Home តារាជាតិ ក្រុមចម្រៀង ក្មេងខ្មែរ ប្រកាសរំសាយក្រុមក្រោយពីចាប់ដៃគ្នាបានជិត១០ឆ្នាំ

ក្រុមចម្រៀង ក្មេងខ្មែរ ប្រកាសរំសាយក្រុមក្រោយពីចាប់ដៃគ្នាបានជិត១០ឆ្នាំ

102
0

ទីបំផុតបន្ទាប់ពី ជា សុជាតិ និង កៅ ពន្លឺ បំពេញការងារទោលរៀងៗខ្លួនមួយរយៈពេលនេះក្រុម «ក្មេងខ្មែរ» បានប្រកាសជាសាធារណៈជម្រាបលាពីមហាជនដោយសារតែមិនអាចបន្តសកម្មភាពក្រុមបាន។ នៅក្នុងការប្រកាស ក្មេងខ្មែរ បានបញ្ជាក់ថាគ្មានការជួបជុំណាដែលមិនបែកបាក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Ugs3vX-JjtFfYd6lcbD9F7fXK53lO0gDPZLt75EzJf5Hj2r6XjeWpUI3XCWzuTcyqH5IqmSi3PVpRROlWccNtLyMT4VXwOGYYMblwtGMys2T45F6G7vSJJLxPU8aJzeBRkpt6O4cDpVpZRS1lk3khP2lhO53whChQCzWXSfDilnmIXAdvV6DbJkm71c/s2048/image_2026-07-24_15-35-32.png

នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញផេកផ្លូវការរបស់ ក្មេងខ្មែរ ដែលក្រុមនេះមានសមាជិកពីរនាក់គឺ ជា សុជាតិ និង កៅ ពន្លឺ បានប្រកាសរំសាយក្រុម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRlq5Tm_mmfVOMaMGhAnJBNm202I012iJZZSY97eOhv65fyjs3GmgfP-APs2EPrN3gWEFlrtcLnBT4GbVua3HwEVp2eIgT8WzTS6lmCXg8a-9q86ziJqH_ynwC0wTbr_KXqVtzc89Th4GNxLWny-LjBH8Sm-HIRjsGwLZ3Gdd-N8m-Dh0rfsmArqalFUk/s960/image_2026-07-24_15-30-49.png
នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងថា «” ក្មេងខ្មែរ ” គឺជាកន្លែងផ្តល់ភាពកក់ក្តៅបំផុតសម្រាប់យើងក្នុងការបញ្ចេញសមត្ថភាពខ្លួនឯង។ ក្មេងខ្មែរ ជាកន្លែងដែលតែងតែជំរុញលើកទឹកចិត្តឱ្យយើងធ្វើតន្ត្រីដែលខ្លួនឯងស្រលាញ់។ ក្មេងខ្មែរ បានបង្រៀនយើងច្រើន យើងតែងតែនឹករឭករហូតមក។ ប៉ុន្តែនៅថ្ងៃនេះយើងចង់ប្រកាស និងជូនដំណឹងទៅអ្នកទាំងអស់គ្នាថា យើងមិនបន្តដំណើរជាមួយគ្នាទៀតទេ»។ ពួកយើងបានដើរឆ្លងកាត់ឧបសគ្គទាំងឡាយរួមគ្នាជាច្រើន ប៉ុន្តែចូលរួមសោកស្ដាយផងសម្រាប់ក្រុមមួយនេះដែលមិនអាចបន្តទៀតបាន។ ការជួបជុំតែងតែមានការបែក ក្មេងខ្មែរសូមអរគុណ និងសម្រាបលា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht5AJ3ruZIiVFGqTaJsKI0LvKtWmMZB7MgTO85GHj1DAudzkJOK443leWh4vz9zoxIZHOVe0QvIlx6jkSHX7KAAvwZx8QQ1kuTOnOVH7MYcL_CA86osKDdmSrtxYBemvBgFmJw7uyVcMgxaXYhIPk6bXnOf_V7nmdCcXrosp-_FgVdyGb5pGHfIMXlXyw/s789/image_2026-07-24_14-57-54.png
មានអ្នកគាំទ្រជាច្រើនបានបង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់សិល្បករទាំងពីររូបព្រមទាំងបានអរគុណក្រុមចម្រៀងនេះសម្រាប់ការខិតខំប្រឹងប្រែងក្នុងអាជីពនិងបានកសាងស្នាដៃល្បីៗជាច្រើនជាមួយគ្នា បំពេអារម្មណ៍ទស្សនិកជនឱ្យបំបាត់នូវភាពតាងតឹង។

ក្រុម «ក្មេងខ្មែរ» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ហើយមុននឹងចាប់ដៃគូជាមួយគ្នា សមាជិក កៅ ពន្លឺ និង ជា សុជាតិ ធ្លាប់បានរួមការងារពីមុនមកផងដែរតាមរយៈបទ «ស្នេហ៍៩» និងបទ «សៀវភៅកំណត់ហេតុស្នេហ៍»។ អ្នកទាំងពីរក៏បានកសាងស្នាដៃល្បីផ្សេងទៀតដូចជា «ឆឺតឆឺតបុណ្យភូមិ» សហការជាមួយនឹង SmallWorld SmallBand , «អូនកុំយំ» , «កុំបារម្ភ» «រង្វេង» «ឆ្ងាយតែកាយ» «ខូចចិត្ត» និងបទ «ម្តាយ» សហការជាមួយនឹង វណ្ណដា រួមទាំងបទជាច្រើនទៀត៕