Home ព័ត៌មានជាតិ ពីគ្រោះក្លាយជាឱកាស! ករណីនារីជនជាតិសិង្ហបុរីមកកម្ពុជាគេចពីបញ្ហាគ្រួសារ កំពុងនាំកម្ពុជាឲ្យល្បីក្នុងន័យវិជ្ជមាន

ពីគ្រោះក្លាយជាឱកាស! ករណីនារីជនជាតិសិង្ហបុរីមកកម្ពុជាគេចពីបញ្ហាគ្រួសារ កំពុងនាំកម្ពុជាឲ្យល្បីក្នុងន័យវិជ្ជមាន

114
0

ពីការបាត់ខ្លួនដែលសង្ស័យថាជាអំពើចាប់ជំ.រិត ករណីយុវតីជនជាតិសិង្ហបុរី វ័យ ២០ ឆ្នាំ ត្រូវបានលាតត្រដាងថា ជាការធ្វើដំណើរមកកម្ពុជាដោយខ្លួនឯង ដើម្បីគេចចេញពីវិបត្តិគ្រួសារ ដែលការណ៍នេះបានឆ្លុះបញ្ចាំងថា ពេលជីវិតជួបបញ្ហាស្មុគស្មាញ ប្រទេសកម្ពុជានឹងជួយព្យាបាលផ្លូវចិត្ត ឬដូចឃ្លាភាសាអង់គ្លេសដែលគេនិយាយថា «When life hurt, Cambodia heals» ។ នេះជាការប្រែប្រួលមុំព័ត៌មានដ៏អស្ចារ្យ ពីការព្រួយបារម្ភរឿងអសន្តិសុខ មកជាការផ្សព្វផ្សាយបែបវិជ្ជមានពីសន្តិភាព​ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាទៅកាន់ពិភពលោក!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1hkYxybm0RQU2n8AFFCbMITuIKPI45aa0fx9WhBOotXWfAxAECHh8qFYqjmodt2ulfWx7DyZCu49IgW6LHtRqCnKNZSmFGh9gvQL6MP9ZbYjXVRg0BitrfkW3Vynp6vHKx2rD9KKT9Lmz0aG8fSl8TzNtLMDyl9R8ftej5-z2EXRlFmN596kN-ZDV9H4/s1280/photo_2026-08-03_13-42-18%20(2).jpg
យោងតាមការចុះផ្សាយផ្លូវការរបស់សារព័ត៌មានក្នុងប្រទេសសិង្ហបុរី បងប្រុសបង្កើតរបស់យុវតីខាងលើ គឺលោក Syafiq Siregar បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដើម្បីសុំទោសជាសាធារណៈ ចំពោះរឿងរ៉ាវចម្រូងចម្រាស់ និងការចុះផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គម ជុំវិញករណីប្អូនស្រីរបស់លោកឈ្មោះ SITI AISHAH SIREGAR BINTE SAHAT SIREGAR (ហៅ EVE) ដែលបានធ្វើការបាត់ខ្លួននៅក្នុងប្រទេសកម្ពុជានាពេលកន្លងទៅ។ នៅក្នុងលិខិតបំភ្លឺនោះ ភាគីក្រុមគ្រួសារបានអះអាងដាច់អហង្ការថា ការបាត់ខ្លួនរបស់យុវតី EVE គឺមិនមានការពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស ឬបទល្មើសចាប់ជំរិតណាមួយនៅក្នុងប្រទេសកម្ពុជានោះឡើយ ប៉ុន្តែវាជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់នាងក្នុងការធ្វើដំណើរមកទីនេះដើម្បីសម្រាកព្យាបាលចិត្តសាស្ត្រ និងស្វែងរកភាពស្ងប់ស្ងាត់តែប៉ុណ្ណោះ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-6i0108Ae2Tv2ctoTVsV1eSRIUY3tDNV_kKsVvf8HfS36HBuEOXSABMRCRiJ_hnjbqAbsGvq4_diMykoTgRG-9JHOMeAOYj1RsKF65KkB4XP2mNB_0xrwNOfBgTnJn1veV2NZTv1LPKSHmIV0kXUNrxVpj0wTCxOrN75qmRVG-KQPLCuclmAUd6YS-A8/s1000/photo_2026-08-03_13-42-17.jpg
បច្ចុប្បន្ន យុវតីឈ្មោះ EVE ត្រូវបានអាជ្ញាធរកម្ពុជាជួយសម្របសម្រួល និងបានត្រឡប់ទៅដល់ប្រទេសសិង្ហបុរីវិញដោយសុវត្ថិភាពដើម្បីជួបជុំក្រុមគ្រួសារហើយ​។ លោក Syafiq Siregar ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរកម្ពុជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការស្វែងរក និងការពារសុវត្ថិភាពជូនប្អូនស្រីរបស់លោកយ៉ាងដិតដល់។ ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនេះបានប្រែក្លាយជាផ្ទាំងទស្សនីយភាពវិជ្ជមានមួយ ក្នុងការបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាគឺជាព្រះរាជាណាចក្រដ៏សុខសាន្ត ដែនដីសុវត្ថិភាព និងជាជម្រកដ៏កក់ក្តៅសម្រាប់មនុស្សគ្រប់រូបដែលចង់មកព្យាបាលរបួសផ្លូវចិត្ត និងបន្ធូរអារម្មណ៍តានតឹងពីសម្ពាធជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUAMWLAvZn2EkRElOvvzOV33cu9JHgxva7U29GU8EKPfubR09Noy1csH8kMDjvPmP2zsTSBYB_iWABvxQVvnVgXveihmTkxxSq3LkDp2AJUZISZRqUFp_KCjIPCDZo5HVztue7aC-hFZyAhdhoIJYqlaYKhY11c2Nu1_SEEhQeOJmXeJ8DJL5SwdySLm4/s747/photo_2026-08-03_13-42-17%20(2).jpg

តាមរយៈសេចក្តីបំភ្លឺ និងការសុំទោសជាផ្លូវការរបស់ក្រុមគ្រួសារជនជាតិសិង្ហបុរីនៅថ្ងៃនេះ គឺជាសក្ខីភាពមួយដ៏រឹងមាំក្នុងការវាយបករាល់ព័ត៌មានលាបពណ៌ និងបំផ្លើសទាំងឡាយដែលព្យាយភ្នែកបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ វាក៏ជាការបញ្ជាក់កាន់តែច្បាស់ថា កម្ពុជាមិនត្រឹមតែជាគោលដៅទេសចរណ៍វប្បធម៌ដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា «ឱសថទិព្វ» សម្រាប់ផ្តល់នូវសន្តិភាពផ្លូវចិត្តដល់ភ្ញៀវបរទេសគ្រប់រូប ស្របតាមទស្សនទាន «When life hurts, Cambodia heals» យ៉ាងពិតប្រាកដ៕