Home តារាអន្តរជាតិ ឈុតតំណាងជាតិពណ៌សរបស់ ហុក សារិតុលា បង្កប់អត្ថន័យជ្រាលជ្រៅ

ឈុតតំណាងជាតិពណ៌សរបស់ ហុក សារិតុលា បង្កប់អត្ថន័យជ្រាលជ្រៅ

110
0

ហុក សារិតុលា Miss Supranational Cambodia 2026 បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកតាមដានវិស័យបវរកញ្ញាបន្ទាប់ពីបង្ហាញឈុតតំណាងជាតិជាពណ៌សរបស់ខ្លួន។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតគឺថាឈុតនេះគឺបង្កប់អត្ថន័យជ្រាលជ្រៅក្នុងពេលដែលមានជម្លោះនៅព្រំដែនគឺឈុតដែលបញ្ជាក់ពីការចង់បានសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijYOdNfkhhpYVMhbw7Ul6Ob3XfT3UKwZ22RyR_X723d6h_YCkpJRNq0fwgeXgGWrjEKt-qS-_z60x3X3NBUIAUfsKZwIkdky1P60suNrkZXw5XTsln7A0ZUMUJtu6eVBw1ww1vVb7k7-aHDjG6ixHKl1Qsu-6sw1LvRyJL0gqzO3ddkESz_2PykkfOVKI/s1440/image_2026-07-30_14-17-58.png
កម្មវិធី Miss Supranational ២០២៦ នៅលើទឹកដីប៉ូឡូញបានឈានចូលដល់វគ្គប្រកួតឈុតតំណាងជាតិហើយបន្ទាប់ពីប្រកួតវគ្គបឋម។ អ្នកតំណាងកម្ពុជាគឺ ហុក សារិតុលា បានជ្រើសយកឈុតដែលមានឈ្មោះថា «បក្សីនៃសន្តិភាព» ទៅប្រកួតក្រោយការច្នៃឈុតរបស់ ស្ករគ្រាប់។ ឈុត «បក្សីនៃសន្តិភាព» បង្ហាញពីបក្សីដែលត្រូវការសេរីភាព តំណាងឱ្យមនុស្សទូរទាំងពិភពលោក រួមជាមួយប្រទេសជាតិរបស់ខ្លួនត្រូវការសុខសន្តិភាព។
ឈុតនេះទៀតសោតត្រូវបានបំផុសគំនិតដោយសត្វព្រាប ដែលជានិមិត្តរូបសកលនៃសេរីភាព និងសន្តិភាព តំណាងឱ្យក្តីសង្ឃឹមរួមរបស់មនុស្សជុំវិញពិភពលោក។ ដូចជាសត្វស្លាបទាំងអស់ត្រូវបានបង្កើតឡើងដើម្បីហោះហើរដោយសេរី មនុស្សគ្រប់រូបសមនឹងរស់នៅដោយសេចក្តីថ្លៃថ្នូរ ភាពសុខដុមរមនា និងសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7PXckbEU8juo6pv4v1Wi-rRPtLGtAinSVunPNpOxMgeGlSI-iSFOQh8lk5BVpS-jEGUpD5_AKl3KBA_NZ_DKlT_zykUEKOzvX5PSAXpX0R6D9nUsANF-cLaYa_OfWhAPPgbRHhHF__MbXiBnPFH2AXqCwoOCXkyVIuP3APAk_YnRGacnmIVvyEnKuQ_w/s1440/image_2026-07-30_14-17-59.png

ឈុតតំណាងជាតិរបស់ ហុក សារិតុលា ប្រកួតនៅលើឆាកអន្តរជាតិនេះទទួលបាននូវមតិវិជ្ជមានពីពលរដ្ឋខ្មែរជាពិសេសគឺអត្ថន័យរបស់ឈុតនេះចង់បង្ហាញពីប្រទេសកម្ពុជាត្រូវការសន្តិភាពក្រោយពីរងការឈ្លានពានពីប្រទេសជិតខាង។ មតិខ្លះទៀតគឺបានសរសើរទៅកាន់ តុលា ដែលដើរបង្ហាញឈុតតំណាងជាតិនេះបានល្អប្រកបដោយទំនុកចិត្ត ភាពច្បាស់លាស់នៅក្នុងការប្រកួត។ ទស្សនិកជនក៏សង្ឃឹមថា ហុក សារិតុលា អាចនឹងបើកទ្វារកម្ពុជាឈានចូល TOP នៅក្នុងការប្រកួតនេះបន្ទាប់ពី អ៊ិន លក្ខិណា , លីវ ជីលី និង ឈុំ ចាន់ដារ៉ា រងនូវការបរាជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhldWnNx6vySf0iiWriHu6auk3PdQud2_ue7W6VPtIiMsBi94uN899zdrIjhEPI0_e7PoGWG2kzCxa48e2ZSOcdBg-pQmQ6p8FK8dRuM_O5dIPlpolJJBm3ijkiampj8SyoHl6ezQ4q5pwJg4IohLPxTWkQiIxhw-lYP9ZwlB6lcpCXMqBUMzFdlYA75BI/s2048/image_2026-07-30_14-17-59%20(2).png

គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Supranational 2026 នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា នេះបន្ទាប់ពីការប្រកួតតាំងពីថ្ងៃទី១៣ ខែកក្កដា៕