Home តារាជាតិ ខ្មែរមួយជីវិត គាំទ្រឱ្យ ក្មេងខ្មែរ រំសាយក្រុម ខណៈ KingChi លើកឡើងបែបនេះ

ខ្មែរមួយជីវិត គាំទ្រឱ្យ ក្មេងខ្មែរ រំសាយក្រុម ខណៈ KingChi លើកឡើងបែបនេះ

113
0

ដំណឹងដែលក្រុមចម្រៀង «ក្មេងខ្មែរ» រំសាយក្រុម មិនត្រឹមតែធ្វើឱ្យសាធារណជនបង្ហាញការភ្ញាក់ផ្អើលនិងស្តាយសោកសម្រាប់ការប្រកាសនេះប៉ុណ្ណោះទេប៉ុន្តែក៏ជំរុញឱ្យសិល្បករមួយចំនួនដូចជាតារារ៉េប ខ្មែរមួយជីវិត និង KingChi និយាយចេញមកដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-hphWbVZ2YATukurJsYeUPi9XUgtzK3RsAozdmrHqXEZVqWZqRBNO9s_d3ADxpTy-GIpJmyxiOpTngK3Z0JABTDpY_69djvKYqzgYLRj74joT5dcJzJ8Uwl4olFwq-lFDvooJHkYhlxV3LHd9bezgxAem6lveMOshkQG5uqkLpplO4DJtdcyJsJ5DWxQ/s853/image_2026-07-25_09-23-47%20(2).png

កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ទំព័រផ្លូវការរបស់ «ក្មេងខ្មែរ» ដែលជាក្រុមចម្រៀងមានសមាជិកពីររូបគឺ ជា សុជាតិ និង កៅ ពន្លឺ បានប្រកាសជាសាធារណៈដោយក្រុមនេះមិនអាចបន្តសកម្មភាពបានទៀតឡើយ។ អ្នកគាំទ្របានបង្ហាញការសោកស្តាយចំពោះដំណឹងនេះប៉ុន្តែពួកគេក៏គោរពតាមការសម្រេចចិត្តរបស់អ្នកទាំងពីរ រួមទាំងអរគុណដល់សិល្បករដែលបង្កើតស្នាដៃលេចធ្លោនិងលើកទឹកចិត្តដល់មនុស្សតាមរយៈបទចម្រៀងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmG7K58qDCtER3CiUA3rpn_A3LTSSdgFp5rd7cIYf43mnL-4VsjEIKrLPWpkATpJhoNo9l6pXRLp-OSWpEDiH1yVA522o4PySxsq7fqHT0zOIp6r1uxRNPmWcGCRYiQXXSMpkxRLK2K-rXRm7mPI1wCD61-0EQ_eGsUh2k7tMULvELv10ZobNjonl6xeY/s2048/image_2026-07-25_09-23-45%20(2).png

ជុំវិញការប្រកាសរំសាយក្រុម ក្មេងខ្មែរ មិនបានផ្តល់មូលហេតុច្បាស់លាស់នោះទេ ខណៈមុននឹងប្រកាសនេះគេបានឃើញ ជា សុជាតិ និង កៅ ពន្លឺ បានបំពេញការងាររៀងៗខ្លួនមួយរយៈមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaswjwHTWIl5HklBIXLW0_tnHhjZZvWeUVM-J-P4oQhxg_9baFU9THfekNV6nNvvgNnF5ypBMI9BmurRqHYx6BNI3Ocd5K-Tv7Jb6uEdWljsUXPB0YgtFExUZXtCs_xhX07RuRRpkgrlVGQjHSkPJM9cNYdhb1uCUTvG8QfOyuVK-9H-38HsBuPqnGcHk/s771/image_2026-07-25_09-23-45%20(4).png
ទន្ទឹមនឹងការចែកផ្លូវគ្នារបស់ ក្មេងខ្មែរ តារារ៉េប KingChi បានបង្ហោះនៅលើបណ្តាញសង្គមបង្ហាញពីបទចម្រៀងដែលលោកចូលចិត្តរួមមាន «សៀវភៅកំណត់ហេតុស្នេហ៍»,« វង្វេង »។ លោកក៏បានជូនពរអ្នកទាំងពីរជោគជ័យលើវិថីជីវិត គ្រួសារនិងសិល្បៈដោយបន្តដំណើរទៅមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5oqkhouJtn-0n2ZhlV8rmcJuEeFTdTURL8rE5LS8gQc5ZcMtrgN_b9SViXqSBmQ0qpAW1Rq3dAIiMPqOOq93631G3u86JAfd8bujl8HUp_-3K2hWXw408UyhtR7RYhcWj3pjBC4iHvAEUFKdhqAdaNKoFCRzIzddh_738Mhyphenhyphenw7Yy37QOLInGfGfE9qpU/s763/image_2026-07-25_09-23-45%20(3).png

ងាកមកកាន់តារារ៉េប ខ្មែរមួយជីវិត វិញបានបង្ហោះនៅលើបណ្តាញសង្គមចេញពីសហរដ្ឋអាម៉េរិកថា «ឮថាក្មេងខ្មែរបំបែកក្រុមហើយ ខ្ញុំគាំទ្រ ព្រោះអីប្អូនៗក៏ចាស់ៗអស់ហើយដែរ ចង់ឱ្យគេហៅក្មេងដល់ណាទៀត »។ ទោះបីជាសំណេរនេះលាយឡំនឹងការលេងសើចបន្តិចក្តីប៉ុន្តែ ខ្មែរមួយជីវិត បានជូនពរឱ្យសមាជិកទាំងពីររូបសំណាងល្អសម្រាប់ដំណើរថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAdZQ5JJsYIQh8IykWbF5wFoDFmybdLKB-PUt_leuKcrqm9ZdUh7ZBVTT2BKX3w3dqMUXCwIuoQTzOwR1GiWAf49W_y5gyo4LLK98qI_DvoqYzNDxGQKN8Z_L9e6O4kB-ic9ZDR1QOP6LJWpqEuJZbypepVtoYyqkikzzUYEmGpQ7bS-gO59bPBysGiC8/s2048/image_2026-07-25_09-23-48%20(2).png

គួរបញ្ជាក់ផងដែរថា «ក្មេងខ្មែរ» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ហើយមុននឹងបង្កើតក្រុមនេះ ជា សុជាតិ និង កៅ ពន្លឺ ធ្លាប់បានសហការជាមួយគ្នាផងដែរ។ រយៈពេល១ទសវត្សរ៍នៃការសហការគ្នា សិល្បករទាំងពីរបានបំពេអារម្មណ៍មហាជននិងមានស្នាដៃលេចធ្លោជាច្រើន។ ក្រុម «ក្មេងខ្មែរ» ក៏ធ្លាប់ជ្រកក្នុងទ្រនំបារមីផងដែរ៕