គាំទ្រទេបើប្រទេសយើងចេញច្បាប់បែបនេះដែរ? រដ្ឋសភារបស់មីយ៉ាន់ម៉ា ទើបតែសម្រេចដាក់ចេញនូវសេចក្ដីព្រាងច្បាប់ថ្មីដ៏កា.ចសា.ហាវមួយ ដោយបើកផ្លូវផ្ដន្ទាទោសរហូតដល់ «ប្រ.ហារជីវិត» ទៅលើមេខ្លោងបណ្ដាញឆបោ.កអនឡាញណា ដែលហ៊ានប្រើអំពើហិ.ង្សា និងធ្វើទា.រុណក.ម្មកាត់ផ្ដា.ច់ជីវិតជនរងគ្រោះនៅក្នុងសម្បុកស្កេម។ សារនយោបាយ និងចំណាត់ការព្រហ្មទណ្ឌដ៏តឹងរ៉ឹងនេះ កំពុងតែអង្រួនចិត្តមហាជនទូទាំងតំបន់អាស៊ីអាគ្នេយ៍ ឱ្យងាកមកមើលការប្ដេជ្ញាចិត្តកម្ទេចអាណាចក្រឧក្រិដ្ឋកម្មឌីជីថលឆ្លងដែនរបស់មីយ៉ាន់ម៉ា។

យោងតាមការចុះផ្សាយផ្អែកលើការប្រកាសរបស់ប្រធានរដ្ឋសភារបស់មីយ៉ាន់ម៉ា លោក Aung Lin Dwe រដ្ឋសភាជាតិបានអនុម័ត «សេចក្តីព្រាងច្បាប់ប្រឆាំងការបោកប្រាស់តាមអនឡាញ» ដ៏ម៉ឺងម៉ាត់បំផុតមិនធ្លាប់មាន។ ច្បាប់ថ្មីនេះបានកំណត់ទោសទូទៅចាប់ពីជាប់ពន្ធនាគារ ១០ ឆ្នាំ រហូតដល់អស់មួយជីវិត សម្រាប់ជនណាដែលឃុបឃិត បង្ខិតបង្ខំ ឬប្រើប្រាស់អំពើហិង្សាលើជនរងគ្រោះឱ្យធ្វើការក្នុងមជ្ឈមណ្ឌលឆបោក (Scam Centres)។ ប៉ុន្តែទម្ងន់ទោសនឹងត្រូវហក់ឡើងដល់កម្រិតអតិបរមា គឺការប្រហារជីវិតដាច់ខាត ប្រសិនបើការបង្ខាំងខុសច្បាប់ និងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនៅក្នុងសម្បុកស្កេមនោះ បណ្តាលឱ្យជនរងគ្រោះត្រូវបាត់បង់ជីវិត។
.jpg)
ជាមួយគ្នានេះដែរ វិធានការច្បាប់ដំបូងបង្អស់ក្រោមការដឹកនាំរបស់លោក មីន អ៊ុងឡាំង នេះ ក៏បានដាក់ការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរទៅលើឧក្រិដ្ឋកម្មហិរញ្ញវត្ថុទំនើបផងដែរ ដោយជនណាដែលមានតួនាទីគ្រប់គ្រង ឬពាក់ព័ន្ធនឹងការបោកប្រាស់តាមរយៈការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ត្រូវប្រឈមមុខនឹងទោសជាប់គុកអស់មួយជីវិតដូចគ្នា។ ការងើបឡើងអនុម័តច្បាប់ដ៏កាចសាហាវនេះ ធ្វើឡើងខណៈដែលប្រទេសមីយ៉ាន់ម៉ាកំពុងរងសម្ពាធខ្លាំង និងក្លាយជាទីតាំងដ៏ធំមួយនៃការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មស្កេមអនឡាញខុសច្បាប់ ដោយមានជនរងគ្រោះស្លូតត្រង់មកពីជាង ៥០ ប្រទេសជុំវិញពិភពលោក ត្រូវធ្លាក់ចូលក្នុងអន្ទាក់អយុត្តិធម៌មួយនេះ។
.jpg)
ការប្រកាសត្រៀមដាក់ចេញច្បាប់ផ្ដន្ទាទោសប្រហារជីវិតរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅក្នុងថ្ងៃនេះ គឺជាការបោះជំហានមួយដ៏មានឥទ្ធិពល ក្នុងការបង្ក្រាបបណ្ដាញម៉ាហ្វៀស្កេមឆ្លងដែន។ ទោះបីជាមានការចោទសួរពីមហាជនជុំវិញប្រសិទ្ធភាពជាក់ស្ដែងនៃការអនុវត្តច្បាប់នេះក៏ដោយ ប៉ុន្តែវាបានក្លាយជាគំរូគតិយុត្តិដ៏រឹងមាំមួយ ក្នុងការជួយសង្គ្រោះជនរងគ្រោះអន្តរជាតិ និងដាស់តឿនដល់បណ្ដាប្រទេសជិតខាង ឱ្យបង្កើនវិធានការច្បាប់ឱ្យកាន់តែធ្ងន់ធ្ងរ ដើម្បីលុបបំបាត់សម្បុកឆបោកអនឡាញឱ្យអស់ពីតំបន់។









