភាគីថៃ សាធារណជន និងអ្នកស្នេហាជាតិកម្ពុជាបានផ្ទុះការអំពាវនាវយ៉ាងក្តៅគគុកដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប កុំរក្សាភាពស្ងៀមស្ងាត់ ឬព្រងើយកន្តើយមិនតបតចំពោះយុទ្ធនាការបំភ្លៃការពិតនេះឡើយ។ មហាជនបានសង្កត់ធ្ងន់ថា បើភាគីថៃហ៊ានកៀរគរមនុស្សរាប់សិបលាននាក់មកវាយប្រហារព័ត៌មានដល់ថ្នាក់នេះ យើងជាកូនខ្មែរត្រូវតែរួមគ្នាបំបុកល្បិចកលខូចរបស់ពួកគេឱ្យដាច់ផ្ងា ដោយប្រើប្រាស់ភស្តុតាងពិត រូបភាពជាក់ស្តែង និងរបាយការណ៍ផ្លូវការរបស់ UN បង្ហោះទៅកាន់ឆាកអន្តរជាតិ ដើម្បីបង្ហាញថា ទាហានថៃពិតជាបានរំលោភច្បាប់អន្តរជាតិ ចូលមកកាន់កាប់ភូមិករខ្មែរខុសច្បាប់ និងដើម្បីលាតត្រដាងរឿងអាស្រូវអសន្តិសុខ ចាប់ជំរិតទេសចរ និងអំពើឃាតកម្មលើជនជាតិរុស្ស៊ី ២នាក់បងប្អូន ដែលកំពុងតែផ្ទុះឡើងនៅក្នុងទឹកដីថៃខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmfJOi-gNSdyRf9D4adidcqIixtzavJDSi9x3j9XfDCgmF-4AbzD_nn5AV8M370lQYhqlWGBucjd8D0Xr6V-4BDQN-GlvI8QbNV4AyvuNmYyTNoLTtq5TMHjjtA_wKtVlovlh3LERxg3bWNU3Ai_bwFSTeTQeU9PjriGp3juI2egFJh24TACckYGSInIE/s850/photo_2026-08-03_15-10-37.jpg
យុទ្ធនាការបន្សាបព័ត៌មានរបស់មេទ័ពអាកាសថៃ នឹងត្រូវរលាយរលត់ទៅវិញ ប្រសិនបើសំឡេងសាមគ្គីភាពរបស់ប្រជាពលរដ្ឋកម្ពុជាក្រោកឈរឡើងតបតដោយការពិត និងយុត្តិធម៌។ សង្រ្គាមឌីជីថលឆ្លងដែនមួយនេះ គឺជាសមរភូមិការពារសច្ចធម៌ ហើយការរួមគ្នាលាតត្រដាងល្បិចកលពុតត្បុតរបស់ភាគីបង្កជម្លោះ មិនត្រឹមតែជាការការពារអធិបតេយ្យភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូលផងដែរ៕