Home តារាជាតិ មិនដឹងខ្លួនខុសកាន់តែផ្គើន កក្កដា សុភ័ណ្ឌ ត្រូវគេលើកឡើងថាធ្វើដើម្បីទាញចំណាប់អារម្មណ៍

មិនដឹងខ្លួនខុសកាន់តែផ្គើន កក្កដា សុភ័ណ្ឌ ត្រូវគេលើកឡើងថាធ្វើដើម្បីទាញចំណាប់អារម្មណ៍

111
0

មិនទទួលស្គាល់កំហុស មិនទទួលយកការរិះគន់ពីមហាជន មិនចេញមុខសូមទោស ប៉ុន្តែ កក្កដា សុភ័ណ្ឌ កាន់តែផ្គើនលើសដើមដែលសកម្មភាពនេះមនុស្សជាច្រើនជឿថាបុគ្គលរូបនេះធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1ctY3iKxzbjvyuZakGuU1gsP1pNOYNYrVgqWQ5eq1IJRNh37ScwcSh6FEQro7Vamu6Wn8-um8Jy4Y68aYqIJftvhwGcYyNpbkkbWQ1jliwwlcL5C4W_8Y2bdc8Tb__viobnDIcGx9JVJ48suQ6oeNmlznmWZ3VuuvHkzmYhPOh3v1OCw4JKciuvJyOOI/s2048/image_2026-07-28_14-40-18%20(2).png
ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកទៅលើ កក្កដា សុភ័ណ្ឌ ដែលរស់នៅសហរដ្ឋអាម៉េរិកបានបង្ហោះវីដេអូដែលកំពុងតែហូបមីនិងត្រីខសៀម។ សកម្មភាពនេះបានជំរុញឱ្យមនុស្សជាច្រើនរិះគន់ កក្កដា សុភ័ណ្ឌ ដែលមិនឃើញពីភាពលះបង់ការពលីរបស់កងទ័ពជួរមុខដែលនៅតែប្រើប្រាស់របស់សៀម។ ក្រោយពីមានមតិរិះគន់ កក្កដា សុភ័ណ្ឌ មិនបានទទួលស្គាល់កំហុសរបស់ខ្លួនឬទទួលយកពាក្យរិះគន់របស់បងប្អូនទៅពិចារណាឡើយផ្ទុយមកវិញ កក្កដា សុភ័ណ្ឌ បានចេញវីដេអូផ្គើនពលរដ្ឋខ្មែរលើសដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHNc22OIsFhruhoTN2ZHjmASJbNxxGFXAeon6hlEB3l84vswLqisZ-342MmDYI5vBMEOJktiS34b7rK1igv4aqgAhlZ-C8763p0SVYJ0YUQT80w_KVUjmprp9dgQUOIERnG0Ma-mNcvWw57NVvaZHyM5K-N42Plvk26_a9X03YTzjGP33D7OXMW9oYcTY/s1101/image_2026-07-28_14-40-18.png

កក្កដា សុភ័ណ្ឌ Miss Trans Star Cambodia 2025 បានបកស្រាយថាមីនិងត្រីខសៀមរូបគេទិញមកជាយូរមកហើយដោយគ្មានអ្នកណាហូបមីនិងត្រីខជារៀលរាល់ថ្ងៃនោះទេខណៈរាល់ពេលទិញមកម្តងៗគឺច្រើនហើយគ្មានអ្នកណាយកលុយទៅបោះចោលនោះទេ។ កក្កដា សុភ័ណ្ឌ ថែមទាំងបោះពាក្យសម្តីទៅកាន់អ្នករិះគន់ទៀតថារបស់របរជាច្រើនដែលទិញមកពីសៀមគួរតែបោះចោលដែរទៅ ខណៈការហូបនិងការបង្ហោះនេះគឺនៅលើបណ្តាញសង្គមរបស់គេប៉ុណ្ណោះ។ កក្កដា សុភ័ណ្ឌ បន្ថែមថានៅស្រុកអាម៉េរិកនៅម៉ាតអាស៊ីគឺមានផលិតផលសៀមភាគច្រើន ខណៈបុគ្គលនេះថាមានសម្ពាធគ្រាន់តែហូបមីសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHbCwewS4rYV24fwVsmUIo85nRw39wRGUUxX_z9yD0wrluoQTghQuZ3Jltva7ekip9Tzq376dz9MKpBXKgofFrCOE4AbrTZAn6iYGIjZkNhj7_5hxYwG8Bl0lkPdORBGiXerC3ib-F76BXdqhbKEtURjsSkQuKZkzjel1XF_QGn7WPHxmilp6YrIqfFiY/s1073/image_2026-07-28_14-40-22.png

ការឆ្លើយតបរបស់ កក្កដា សុភ័ណ្ឌ ផ្គើននឹងការរិះគន់របស់អ្នកលេងបណ្តាញសង្គម បានជំរុញឱ្យមានមតិជាច្រើនថាបុគ្គលរូបនេះធ្វើដើម្បីតែភាពល្បីល្បាញទាក់ទាញចំណាប់អារម្មណ៍ មិនមែនមិនដឹងថាការបង្ហោះសកម្មភាពហូបរបស់សៀមមានគេខឹងសម្បារ គេរិះគន់ និងជេរនោះទេ៕