Home តារាអន្តរជាតិ ទាក់ទងនឹងកិច្ចសន្យា Jihyo មេក្រុម TWICE បញ្ជាក់ថានឹងប្រកាសភ្លាមៗនៅពេលមានការសម្រេចចិត្តរួចរាល់

ទាក់ទងនឹងកិច្ចសន្យា Jihyo មេក្រុម TWICE បញ្ជាក់ថានឹងប្រកាសភ្លាមៗនៅពេលមានការសម្រេចចិត្តរួចរាល់

101
0

Jihyo ដែលជាមេក្រុមចម្រៀង TWICE បានចែករំលែកគំនិតដំបូងរបស់នាងជាមួយអ្នកគាំទ្រ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាសមាជិកផ្សេងទៀតរួមទាំងនាងនឹងផ្លាស់ប្តូរភ្នាក់ងារ។ សារដ៏ស្មោះស្ម័គ្ររបស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីអ្នកគាំទ្ររបស់ TWICE ចំពេលមានការពិភាក្សាជាបន្តបន្ទាប់អំពីអនាគតរបស់ក្រុមចម្រៀងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjGl-BQr4yZ-L9K3wlW6yX6lAyax3WTjqsbaQwj0-UfzOcOELQLTFgE7ddrRVlAqJx7156S0mPMEf28XkZgPre6up-69XJm_OpHf9h002Mz70yCtd7kZA0vo2f1odBx1xDzESGwV2gbe-6S8Eve4Fi6uCW1Q7D41O3uiBvQlGYEQsXent_sSUoKLRkJB4/s700/image_2026-07-28_16-12-06%20(2).png
នៅថ្ងៃទី២៨ ខែកក្កដា តាមរយៈវេទិកាអ្នកគាំទ្រ Bubble តារាចម្រៀង Jihyo បានផ្ញើសារវែងមួយបង្ហាញពីអារម្មណ៍របស់នាងបន្ទាប់ពីស្ងាត់ស្ងៀមអស់រយៈពេលជាច្រើននិងបានគិតច្រើនមុនពេលសម្រេចចិត្តនិយាយចេញមក។ Jihyo បានសារភាពថានាងមិនអាចជជែកជាមួយអ្នកគាំទ្រដូចធម្មតាបានទេព្រោះនៅតែមានរឿងជាច្រើនដែលគិតក្នុងចិត្ត ហើយការធ្វើពុតថាគ្មានរឿងអ្វីធ្វើឱ្យនាងមានអារម្មណ៍ថាមានបន្ទុក ដូច្នេះនាងចង់ចែករំលែករឿងមួយចំនួនជាមួយអ្នកដែលតែងតែគាំទ្រនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggHEjn_gjjpqmeaaxrcICgbn-dkNqhGtIJFl1bfCIr0wqSeP2tXl8vv0bTNOs6Lxp6hB0878MDQqHHI9O4b-OXE2fHCWfLq6Ron-DnKmkdmMYyiZqQBM6OSie3_vQyc9UQqGCc2SEwUTnKLnkC56yrFvNY7Zik-xjmMVcOcCiKFKTkwNHyiVCXGsxmSYI/s1067/image_2026-07-28_16-12-06%20(3).png

Jihyo បានសរសេរថា «ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយ និងតម្រៀបអ្វីៗគ្រប់យ៉ាង ដើម្បីខ្ញុំអាចប្រកាសដល់មនុស្សគ្រប់គ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមិនឱ្យ ONCE រង់ចាំយូរពេកទេ»។ តារាចម្រៀងរូបនេះក៏បានបញ្ជាក់ផងដែរថា នឹងពិចារណាដោយប្រុងប្រយ័ត្ននូវរាល់ការសម្រេចចិត្តទាំងអស់ ក្នុងនាមជាអ្នកទទួលខុសត្រូវចំពោះជីវិតរបស់នាងផ្ទាល់។ ក្នុងពេលជាមួយគ្នានេះ នាងបានសម្តែងក្តីសង្ឃឹមថា អ្នកគាំទ្ររបស់នាងនឹងបន្តជឿទុកចិត្ត និងគាំទ្រនាង ដូចដែលពួកគេបានធ្វើរយៈពេលជាច្រើនឆ្នាំមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE6Y9HbEPBlFkO7AiBuPZ1uVJeFOoOqXE4KHGphWX7xNizdVe9vC-tYDkjcipke1FF6DDlTIcGcZBGejMy31d3upmoprL0iJlYGoDayON6TJNL8vreYZontCtf2LUrTyjodSUQKLCGyWicp9ClvLPQhDdYcFo68zHjZmh8EtjDsEw-CHz1-7-XLittpag/s1092/image_2026-07-28_16-12-06.png

Jihyo បានសង្កត់ធ្ងន់ថាខ្លួនតែងតែឱ្យតម្លៃ និងស្រឡាញ់ឈ្មោះ TWICE ហើយជឿជាក់ថារឿងនេះតែមួយមុខគឺគ្រប់គ្រាន់សម្រាប់អ្នកគាំទ្រឱ្យយល់ពីគំនិតរបស់នាងក្នុងចំណោមព័ត៌មានផ្ទុយគ្នា។ មេដឹកនាំក្រុម TWICE បានសូមទោសចំពោះការមិនបានជជែកជាមួយអ្នកគាំទ្រយូរពេក។ នាងសង្ឃឹមថានឹងត្រឡប់មកសន្ទនាដ៏រីករាយរបស់ពួកគេវិញក្នុងពេលឆាប់ៗនេះ ហើយបានជំរុញឱ្យអ្នកគាំទ្រថែរក្សាសុខភាពរបស់ពួកគេសម្រាកឱ្យបានគ្រប់គ្រាន់ និងយកឈ្នះលើពេលវេលាដ៏លំបាកនេះជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyZSN1DQcdDawpePQry1G4nzCHNtlGvPqaS2SWgyvCTOqkljp_HnR4_uDiplkSOrvSKk0Gi4UyzcsaDnrD2djob6tGdDAFvvF_5nu0Q1xOTfiWyTvkZhGVGkl_sUGFyi1KuxV9JpbUo2I07mqXgvrLxoy3FzymdUKMkGP4T4NJAXwxCj28ezvcyC5NhfQ/s1600/image_2026-07-28_16-12-09.png
មតិយោបល់របស់ Jihyo កើតឡើងចំពេលមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់នៅលើបណ្តាញសង្គមកូរ៉េខាងត្បូងទាក់ទងនឹងការបន្តកិច្ចសន្យារបស់សមាជិក TWICE។ សមាជិកបួននាក់គឺ Jeongyeon, Tzuyu, Chaeyoung និង Jihyo ត្រូវបានគេរាយការណ៍ថាកំពុងទទួលបានការចាប់អារម្មណ៍ជាពិសេសដោយសារតែការរំពឹងទុកអំពីលទ្ធភាពនៃការផ្លាស់ទៅក្រុមហ៊ុនគ្រប់គ្រងផ្សេងទៀតបន្ទាប់ពីកិច្ចសន្យាបច្ចុប្បន្នរបស់ពួកគេផុតកំណត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMyEKMxXhPKLkNtWNmIUKCpWC7OfHFpptP7dCgQ5y2YaM08Bwlf2licpA5Nux_F3a1z7Vj6mW4r5zhtKQUOVs6cuBUNXBo0KF6Jz4-IKVIMOUtw-BUb10r8urlt84_MX-YVw92GQfxBnQMBxQwQlN36ugGYev29F_QtXHer-IdMky6BGur2lrsThVwRXc/s1800/image_2026-07-28_16-12-10.png

ក្នុងចំណោមពាក្យចចាមអារ៉ាមដែលកំពុងរីករាលដាល JYP Entertainment មិនទាន់បានបញ្ជាក់ថាសមាជិកណាខ្លះនឹងចាកចេញពីក្រុមហ៊ុននៅឡើយទេ។ អ្នកតំណាងក្រុមហ៊ុនម្នាក់គ្រាន់តែបានបញ្ជាក់ថា TWICE កំពុងស្ថិតក្នុងការពិភាក្សាអំពីការបន្តកិច្ចសន្យា ហើយនឹងធ្វើការប្រកាសជាផ្លូវការនៅពេលដែលបញ្ហាទាំងអស់ត្រូវបានដោះស្រាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJw4AgJ6y_Aqg4r5DqAc_3kJz8n79Og_hVbymWvfj7_JXd7RQ6X6ngOut2wK6uxR3tdgemYIHtZcmbxN9bnqo8Gw9duRI718qGW75BYei692DaR-NmXBlHO1PV2Wf3eBLDfC55rZN-hQjm5-ehlfY287SFOWpXKvLwYzzqHtuaVbyn7Hq3bi3I8aPFGdw/s700/image_2026-07-28_16-12-07%20(2).png
ក្រុម TWICE បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០១៥ ហើយក្លាយគឺជាក្រុមចម្រៀងនារី K-pop ដ៏ជោគជ័យបំផុតមួយក្នុងជំនាន់ទីបី។ នៅឆ្នាំ ២០២២ សមាជិកទាំង៩នាក់បានបន្តកិច្ចសន្យារបស់ពួកគេជាមួយ JYP ក្នុងពេលដំណាលគ្នាដោយបញ្ចប់ការរំពឹងទុកអំពីអនាគតរបស់ក្រុមនៅពេលនោះ។ ដូច្នេះ ព័ត៌មានណាមួយទាក់ទងនឹងកិច្ចសន្យាបច្ចុប្បន្នរបស់សមាជិកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសកូរ៉េ៕