Home ព័ត៌មានអន្តរជាតិ ក្ដៅចិត្តរឿងអាមេរិកដាក់ពន្ធខ្ពស់ជាងកម្ពុជា អនុទីន បញ្ជាឲ្យរដ្ឋមន្ត្រីពាណិជ្ជកម្មទៅចរចាជាមួយអាមេរិកម្ដងទៀត

ក្ដៅចិត្តរឿងអាមេរិកដាក់ពន្ធខ្ពស់ជាងកម្ពុជា អនុទីន បញ្ជាឲ្យរដ្ឋមន្ត្រីពាណិជ្ជកម្មទៅចរចាជាមួយអាមេរិកម្ដងទៀត

107
0

អង្គុយលែងស្ងៀមហើយក្រោយចា.ញ់ប្រៀបពន្ធគយកម្ពុជា! នាយករដ្ឋមន្រ្តីថៃបានបញ្ជារឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចេញមុខដោះស្រាយវិបត្តិពន្ធគយ ១២.៥ ភាគរយ យ៉ាងតក់ក្រហល់បំផុត ដើម្បីប្រញាប់ធ្វើដំណើរទៅចរចាជាមួយសហរដ្ឋអាមេរិកឡើងវិញ និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន កុំឱ្យបន្តចាញ់ប្រៀបអត្រាពន្ធទាបរបស់ប្រទេសកម្ពុជាតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8maLzBSaNdcLWTtjG42IXSwWNKRpN-rqyYhX9f5K8-uvrtsav6qjjj7-eyztT4sJzEKbP2GS6JmHAQ2blz64XaSyjHp7cTrKLgO4Bm3xFhErxFFi1UzUqYxWpOjdrObypjFkqexLluE6NX-0rVwm3KtuRd6UoqGJ6vUOlqnR9FII8XU3KXF76x4XXLfs/s1280/758520276_1036204579399379_3935120177331111718_n.jpg
យោងតាមការចុះផ្សាយផ្អែកលើប្រភពពីសារព័ត៌មាន The Nation ប្រទេសថៃកំពុងរងសម្ពាធពាណិជ្ជកម្មដ៏ធ្ងន់ធ្ងរ ក្រោយការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសដាក់សម្ពាធពន្ធគយថ្មីក្នុងអត្រា ១២.៥ ភាគរយ ក្រោមការស៊ើបអង្កេតតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មអាមេរិក ជុំវិញក្តីបារម្ភរឿង «កម្លាំងពលកម្មដោយបង្ខំ» និង «ការផលិតលើសកម្រិត»។ វិធានការដំឡើងពន្ធដ៏ខ្ពស់នេះ ត្រូវបានគេមើលឃើញថាជាការវាយប្រហារចំសេដ្ឋកិច្ចនាំចេញរបស់ថៃ ស្របពេលដែលប្រទេសជិតខាងដូចជាកម្ពុជា ទទួលបានលក្ខខណ្ឌពន្ធគយទាបជាង ដែលជាហេតុធ្វើឱ្យលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈកូល ក្ដៅក្រហាយ និងបញ្ជាដាច់ខាតមិនឱ្យស្ថាប័នរដ្ឋណាមួយមើលស្រាលស្ថានការណ៍នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje4qQZngHRUd0YMTuPO3oPUnilcaukwrRHKpEzLAD45owUNmv72xlK1hlTYW2xXXj2ifB2zaQFWUkPWAR0xZAbPtK27Wv_iB14DHdR5cCHpnBQ3Jj82JeXFtGOrEgy5g14NvlHxLy8LLu-XDLf6R13CuYIhyf1M0BXw6AyTWykBQofljas58jKaLRBgPg/s1463/758573458_27826919713641984_3920394155503442333_n.jpg

ដើម្បីឆ្លើយតបនឹងការមិនសុខចិត្តផ្នែកសេដ្ឋកិច្ចនេះ ថៃបានដាក់ចេញនូវយុទ្ធសាស្ត្រពីរទិសដៅស្របគ្នាយំាងដុតដៃដុតជើង។ ទីមួយ គឺការបង្ខំឱ្យក្រសួងការងារដំឡើងប្រព័ន្ធត្រួតពិនិត្យ និងតាមដានខ្សែសង្វាក់ផ្គត់ផ្គង់ (Traceability System) ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាថាទំនិញនាំចេញទាំងអស់ស្អាតស្អំ និងមិនមានការពាក់ព័ន្ធនឹងពលកម្មខុសច្បាប់។ ទីពីរ គឺការរុញរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឱ្យធ្វើដំណើរទៅបើកកិច្ចចរចាជាមួយភាគីអាមេរិកសារជាថ្មីជាបន្ទាន់ ដោយយកប្រព័ន្ធគ្រប់គ្រងពលកម្មថ្មីនេះធ្វើជាអាវុធការទូត ដើម្បីបញ្ចុះបញ្ចូលឱ្យវ៉ាស៊ីនតោនព្រមទម្លាក់ចោល ឬបន្ធូរបន្ថយរបាំងពន្ធគយ ១២.៥ ភាគរយនេះវិញ ក្នុងបំណងស្ដារមុខមាត់ និងការពារខ្សែសង្វាក់នាំចេញរបស់ថៃកុំឱ្យចាញ់ប្រៀបប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimKlnlkO9ZKJAmLlMXfXz0oYW5lfpEQqqBvLpsX1_uXco7-JhtnkkDntYus_SNuJHEHb5F8ZXykrQBKR1Q3mOn_uS15wtG9jRSMNVTJiJGMY-tpFfAH5zt8-jTgQb6basNKQEl9gYnqc0HExtoPJ9au7acei1Irqq_QpoVRzuGT6f9NjEwkkUIJ9WzyyM/s1245/photo_2026-07-30_13-59-31.jpg

សរុបជារួមមក ប្រតិកម្មដ៏ក្ដៅក្រហាយ និងចំណាត់ការយ៉ាងរហ័សរបស់លោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈកូល បានស្តែងឱ្យឃើញពីការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មដ៏ស្រួចស្រាវនៅក្នុងតំបន់។ ភាពជោគជ័យនៃប្រព័ន្ធត្រួតពិនិត្យពលកម្មផ្ទៃក្នុង និងសមត្ថភាពរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មថៃនៅក្នុងកិច្ចចរចាឡើងវិញជាមួយអាមេរិក នឹងក្លាយជាខ្នាតវាស់វែងដ៏សំខាន់ ថាតើថៃអាចរំដោះខ្លួនចេញពីរបាំងពន្ធគយ ១២.៥ ភាគរយនេះបានលឿនប៉ុនណា ដើម្បីរក្សាឧត្តមភាពសេដ្ឋកិច្ចរបស់ខ្លួននៅលើឆាកអន្តរជាតិ៕