Home តារាជាតិ ទីនីន ឆ្លើយតបម៉ាត់ៗទៅកាន់អ្នករិះគ.ន់ក្រោយនាងផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មី

ទីនីន ឆ្លើយតបម៉ាត់ៗទៅកាន់អ្នករិះគ.ន់ក្រោយនាងផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មី

82
0

ថ្មីៗនេះ ទីនីន បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាច្រើនបន្ទាប់ពីបង្ហាញភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ថ្មីដែលជាបុរសសង្ហាម្នាក់។ ទោះយ៉ាងណា សកម្មភាពរបស់នាងក៏រងនូវការរិះគន់ពីអ្នកលេងអ៊ីនធឺណិតមួយចំនួនរហូតដល់ជីកកកាយរឿងអតីតកាលជាមួយនឹងគូស្នេហ៍នៅកាណាដានិងនិយាយដាក់នាងថាបែកពីមួយយកមួយ។ សម្តីរិះគន់បែបឌឺដងទាំងនេះត្រូវបាន ទីនីន ឆ្លើយតបយ៉ាងចាស់ដៃទៅវិញក្នុងន័យបែបសាបៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpd7jpFCBeH6WYMGJ8wdYJ7BxWbavQsQ0g4MNroYDGSv8aMVpOsY0nj1fgX2DviHVsmiAJ4m-av_HePq3sZP-SiuLd_RgOZ0Q8xvczY2YzLCGU_VcD9i4Ox0eORpanPWDTbeejrycuOqVmL9km4NLWmUv10SvIBGYESffkYaB4N0p2y3dHjarwftMaLBI/s4032/image_2026-07-29_09-28-31.png
នៅលើបណ្តាញសង្គមទិកតុក មានគណនីមួយដែលមិនបានតាំងរូបពិតប្រាកដបានចូលខម្មិនដាក់ ទីនីន ថា «សរសើរបងមានអារម្មណ៍ស្រលាញ់គ្រប់ប្រុស។ បែកមួយយកមួយស្រលាញ់ដូចដើម»។ Influencer រូបនេះបានតបវិញដោយក្តីរំភើបចំពោះពាក្យសរសើររបស់អ្នកបញ្ចេញមតិនេះដោយលើកហេតុផលថានាងមិនមែនជាមនុស្ស Toxic នោះទេពេលស្រលាញ់គឺឱ្យដឹងថានាងស្រលាញ់អស់ពីចិត្តអស់ពីបេះដូង តែបើធ្វើចរិតឱ្យឈប់ស្រលាញ់គឺឈប់ស្រលាញ់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMlTIljGjucgELYz0J9THYU4UUA9ORhc_CSMJlxAD_OHQOExrP-QNX_WMioC2qvW1Qq-EbVl8R8KpgUt5KhMugJ8Xyd0irDO5xqIDh970nIl8hrgJ-wzU_3Cxjnv-IIu0kuw7-wa5sKwnIgkOyZuGLhpkhDV6sq0MgDdgphwcn1UYtrpgknmAzGo-PeoM/s1386/image_2026-07-29_09-28-20.png

ទីនីន បន្តទៀតថានាងមិនទ្រាំរស់សន្សំកម្មទឹកភ្នែកទឹកសម្បោរនោះទេពីព្រោះជីវិតរស់នៅបានតែមួយដងមិនដឹងថាខ្លួនឯងស្លាប់ថ្ងៃណានោះទេដូច្នេះត្រូវរស់នៅឱ្យសប្បាយចិត្ត ហើយនាងក៏មិនទៅតាមចងកម្មចងពៀរជាមួយនឹងអ្នកចាស់ដែរតែបែកគឺបែកហើយ។ ទីនីន បន្ថែមថា ពេលណាជួបអ្នកថ្មីគេល្អគឺនាងស្រលាញ់ហើយ ដោយសារតែនាងធ្វើបុណ្យទើបទេវតាឱ្យឱកាសនាងបានជួបមនុស្សថ្មីៗ មនុស្សល្អៗ។ ទោះយ៉ាងណា ត្រង់ពាក្យដែលថានាងស្រលាញ់គ្រប់ប្រុសគឺខុសហើយគឺនាងស្រលាញ់មនុស្សណាដែលល្អដាក់នាងប៉ុណ្ណោះ តែអត់ល្អគឺនាងបែកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqiehsFKs1FwKWjCdTlJCnGhhhdfpT2OWN6E1fguGfu8UaTWMqYQX-7m2C4q5sUXV4sNzLx4RCAiVfCrqdgDNNHsXz1N2zbA8iMuT0E5teidER_7hASLwuyJFCPOTuXAxc3yAyXLj7WaWAncM_qoNgBA-Fp_e2PYQJNYEf1yAXQ7pwrShfMVCtYxsCSvc/s2448/image_2026-07-29_09-28-37.png
ជាមួយគ្នានេះ ទីនីន ថានាងគឺជាមនុស្សល្អទើបបែកមួយយកមួយពីព្រោះមនុស្សជុំវិញខ្លួនដឹងថានាងជាមនុស្សល្អមិនខ្វះទេអ្នកដែលចាំទទួលនាង មិនមែនជាមនុស្សដែលឃើញគេមានក្តីសុខហើយក្តៅក្រហាយនោះទេ។ ទីនីន បានសង្កត់ធ្ងន់ថាសម័យនេះអ្នកណាមានក្តីសុខជាងគឺអ្នកនោះឈ្នះ ហើយទោះបីជានាងបែកបាក់ស្នេហាប៉ុន្មានលើកក៏ដោយក៏នាងមិនអាចផ្លាស់ប្តូរធាតុពិតនាងបានឡើយគឺជាមនុស្សដែលពោរពេញដោយក្តីស្រលាញ់ពេញខ្លួនទោះបីធ្លាប់រងនូវការឈឺចាប់យ៉ាងមិចក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiWeHuIym0bxQQ6A29DaU3vCeyobLCEho08JNZiAjX_CrnYERGeJpxtGdaDf1zprUzbr_mVwJuw1jyr8xYm5r35_AfxTww8v4o90pVbgoL3OoGmNTiQs1zpiDLkAMFhXZnEUKXr5wunhEohf81WrqhDbARmzdwG7_lUGBctSWePZ56uCIdy5FkGW-4hLU/s4032/image_2026-07-29_09-28-23%20(2).png

ការឆ្លើយតបរបស់ ទីនីន ធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់នាងបង្ហាញការពេញចិត្តនិងសរសើរចំពោះការឆ្លើយតបយ៉ាងរឹងមាំនេះទៅកាន់អ្នករិះគន់ដែលច្រណែនពីក្តីសុខរបស់អ្នកដទៃបែបនេះ៕